កិច្ចពិភាក្សារវាងឯកអគ្គរដ្ឋទូតអាមេរិកនិងអាជ្ញាធរខេត្តសៀមរាបស្វែងរកកិច្ចសហការដើម្បីបន្តកិច្ចការអភិវឌ្ឍន៍ខេត្ត
នៅព្រឹកថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ២០១៦ ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប បានអនុញ្ញាតឲ្យឯ.ឧ William A.Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួសម នៅការិយាល័យផ្ទាល់របស់ឯកឧត្តមបណ្ឌិត នៅរដ្ឋបាលសាលាខេត្តសៀមរាប ។
ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង ក៏បានជម្រាបដល់ឯកអគ្គរដ្ឋទូត អំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ សុវត្ថិភាព សេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាជនខេត្តសៀមរាប ដោយបានពឹងផ្អែកលើវិស័យកសិកម្ម និង ទេសចរណ៍ ។ ឯកឧត្តម អភិបាលខេត្ត ក៏បាន លើកផងដែរ អំពីកំណើនភ្ញៀវទេសចរណ៍ពីមួយឆ្នាំទៅមួយឆ្នាំ និង ជនបរទេសដែលបានចូលមក វិនិយោគ ធ្វើ អាជីវកម្ម នៅក្នុងខេត្តសៀមរាប មានចំនួន៤៦សញ្ជាតិ សរុបចំនួន១ពាន់២១៤នាក់ ក្នុងនោះជនជាតិអាមេរិក មានចំនួន ៦៥នាក់ ដែលបានកំពុងប្រកបរបរអាជីវកម្ម ហើយបានធ្វើការចុះបញ្ជីការងារ នៅមន្ទីរការងារ និង បណ្តុះ បណ្តាវិជ្ជាជីវៈខេត្ត បាន០៧នាក់ ស្រី០៤នាក់ ។ ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងពី ការងារកិច្ចសហប្រតិបត្តិការរវាងខេត្តសៀមរាប និង ទីក្រុងអូស្ទីន រដ្ឋតិចសាសន៍ នៃសហរដ្ឋអាមេរិក ដែលបានធ្វើការចុះហត្ថលេខា លើលិខិតផ្តួចផ្តើម បង្កើតចំណងមិត្តភាពជាមួយគ្នា នៅឆ្នាំ២០១២ ដោយផ្តោសំខាន់លើ វិស័យទេសចរណ៍, វប្បធម៌ កសិកម្ម , ពាណិជ្ជកម្ម , វិនិយោគ , សង្គមកិច្ច , អប់រំ និង សុខាភិបាល ដោយនៅមិនទាន់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងគ្នានៅឡើយ ។ ឯកឧត្តមបណ្ឌិត ក៏សុំឲ្យឯកអគ្គរដ្ឋទូតជួយជម្រុញ និង សម្របសម្រួលនៃកិច្ចសហប្រតិបត្តិការរវាងទីក្រុង អូស្ទីន រដ្ឋតិចសាសន៍ និង ខេត្តសៀមរាប ដើមី្បឲ្យមានកិច្ចដំណើរ ការឡើង ។ ឯកឧត្តមបណ្ឌិតបានសម្តែងគាំទ្រនូវដំណើរទស្សនៈ កិច្ចសិក្សា ស្វែងយល់របស់គណៈប្រតិភូ ក្នុងការផ្លាស់ប្តូរនូវបទពិសោធន៍ រវាងខេត្ត និង ក្រុងទាំងពីរ ព្រមទាំងសូម ឲ្យឯកអគ្គរដ្ឋទូត ជួយធ្វើការសម្របសម្រួលក្នុងកិច្ចទំនាក់ទំនង សហប្រតិបត្តិការរវាងខេត្តសៀមរាប និង ទីក្រុង អូស្ទីន រដ្ឋតិចសាសន៍ ដើមី្បឲ្យកិច្ចសហប្រតិបត្តិការនេះបានដំណើរការដោយរលូន ។ ឯ.ឧ William A.Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានគាំទ្រចំពោះការលើកឡើងរបស់អភិបាលខេត្ត ព្រមទាំងបានធ្វើការកោតសរសើរផងដែរ ពីភាពរីក ចម្រើនរបស់ខេត្តសៀមរាប ដែលជាក្រុងទី២ នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកអគ្គរដ្ឋទូតបានលើកផងដែរថា ចាប់ ពីឆ្នាំ១៩៩០មកដល់បច្ចុប្បន្ននេះ ខេត្តសៀមរាបមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា សំខាន់អាជ្ញាធរខេត្តសៀមរាប ក្នុងការអភិវឌ្ឍន៍ និង គ្រប់ គ្រងការអភិវឌ្ឍន៍ ដែលធ្វើឲ្យសោភណ្ឌភាពក្រុងមានភាពស្រស់បំព្រោង ។ ក្នុងនាមជាមន្ត្រីផ្នែកសេដ្ឋកិច្ចរបស់ស្ថាន ទូតរបស់សហរដ្ឋអាមេរិក សូមធ្វើការគាំទ្រនូវរាល់មតិរបស់ឯកឧត្តមអភិបាលខេត្តលើកឡើងផងដែរ ។ ឯ.ឧ William A.Heidt ក៏បានបញ្ជាក់ផងដែរពីទស្សនៈ វិស័យរបស់សហរដ្ឋអាមេរិក ដោយបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ដល់ខេត្តសៀមរាប ដែលជាក្រុងសេដ្ឋកិច្ចទី២ នៃប្រទេសកម្ពុជា ហើយការចំណាប់អារម្មណ៍ ជាអាទិភាពនោះ ដោយមានប្រជាជនអាមេរិកជាច្រើន រស់នៅប្រកប កិច្ចការរកស៊ីនៅខេត្តសៀមរាប បន្ទាប់ពីរាជធានីភ្នំពេញ ។ ឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណផងដែរ ដល់អាជ្ញាធរ ខេត្ត ក្នុងការយកចិត្តទុកដាក់ខ្ពស់ នៃដំណើរទស្សនកិច្ចរបស់ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិក អូបាម៉ា ដែលធ្វើ ឲ្យប្រជាជនអាមេរិក ទទួលសាទរ ដែលបានឃើញរូបភាពលោកជំទាវ នៅលើទឹកដីអង្គរ ។ ក្នុងនោះដែរឯកឧត្តម ក៏ បានសម្តែងនូវការរីករាយ លើលិខិតផ្តួចផ្តើមមួយ ត្រូវបានបង្កើតឡើងរវាងខេត្តសៀមរាប និង ទីក្រុងអូស្ទីន រដ្ឋតិច សាសន៍ នៃសហរដ្ឋអាមេរិក យើងនឹងបន្តធ្វើកិច្ចសហការគ្នា ដើមី្បអនុវត្តទៅលើខ្លឹមសារនៃលិខិតផ្តួចផ្តើម ដោយ ស្ថានទូតនិងជួយធ្វើការសម្របសម្រួលកិច្ចការនេះ ។ ម៉្យាងទៀតដោយទីក្រុងអូស្ទីន រដ្ឋតិចសាសន៍នេះ ជាតំបន់ ទេសចរណ៍ ដែលជាក្រុងល្អស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ដូចនឹងខេត្តសៀមរាប លើផ្នែកវប្បធម៌ ។ ក្នុង នោះដែរប្រតិភូ ក៏បានគូសបញ្ជាក់ថា ក្រៅពីផ្នែកទេសចរណ៍ និង វប្បធម៌ រដ្ឋតិចសាសន៍មានការអភិវឌ្ឍឆាប់រហ័ស ទាក់ទងនិងបច្ចេកវិទ្យា និង វិស័យសេវាផ្សេងៗ ។ ដូច្នេះកិច្ចសហប្រតិបត្តិការនេះ ក្រៅពីវិស័យទេសចរណ៍ ត្រូវការ ធ្វើការស្វែងរកនូវបទពិសោធន៍ល្អៗ ពីរដ្ឋតិចសាសន៍ ដើមី្បចាប់ដៃគ្នាអភិវឌ្ឍន៍ខេត្តសៀមរាប ។ ក្នុងនោះដែរ ឯ.ឧ William A.Heidt ក៏បានបញ្ជាក់ពីសកម្មភាពមួយចំនួន ក្នុងការអនុវត្តនៅខេត្តសៀមរាប ដើមី្បសុំកិច្ចសហការជាមួយ អាជ្ញាធរខេត្ត ក្នុងការអនុវត្តគម្រោងរបស់ខ្លួន ក្នុងការជួយដល់ប្រជាកសិករនៅខេត្តសៀមរាប ឲ្យមានជំនាញដាំបន្លែរ និង ជួកធ្វើការពង្រីកក្រុងទៀតផង ។ ម៉្យាងទៀតខេត្ត ក្រុងទាំងពីរ គឺត្រូវធ្វើការផ្លាស់ប្តូរ នូវប្រតិភូ ដើមី្បធ្វើទស្សនៈ កិច្ចសិក្សាស្វែងយល់ពីគ្នា ក្នុងគោលដៅអភិវឌ្ឍន៍ខេត្ត ក្រុងទាំងពីរ ក្នុងគោលដៅផលប្រយោជន៍នៃប្រជាជន ទៅ ពេលអនាគត