ក្តួចជាបណ្ណង្កជាតិជារុក្ខជាតិម្យ៉ាងដុះតាមព្រៃជ្រលងដងអូរ។
គេអាចយកវាមកធ្វើជាអាហារជំនួសបាយក៍បាននិងធ្វើជាបង្អែម
ក៍បាន។តែគេត្រូវធ្វើដោយប្រុងប្រយត្ន័និងប្រើប្រាស់ពេលវេលា
ប្រមាណជា១សប្តាហ៍ទៅ១០ថ្ងៃទំរាំយកមកបរិភោគបាន។
គេយកមើមក្តួចមកចិតសំបកចេញអោយស្អាត
រួចលាងទឹកហើយកោសឫឈូសអោយទៅជា
សសៃ តូចៗរួចហើយយកទៅត្រាំចោលនៅទី
ដែលមានទឹកដែលហូរមិនដាច់អោយបានពី៣
ទៅ៥យប់៥ថ្ងៃ។
ហាសហាចេះតែប៉ុណ្ណឹងមិនទាន់បានស្រាវជ្រាវ
ទៀត។
នៅផ្សារចាស់ខេត្តសៀមរាបជាញយៗឃើញគេ
មានលក់បបរស្ករក្តួចតែក្មេងៗមិនស្គាល់ទេបាន
ត្រឹមតែលឺគេថាបបរក្តួចៗ។តែបើនៅសម័យខ្មែរ
ក្រហមមានក្តួចហូបដូចមានចំណីមកពីសួគ៌។
No comments:
Post a Comment