កូនស្រីឪពុក
បើឮគេហៅ
ត្រូវរហ័ស ក្រោកឡើងឆ្លើយចាស
! កុំតំអក់
ខ្ជិលច្រើនចម្រើនតែអាក្រក់ តំអក់ញឹកញយនាំឲ្យធ្លាប់ ។
ឈរជិតចាស់ទុំ
ត្រូវលំទោន ដើរអោនឲ្យសមនឹងក្រមច្បាប់
ចាស់ស្ដីប្រដៅ
ត្រូវប្រុងស្ដាប់ ពាក្យណាគួរគាប់សឹមជ្រើសយក ។
ចរិតបូរាណបានទម្លាប់ ថាឱនដាក់គ្រាប់ងើយវាស្កក
ត្រាប់ភាពខ្លាធំនិងកុកក្រក សំបកជិតស្លុងសាច់ក្នុងជា ។
ដើមស្រូវខៀវខ្ចីសំដីច្រើន តែងតែងើបស្ងើនជាធម្មតា
ខ្លាទន់តែមហិមា ស្លាបកុកសថ្លានៅខាងក្នុង ។
ផល - ទិត
No comments:
Post a Comment