ទិវាវប្បធម៌ជាតិ៣មិនាលើកទី១៥
ឆ្នាំ២០១៣ក្រោមប្រធានបទអ្វីៗទាំង
អស់ដើម្បីវឌ្ឍនភាពវប្បធម៌ជាតិ
មន្ទីរវប្បធម៌ខេត្តសៀមរាបនៅថ្ងៃ១២ខែមិនាម្សិលម៉ិញបានរៀបចំប្រារព្ឋពិធីអបអរទិវា
វប្បធម៌ជាតិ៣មិនាលើកទី១៥ឆ្នាំ២០១៣នារោងមហោស្រពស្នាមញញឹមអង្គរក្នុងក្រុង
សៀមរាបក្រោមប្រធានបទអ្វីៗទាំងអស់ដើម្បីវឌ្ឍនភាពវប្បធម៌ជាតិ
ដោយមានការ
អញ្ជើញចូលរួមជាគណៈអធិបតី
ឯកឧត្តមសាយ មង្គល អនុរដ្ឋលេខាធិការក្រសួង
វប្បធម៌និងវិចិត្រសិល្បៈ
ឯកឧត្តម ចាន់ សុផល ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ
ឯមផល្លាមុនីអភិបាលរងខេត្តព្រមទាំងភ្ញៀវកិត្តយសមកពីបណ្តាអង្គភាពស្ថាប័នរដ្ឋ
សិស្សនិស្សិតសរុបប្រមាណ៨០០នាក់។លោកស្រី
ស៊ុនសុវណ្ណនីប្រធានមន្ទីរវប្បធម៌
និងវិចិត្រសិល្បៈខេត្តសៀមរាបបានអាននូវរបាយការណ៍ស្តីពីសកម្មភាពការងារវប្ប
ធម៌និងវិចិត្រសិល្បៈក្នុងខេត្តកន្លងមកនិងបានមានប្រសាសន៍សំណូមពរដល់ព្រះ
សង្ឃនិងប្រជាជនក្នុងទូទាំងខេត្តជាពិសេសអំពាវនាវអោយប្អូនៗជានិស្សិតលេង
ល្បែងប្រជាប្រិយដូចជាបោះអង្គុញចោលឈូងជាដើមក្នុងពេលចូលឆ្នាំខ្មែរខាងមុខ
នៅតាមភូមិករវត្តអារាមក្នុងមូលដ្ឋានរបស់ខ្លួននិងបណ្តារមណីដ្ឋានប្រាង្គប្រាសាទ
នានាក្នុងខេត្តក្នុងន័យបំផុសស្មារតីចូលរួមលើកស្ទួយថែរក្សានូវវប្បធម៌សិល្បៈ
ទំនៀមទំលាប់ប្រពៃណីយើង។លោកស្រីប្រធានមន្ទីរបានមានប្រសាសន៍ទៀតថា៖
មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តក៍កំពុងប្រឈមនឹងកង្វះធនធានមនុស្សព្រោះ
មនុស្សមានជំនាញតិចមិនតុល្យភាពនឹងការងារជាពិសេសខ្វះគ្រូបច្ចេកទេសសិល្បៈ
សូន្យរូបគ្រូសិល្បៈសិប្បកម្មនិងគ្រូបច្ចេកទេសសិល្បៈលើឆាកជាដើម។ថ្លែងសុន្ទរក
ថានិងមានមតិសំណេះសំណាលនាឪកាសនោះឯកឧត្តមសាយមង្គលអនុរដ្ឋលេខា
ធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានមានប្រសាសន៍ថា៖យើងទាំងអស់គ្នាជា
ទាយាទនៃមរតកបេតិកភណ័វប្បធម៌ដើម្បីអោយការលើកស្ទួយវឌ្ឍនភាពនៃវប្បធម៌
ជាតិយើងក៍ដូចជាការលើកស្ទួយសេចក្តីថ្លៃថ្នូររបស់ជាតិយើងត្រូវប្រឹងប្រែងអោយ
អស់លទ្ឋភាពធ្វើការសិក្សាស្រាវជ្រាវចងក្រងរក្សាទុកបន្តការយកចិត្តទុកដាក់ថែរក្សា
ការពារផ្ទេរចំណេះដឹងនិងផ្តល់បទពិសោធន៍ដល់អ្នកជំនាន់ក្រោយដើម្បីរួមគ្នាបន្ត
អក្សភិរក្សនិងអភិវឌ្ឍវប្បធម៌ត្រូវរួមគ្នាធ្វើធ្វើអោយរស់ឡើងវិញធ្វើការផ្សពផ្សាយនិង
បណ្តុះស្មារតីស្រឡាញ់វប្បធម៌ស្របទៅតាមគោលនយោបាយរបស់ជាតិក្នុងថានៈ
ជាតិសាន៍មួយដែលមានវប្បធម៌អរិយធម៌ដ៍ផូរផង់និងចំណាស់ជាងគេក្នុងតំបន់។
ឯកឧត្តមអនុរដ្ឋលេខាធិការក៍បានបំផុសនិងជម្រុញដល់អ្នកផលិតស្នាដៃទាំងអស់ត្រូវ
តែយល់ដឹងអោយបានស៊ីជម្រៅអំពីក្បួនខ្នាតនិងគោលនយោបាយរបស់ជាតិលើ
វិស័យវប្បធម៌។
No comments:
Post a Comment