ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបយេនឌ័រទៅក្នុងការឆ្លើយតបជាតិប្រយុទ្ឋនឹងមេរោគ
អេដស៍និងជម្ងឺអេដស៍
នៅព្រឹកថ្ងៃទី១២ខែមិនាឆ្នាំ២០១៣អាជ្ញាធរជាតិប្រយុទ្ឋនឹងជម្ងឺអេដស៍សហការជាមួយក្រសួង
កិច្ចការនារីដោយមានកិច្ចឧបត្ថម្ភគាំទ្រផ្នែកបច្ចេកទេសនិងថវិកាពីអង្គការសហប្រជាជាតិលើក
កម្ពស់សមភាពយេនឌ័រ(nuwomen)បានបើកវគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃពីថ្ងៃទី១២ដល់១៥មិនា
២០១៣ស្តីពីការបញ្ជ្រាបយេនឌ័រទៅក្នុងការឆ្លើយតបជាតិប្រយុទ្ឋនឹងមេរោគអេដស៍និងជម្ងឺអេដស៍នា
សណ្ឋាគារសោម៉ាទេវីក្នុងខេត្តសៀមរាបដោយមានសិក្ខាកាមចូលរួមសរុប៣០រូបមកពីខេត្តក្រុងចំនួន
៧សុទ្ឋតែជាមន្រ្តីជាសមាជិកនៃលេខាធិការដ្ឋានអេដស៍ខេត្តក្រុងទាំងនោះ។វគ្គបណ្តុះបណ្តាលនេះបាន
រៀបចំពិធីបើកដោយបានការអញ្ជើញចូលរួមជាគណៈអធិបតីលោកជំទាវស៊ឹមខេងខាំអនុប្រធាន
អាជ្ញាធរជាតិប្រយុទ្ឋនឹងជម្ងឺអេដស៍រួមជាមួយលោកលោកស្រីតំណាងអង្គការសហប្រជាជាតិដើម្បីស្ត្រី
និងបណ្តាអង្គការដៃគូនានាជាច្រើនទៀត។មានមតិសំណេះសំណាលក្នុងពិធីបើកវគ្គបណ្តុះបណ្តាល
នេះលោកជំទាវស៊ឹមខេងខាំអនុប្រធានអាជ្ញាធរជាតិប្រយុទ្ឋនឹងជម្ងឺអេដស៍បានមានប្រសាសន៍ថា៖
បេសកកម្មក្នុងការបញ្ជ្រាបការងារយេនឌ័រទៅក្នុងការឆ្លើយតបជាតិប្រយុទ្ឋនឹងជម្ងឺអេដស៍គឺនៅមាន
ដំណើរការវែងឆ្ងាយតទៅទៀតដើម្បីអោយស្របគ្នាទៅនឹងផែនការអនុវត្តយុទ្ឋសាស្រ្តជាតិប្រយុទ្ឋ
នឹងជម្ងឺអេដស៍លើកទី៣ផងដែរ។សមិទ្ឋិផលនិងលទ្ឋផលដែលយើងទទួលបានកន្លងមកត្រូវយក
មកប្រើប្រាស់ជាមេរៀននិងជាបទពិសោធន៍ក្នុងការបង្កើនសមត្ថភាពសម្រាប់អនុវត្តក្នុងផែនការការ
បញ្រ្ជាបយេនឌ័រនាឆ្នាំខាងមុខ។លោកជំទាវបានធ្វើការកត់សម្គាល់ផងដែរថា៖ទន្ទឹមនឹងទទួលបាន
ជ័យជំនៈគួរជាទីមោទនៈនាពេលកន្លងមកក្តីក៍យើងនៅជួបបញ្ហាប្រឈមមុខជាច្រើនដែលជាការរាំង
ស្ទះជាទូទៅដូចជាការយល់ដឹងផ្នែកសុខភាពរបស់ស្រ្តីនៅមានកម្រិតភាពងាយរងគ្រោះដោយសារ
ការជួញដូរអំពើហឹង្សាក្នុងគ្រួសារលើស្រ្តីនិងកុមារការរំលោភបំពារបំពានលើផ្លូវភេទបញ្ហាយុវជន
និងគ្រឿងញៀនជាដើម។លោកជំទាវបានបន្តទៀតថា៖រាជរដ្ឋាភិបាលកម្ពុជាបានចែងក្នុងយុទ្ឋ
សាស្រ្តចតុកោណនៃគោលដៅសហសវត្សស្តីពីសមភាពយេនឌ័រនៅក្នុងការអភិវឌ្ឍន៍ជាតិនិងបាន
កំណត់ថែមទៀតដែរគឺវិសមភាពយេនឌ័រនិងការលើកកម្ពស់ស្រ្តីគឺជាបញ្ហារបស់សង្គមជាតិទាំងមូល
។ចុងបញ្ចប់លោកជំទាវស៊ឹមខេងខាំបានផ្តាំផ្ញើដល់សិក្ខាកាមក្នុងវគ្គត្រូវយកបទពិសោធន៍និង
ចំណេះដឹងទាំងនេះទៅអនុវត្តនៅមូលដ្ឋានរៀងៗខ្លួនអោយមានប្រសិទ្ឋិភាពខ្ពស់ដើម្បីរួមគ្នាសម្រេច
អោយបាននូវគោលដៅរបស់អង្គការសហប្រជាជាតិបីសូន្យគឺសូន្យគ្មានការចម្លងថ្មី
សូន្យគ្មានការស្លាប់ថ្មី និងសូន្យគ្មានការរើសអើង។
No comments:
Post a Comment