ក្រុមគ្រួសារនៃមន្រ្តីនគរបាលមរណៈភាពទទួលការឧបត្ថម្ភថវិកាពីសមាគមន៍
មិត្តនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបព្រឹកថ្ងៃទី១៣ខែមិនាឆ្នាំ២០១៣លោកវរៈសេនីយឯក
ជៀវ សុរិយាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបាននាំយក
ថវិការបស់សមាគមន៍មិត្តនគរបាលជាតិសរុបចំនួន៦១លានរៀលប្រគល់ជូន
ដល់គ្រួសារមន្រ្តីនគរបាលដែលទទួលមរណៈភាពក្នុងបុព្វហេតុផ្សេងៗនាពេលកន្លងមក
ចំនួន១៦គ្រួសារក្នុងមួយគ្រួសារទទួលបានថវិកា៤លានរៀល។ជាមួយនឹងការប្រគល់ថវិកាជូន
គ្រួសារមន្រ្តីនគរបាលដែលទទួលមរណៈភាពលោកវរៈសេនីយឯក
ជៀវ សុរិយាបានមានប្រសាសន៍ទៅកាន់សមាជិកគ្រួសារមន្រ្តីមរណៈភាពថា៖អង្គភាពនគរបាលខេត្ត
សៀមរាបពិតជាមានការសោកស្តាយនិងមានក្តីអឡោះអាឡ័យចំពោះមរណៈភាពរបស់អតីតមន្រ្តីនគរបាល
ទាំងនោះណាស់ហើយយើងទាំងអស់គ្នាចងចាំជានិច្ចនូវរាល់គុណបំណាច់និងគំរូវិរៈភាពរបស់ពួកគាត់ដែល
បានបំពេញភារកិច្ចជូនជាតិមាតុភូមិនាពេលកន្លងមកនិងបានកត់ត្រាទុកនូវគម្រូវីរៈភាពល្អទាំងនោះជាគំរូសម្រាប់
មន្រ្តីជំនាន់ក្រោយ។ទោះជាអត់ពីកូនពីប្តីពីឪពុកក៍យើងនៅតែមានទំនាក់ទំនងល្អជានិច្ចរវាងអង្គភាពនិងក្រុមគ្រួសារ
មិនអាចកាត់ផ្តាច់បានទេ។លោកស្នងការរងបានបញ្ជាក់ទៀតថា៖ថ្វីបើថវិកាទាំងនេះតិចតួចស្តួចស្តើងមិនគ្រប់
គ្រាន់ទៅតាមតំរូវការប្រើប្រាស់ក្តីតែក៍គឺជាទឹកចិត្តជួយចែករំលែកជួយគ្នាទៅវិញទៅមកសម្រាប់ដោះស្រាយការលំបាក
ក្នុងជីវភាពបានមួយរយៈដែរ។សូមបញ្ជាក់ថាស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីឆ្នាំ២០១២បានធ្វើការប្រគល់ថវិកា
របស់សមាគមន៍មិត្តនគរបាលជាតិជូនដល់គ្រួសារមន្រ្តីនគរបាលដែលទទួលមរណៈភាពចំនួន១២នាក់និង៥នាក់ផ្សេង
ទៀត
ជា
ភរិយារបស់មន្រ្តីនគរបាលដែលទទួលមរណៈភាពដោយម្នាក់ៗទទួលបានប្រាក់ឧបត្ថម្ភចំនួន១លានរៀល។យូវង្ស
No comments:
Post a Comment