Sunday, March 10, 2013

រថយន្តធំគួរមានឯកសារនិងគ្រឿងសម្គាល់អ្វីខ្លះដើម្បីធ្វើចរាចរអោយស្របច្បាប់តាមដងផ្លូវ?

ជារឿយៗគេតែងតែឃើញរថយន្តធុនធំមួយចំនួនមិនបានបំពាក់
ស្លាកលេខតាមទីតាំងអោយបានត្រឹមត្រូវទៅតាមការកំណត់
របស់ក្រសួងសាធារណៈការដឹកជញ្ជូនជាពិសេសនៅតាម
បណ្តោយផ្លូវជាតិពីសៀមរាបទៅកាន់ខេត្តបន្ទាយមានជ័យ។
ការបំពាក់ស្លាកលេខច្រើនតែជារូបភាពបំភន្ឋ័ភ្នែកសមត្ថកិច្ច
ដូចជាដាក់នៅជ្រុងកៀន ដាក់នៅគែមមានការកំបាំងឫក៍ដាក់ត្រូវកន្លែងហើយតែលេខនោះ
រកមើលមិនយល់មិនដឹងថាលេខនិងអក្សរនៅប្រទេសណាជួនកាលមានតែពីមុខខាងក្រោយអត់មាន
ស្លាកលេខជាដើម។អ្នកដំណើរចាត់ទុកបញ្ហានេះជាការគេចវេសនៅពេលមានបញ្ហាលើដងផ្លូវបើដាក់
ស្លាកលេខមិនត្រឹមត្រូវឫក៍ដាក់កំបាំងមិនអោយឃើញហេតុអីសមត្ថកិច្ចនៅតាមគោលដៅមិនឃាត់អោយ
ដាក់ត្រឹមត្រូវផង?

No comments:

Post a Comment