Monday, March 11, 2013
សុជីវធម៌
ការស្លៀកពាក់ជាសុជីវធម៌មួយ
សំខាន់ណាស់ដែលយើងគួរយក
ចិត្តទុកដាក់និងមិនត្រូវធ្វេស
ប្រហែស។បើយើងមិនបានគិត
ដល់យើងនឹងទទួលភាពអាម៉ាស់
នៅថ្ងៃណាមួយមិនខាន។ក្នុងសង្គម
រស់នៅរបស់ខ្មែរប្រុសៗកាលពីមុន
ពេលនៅផ្ទះគេមានអាវកាក់ឫ
អាវយឺតពាក់និងស្លៀកក្រម៉ាឫសារុងសូត្រទៅតាមធនធាននៃគ្រួសារ។ពេលនេះយើងមិនបាច់និយាយ
ដល់ស្រ្តីទេ។បុរសៗពីមុនដោះអាវចេញអស់លុះណាតែនៅតែជាមួយប្រពន្ឋកូនឫអ្នកក្នុងផ្ទះតែបើ
ជួចជាពេលមានភ្ញៀវពន្លឺឫអ្នកចំឡែកមកលេងផ្ទះគាត់តែងស្ទុះស្ទាស្រវាយកអាវយឺតកាក់មកពាក់
ស្រួលបួលរួចបានចេញទៅជួបទទួលរាក់ទាក់ភ្ញៀវ។ខណៈពេលទៅធ្វើការខាងក្រៅ(លើកលែងតែទៅ
ស្រែចម្ការ )ទៅកាន់ទីចំណោមមហាជនក៍់ពួកគាត់ពាក់អាវកាក់ក្នុងនិងបានពាក់អាវរាងឫអាវពិធិ
ការពីក្រៅ។ឥឡូវគេកម្រឃើញបុរសពាក់អាវយឺតកាក់ពីក្នុងណាស់មិនតែប៉ុណ្ណោះពេលខ្លះលែងខ្លួន
ទទេរនិងមិនខ្ចីទាំងស្លៀកខោវែងឫក្រមាកន្សែងផងចេញមកឈរជជែកប្រាចព្រោគធ្វើហី។
នេះគ្រាន់តែជាគំនិតដែលកត់សម្គាល់ឃើញតែប៉ុណ្ណោះ។
ថតរូបថតវិដេអូគ្រប់ពិធីជាពិសេសក្នុងពិធីមង្គលការSHOOTING WITH NATURAL AND WEDDING
Subscribe to:
Post Comments (Atom)
No comments:
Post a Comment