Monday, March 11, 2013






ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបើកសិក្ខាសាលាស្តីពីការជម្រុញនិងកិច្ចសម្របសម្រួលការវិនិយោគនៅកម្ពុជា
ក្នុងខេត្តសៀមរាប
            នៅព្រឹកថ្ងៃទី៥ខែកក្កដាឆ្នាំ២០១២នាសណ្ឋាគារអង្គរប៉ារ៉ាឌីក្នុងខេត្តសៀមរាបក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានរៀបចំបើកសិក្ខាសាលារយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៥ដល់រសៀលថ្ងៃទី៦ខែកក្កដាឆ្នាំ២០១២ស្តីពីការជម្រុញនិងកិច្ចសម្របសម្រួលការវិនិយោគនៅកម្ពុជាដល់មន្ត្រីបង្គោលទទួលបន្ទុកការងារវិនិយោគមកពី៩ខេត្តក្នុងនោះខេត្តជុំវិញបឹងទន្លេសាបមានខេត្តសៀមរាប ខេត្តកំពង់ធំ កំពង់ឆ្នាំងខេត្តពោធិ៍សាត់ខេត្តបាត់ដំបងនិងខេត្តជាប់ព្រំដែនចំនួន៤ទៀតគឺខេត្តប៉ៃលិនខេត្ត
បន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ សរុបចំនួនប្រមាណ៤០នាក់ ក្រោមការរៀបចំគាំ
ទ្ររបស់គម្រោងសហប្រតិបតិ្តការបច្ចេកទេសរបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុនហៅកាត់
ថា ចៃកានិងមានការអញ្ជើញចូលរួមជាអធិបតីនិងថ្លែងសុន្ទរកថាបើកដោយ ឯកឧត្តម ជា វុទ្ឋី
 អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា/គណៈកម្មាធិការតំបន់សេដ្ឋកិច្ចកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍
កម្ពុជានិងលោក អាគីហ៊ីកូ ម៉ូរីណាហ្កា អ្នកជំនាញរបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន។
ពិធីនេះប្រារព្វធ្វើឡើងក្នុងគោលបំណងចែករំលែកនូវបទពិសោធន៍និងពង្រឹងសមត្ថភាពដល់មន្រ្តីបំរើការ
ក្នុងអនុគណៈកម្មាធិការខេត្ត.រាជធានីអំពីការផ្តល់ព័តមានសេវាកម្មពាក់ពន្ឋ័ទៅនឹងការវិនិយោគនិងលើកកម្ពស់សមត្ថភាព
ក្នុងការជម្រុញការវិនិយោគអោយបានសម្យរមថែមទាំងបង្កើតបណ្តាញទំនាក់ទំនងអោយបកាន់តែល្អប្រសើរឡើងរវាងក្រុម
អភិវឌ្ឍន៍កម្ពុជានិងអនុគណៈកម្មាធិការខេត្ត.រាជធានី។មានមតិបើកអង្គសិក្ខាសាលា នាឪកាសនោះឯកឧត្តម ជា វុទ្ឋីបានប្រសាសន៍ថា៖អាស្រ័យដោយសម័យបច្ចុប្បន្នជាសម័យទំនើបការប្រើប្រាស់បច្ចេកវិទ្យាព័ត
មាននិងការចងក្រងពត័មានដើប្បីផ្សព្វផ្សាយជាការសំខាន់ណាស់ក្នុងការគៀងគររកដៃគូរវិនិយោគមកក្នុងប្រទេស
យើងជាងនេះទៀតក៍ត្រូវស្វែងការសម្របសម្រួលក្នុងការបំពេញបែបបទគ្រប់យ៉ាងប្រកបដោយនិតិវិធីក្នុងការ
ទាក់ទាញអ្នកវិនិយោគ។ឯកឧត្តមបានប្រៀបប្រដូចវិនិយោគិនទៅនឹងសត្វបក្សីដែលកំពុងស្វែងរកទីសំចតបើគេយល់ថាទីដែលអាចឈប់សំចតគេ
នឹងឈប់តែពួកគេក៍នឹងបំលាស់ទីទៅកាន់ទីដទៃទៀតបើគេយល់ថាទីនេះមិនអាចនៅបានហេតុនេះយើងត្រូវមានភាពស្ទាត់លើការជំរុញ ទាក់ទាញ និងលើកទឹកចិត្តដល់ដៃគូរវិនិយោគដែលបានដាក់ទុនក្នុងប្រទេសយើងពោលគឹយើងជាអ្នកជួយ
សម្រួលទាំងកិច្ចការពាណិជ្ជកម្មនិងកិច្ចការវិនិយោគ។បន្ទាប់ពីឯកឧត្តមជាវុទ្ឋីថ្លែងសុន្ទរកថាបើកមកវាគ្មិនអ្នក
ជំនាញជប៉ុននិងមន្រ្តីបច្ចេកទេសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានធ្វើបទបង្ហាញលើបរធានបទគន្លឹះនានាពាក់ពន្ឋ័ទៅ
នឹងកិច្ចការវិនិយោគនិងសេចក្តីត្រូវការរបស់អ្នកវិនិយោគនិងការបង្ហាញពីគម្រោងធ្វើអោយប្រសើរឡើងនូវសេវាកម្មទាក់ទង
នឹងការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាព្រមទាំងបានបង្ហាញនិតិវិធីដាក់ពាក្យស្តីពីការវិនិយោគនៅកម្ពុជាអោយមានលក្ខណៈគ្រប់គ្រាន់តាមផ្លូវច្បាប់។
អង្គសិក្ខាសាលាក៍បានធ្វើការពីភាក្សាផ្លាស់ប្តូរយោបល់លើស្ថានភាពទូទៅនិងបញ្ហាប្រឈមនានាដែលអនុគណៈកម្មាធិការខេត្ត.រាជធានីបានជួបប្រទះជាពិសេស
ក្នុងសកម្មភាពជម្រុញនិងកិច្ចសម្របសម្រួលការវិនិយោគនៅក្នុងខេត្តរបស់ខ្លួន។

No comments:

Post a Comment