Monday, September 5, 2016

បច្ចុប្បន្ននៅកម្ពុជាមិនមានការរកឃើញជំងឺហ្សីកាទេ តែយ៉ាងណាក្រសួងសុខាភិបាលកំពុង ព្រួយបារម្ភខ្លាំងចំពោះការរាតត្បាតនៃវីរុសហ្សីកាដែលកំពុងរាតត្បាតនៅប្រទេសមួយចំនួន



នៅ ​ ថ្ងៃទី​ ៥​ ខែកញ្ញា​ ឆ្នាំ​ ២០១៦​ ​ ឯកឧត្តមបណ្ឌិត ម៉ម​ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​ បានចុះត្រួតពិនិត្យប្រពន្ឋ័វិធានការបង្ការជំងឺ​ ហ្សុីកា​ (Zika)​ នៅអាកាសយានដ្ឋានអន្តរជាតិ ​ សៀមរាប​ ។​ ឯកឧត្តមបានណែនាំឲ្យមន្រ្តីចត្តាឡីស័កទាំងអស់នៅអាកាសយានដ្ឋានអន្តរជាតិ យកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការបង្ការនិងទប់ស្កាត់ជំងឺ​ ហ្សីុកា​ និងជំងឺឆ្លងផ្សេងៗទៀត​ ។​ ឯកឧត្តមក៏បានកោតសសើខ្ពស់ដល់មន្រ្តី្តចត្តាឡីស័កដែលបានខិតខំខ្ពស់អស់​ ពីសមត្ថភាពដើម្បីបង្ការសុខភាពប្រជាពលរដ្ឋ​ព្រោះលោក​ លោកស្រីជាមន្ត្រីសុខភិបាលជួរមុខ​។ឯកឧត្តម​ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលក្នុងឱកាស ចុះត្រួតពិត្យវិធានការ
បង្ខារជំងឺហ្សីការ(Zika)នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបបញ្ជាក់ថា៖បើទោះបីបច្ចុប្បន្
ននៅកម្ពុជាមិនមានការរកឃើញជំងឺនេះក៍ដោយ ប៉ុន្តែយើង កំពុងតែមានការព្រួយបារម្
ភខ្លំាងចំពោះការរាតត្បាតរបស់វិរុសហ្សីការ(Zika)ពីព្រោះជំងឺនេះបានកំពុងតែវាយ
លុកនៅក្នុងតំបន់អាស៊ី ហើយជាពិសេសប្រទេសដែលនៅជិតខាងយើងដូចជាសិង្ហបុរី  ឡាវ និងវៀតណាម ម៉ាឡេស់ី​គឺសុទ្ធមានការកើតជំងឺនេះកើតឡើងហើយ។
ឯកឧត្តម បានបញ្ជាក់ថា៖ វិធានការបង្ខារជំងឺហ្សីការ(Zika)គឺក្រសួងបានដាក់ម៉ាស៊ីនត្រួតពិនិត្យ
តាមដានកម្តៅភ្ញៀវទេសចរទំាងអស់ដែលចូលកម្ពុជាទាំងអស់ បើសិនជាកម្តៅចាប់៣៨ឡើង
ទៅមន្រ្តីចត្តាឡីស័កដែលប្រចំាការនៅទីនោះនឹងផ្តល់ប្រឹក្សាដល់ភ្ញៀវឬបញ្ជូនទៅមន្ទីរពេទ្យ
ដើម្បីធ្វើតេសឈាមនិងបានត្រៀមលក្ខណៈដើម្បីឆ្លើយតបជាបន្ទាន់ប្រសិនបើមានករណី ជំងឺហ្សីកានេះកើតឡើងជាយថាហេតុនិងពង្រឹងជាប់ជានិច្ចនូវការតាមដានស្ថានការណ៍ជំងឺ
ដោយប្រើប្រាស់ប្រពន្ឋ័តេសមានស្រាប់នៅតាមបណ្តាខេត្តរាជធានីទាំង២៥។នាពេលបច្ចប្បន្នគ្មានវ៉ាក់សាំងឬការព្យាបាលជាក់លាក់ណាមួយសម្រាប់ជំងឺហ្សីកានេះទេ។
សូមបញ្ជាក់ថាក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៖ វីរុសZikaរក
ឃើញដំបូងនៅលើសត្វស្វាក្នុងឆ្នាំ១៩៤៧ និងលើមនុស្សក្នុងឆ្នាំ១៩៥២នៅប្រទេសUganda និងTanzaniaនៃទ្វីបអាហ្វ្រិក។ បន្ទាប់មកជំងឺនេះមានការផ្ទុះឡើងជារប៉េះរប៉ោះនៅទ្វីបអាហ្រ្វិក អាមេរិក និងអាស៊ីប៉ាស៊ីហ្វិក។បច្ចុប្បន្ននេះ វីរុសZika កំពុងរាតត្បាតនៅប្រទេស
ក្នុងតំបន់អាមេរិកខាងត្បូង និងអាមេរិកកណ្តាល ។ ជំងឺនេះចំលងតាម មូសខ្លា ដូចជំងឺគ្រុនឈាមដែរ និងមានរោគសញ្ញាដូចជំងឺគ្រុនឈាម (គ្រុនក្តៅ ឈឺក្បាល ក្រហមភ្នែក កន្ទួលក្រហមលើស្បែក ឈឺសន្លាក់) ។នៅប្រទេសយើងចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ
២០១០រកើញZika ចំនួន៧ករណី សុទ្ធតែជាសះស្បើយ និងពុំរកឃើញមានកុមារមានក្បាលតូចទេ និងចាប់ពីពេលនោះដល់ បច្ចុប្បន្នពុំរកឃើញជំងឺនេះទៀតទេ។ មេរោគ Zika ដែលកើតមាននេះ ជាមេរោគក្នុងស្រុក មិនមែននាំចូលពីប្រទេសទ្វីបអាមេរិកទេ ។ យើងមានមន្ទីរពិសោធន៏អាចធ្វើតេស្ហបាន ។ គ្រោះភ័យបណ្តាលមកពីជំងឺនេះនៅ ក្នុងប្រទេសយើងនៅមានកំរិតទាបនៅឡើយ តែវិធានការបង្ការត្រូវតែពង្រឹងជាប់ជានិច្ច ដែលយើងប្រើប្រព័ន្ទដែលមានស្រាប់ ។ វិធានការណ៏សុខាភិបាលៈ ពង្រឹងប្រព័ន្ទតាមដានជំងឺ ធ្វើតេស្ហអ្នក សង្ស័យជំងឺ បងប្អូនដែលធ្វើត្រលប់មកពី អាហ្វ្រិក និង អាមេរិក បើសង្ស័យសូមទៅពិគ្រោះជំងឺនៅមន្ទីរពេទ្យនិងប្រាប់គ្រូពេទ្យអំពីការធ្វើដំណើររឺទូរស័ព្ទមកលេខ១១៥

No comments:

Post a Comment