Monday, September 5, 2016

ការជក់បារីនៅកន្លែងហាមឃាត់ត្រូវពិន័យ២០០០០រៀល



មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាពរៀប
ចំបើកយុទ្ឋនាការស្តីពីបរិស្ថានគ្មានផ្សែង
បារីក្នុងក្រុងសៀមរាប
ថ្នាំជក់គឺជាមូលហេតុចម្បងដែលបង្កឱ្យមានជំងឺ
មិនឆ្លងដូចជាជំងឺមហារីកជំងឺសរសៃ
ឈាមនិងបេះដូងជំងឺផ្លូវដង្ហើមប្រពន្ឋ័រំលាយ
អាហារនិងជំងឺផ្សេងៗជាច្រើនទៀត។លើសពីនេះនៅមានបញ្ហាប្រឈមមួយចំនួនទៀតគឺនៅមានអ្នកជក់បារីប្រមាណជិត១.៧លាននាក់
(មួយលានប្រាំពីរសែននាក់)ដែលអត្រាចំណាយសម្រាប់ទិញបារីប្រមាណជាង២០១លានដុល្លារ១ឆ្នាំ
និងចំណាយទាក់ទងទៅនឹងការព្យាបាលជំងឺ ការបាត់បង់កម្លាំងពលកម្ម បណ្តាលមកពីជំងឺដែលបង្កដោយថ្នាំជក់ មានប្រមាណជិត ១៦៣លានដុល្លារក្នុងមួយឆ្នាំ ជាងនេះទៀត ប្រជាជនមិនជក់បារីប្រមាណ៦០% រងការស្រូបផ្សែងបារីដោយអចេតនា
នៅតាមកន្លែងធ្វើការនិងតាមទីសាធារណៈ។ឆ្លើយតបទៅនឹងបញ្ហានេះ ក្នុងឆ្នាំ២០១៥និង២០១៦ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវ ច្បាប់ស្តីពីការត្រួតពិនិត្យថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តិនានាដើម្បីជម្រុញការងារត្រួតពិនិត្យថ្នាំជក់ឱ្យកាន់តែទូលំទូលាយនិង
ធានាបានក្នុងការកាត់បន្ថយអត្រាឈឺ ស្លាប់និងភាពក្រីក្រដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់។ខាងលើនេះផ្អែកតាមរបាយការណ៍ឆ្នាំ២០១៤របស់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាពក្រសួងសុខាភិបាល ដែលបានលើកឡើងកាលពីថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១៦នៅសណ្ឋាគារសោមទេវីក្នុងពិធីបើកយុទ្ឋនាការស្តីពីបរិស្ថានគ្មានផ្សែងបារីក្នុងក្រុងសៀមរាប។មានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធីក្នុងនាមឱ្យគណៈកម្មការអន្តរក្រសួងដើម្បីអប់រំនិងកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា៖
ការប្រើប្រាស់ថ្នាំជក់ធ្វើឱ្យប៉ះពាល់ដល់សុខភាពទាំងអ្នកជក់និងអ្នកមិនជក់ដែលបានស្រូបផ្សែងបារីដោយអចេតនា ព្រមទាំងបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិនិងបរិស្ថានសង្គមថែមទៀតផង។ថ្នាំជក់បាន
បណ្តាលឱ្យពាក់កណ្តាលនៃអ្នកប្រើប្រាស់បានស្លាប់។តាមការស្រាវជ្រាវរបស់អង្កការសុខភាពពិភពលោកការជក់បារីបណ្តាលឱ្យស្លាប់មនុស្សប្រមាណជា៦លាននាក់ជារៀងរាល់ឆ្នាំ។រីឯអ្នកមិនជក់បារីចំនួន៦សែននាក់បានស្លាប់ក្នុងមួយឆ្នាំដោយគ្រាន់តែស្រូបផ្សែងបារីពីគេ។ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា៖ទាក់ទងទៅនឹងការ ការពារជំងឺដែលបណ្តាលមក
ពីការប្រប្រាស់ផលិតផលថ្នាំជក់ រាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នូវលិខិតបទដ្ឋាន
គតិយុត្តផ្សេងៗ ដូចជា ច្បាប់ស្តីពីការត្រួតពិនិត្យថ្នាំជក់ អនុក្រិតស្តីពីការបោះពុម្ភសារព្រមាន
សុខភាពជាភាសាខ្មែរ ជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ ប្រកាសស្តីពីវិធាន
ការចំពោះការដាក់តាំងបង្ហាញកញ្ចប់ផលិតផលថ្នាំជក់ អនុក្រិតស្តីពីវិធានការហាមឃាត់ការជក់
ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែង
ធ្វើការឬកន្លែងសាធារណៈព្រមទាំងសកម្មភាព
អប់រំផ្សេងៗជូនដល់ប្រជាជនឱ្យចៀសវាង
ពីការប្រើប្រាស់ថ្នាំជក់ជាច្រើនទៀតមក
ដល់ពេលនេះយើងមានច្បាប់ទាក់ទងនឹងការ
ត្រួតពិនិត្យផលិតផលថ្នាំជក់គ្របគ្រាន់ហើយ។ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញដល់មន្ត្រីគ្រប់អង្គភាពស្ថាប័នពាក់ពន្ឋ័ទាំងអស់បន្តជំរុញការអនុវត្តច្បាប់នៅតាម
មូលដ្ឋាននិងបន្តអប់រំដល់ប្រជាពលរដ្ឋដើម្បីរួមគ្នាកាត់អត្រាឈឺ អត្រាមរណៈនិងកាត់
បន្ថយការចំណាយថវិកាទៅលើការព្យាបាលនិងការថែទាំព្យាបាលជំងឺដែលបណ្តាល
មកពីការប្រើប្រាស់ផលិតផលថ្នាំជក់ ។សូមបញ្ជាក់ថា៖ យុទ្ឋនាការស្តីពីបរិស្ថាន
គ្មានផ្សែងបារីក្នុងក្រុងសៀមរាបធ្វើឡើងក្នុងគោលបំណងដើម្បីជំរុញទឹកចិត្តបុគ្គលប្រើប្រាស់
ថ្នាំជក់ឱ្យឈប់ជក់ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងហាមឃាត់ បង្កើនការអប់រំផលប៉ះពាល់នៃថ្នាំជក់ដល់សាធារណៈជនទាំងអ្នកជក់និងអ្នកមិនជក់
និងដើម្បីជំរុញការអនុវត្តអនុក្រិតស្តីពីវិធានការហាមជក់ឬបង្ហុយផ្សែងថ្នាំជក់នៅកន្លែងធ្វើការឬ
កន្លែងសាធារណៈ ក៍ដូចជាការជំរុញារអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានា
ក៍ដូចជាការដាក់សារព្រមានសុខភាពជារូបភាព ការហាមឃាត់ទាំងស្រុងការផ្សាយពាណិជ្ជកម្ម
ផលិតផលថ្នាំជក់ឱ្យបានទូលំទូលាយក្នុងព្រះរាជាណាចក្រកម្ពុជា។




No comments:

Post a Comment