Thursday, March 14, 2013

បើកសិក្ខាសាលាស្តីពីការតាមដានិង វាយតម្លៃលទ្ឋផលនៃការអនុវត្ត ថវិកាតាមកម្មវិធីឆ្នាំ២០១២និងកែលំអ សម្រាប់អនុវត្តឆ្នាំ២០១៣


បើកសិក្ខាសាលាស្តីពីការតាមដានិង
វាយតម្លៃលទ្ឋផលនៃការអនុវត្ត 
ថវិកាតាមកម្មវិធីឆ្នាំ២០១២និងកែលំអ
សម្រាប់អនុវត្តឆ្នាំ២០១៣
នៅថ្ងៃទី១៣ខែមិនាឆ្នាំ២០១៣មន្រ្តីរាជការមកពីបណ្តាអង្គភាពនៃនាយកដ្ឋានពាក់ពន្ឋ័
ក្រោមឪវាទក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទរួមទាំងមន្រ្តីតំណាងធនាគារអភិវឌ្ឍ
អាស៊ីហៅកាត់អេឌីប៊ីសរុបចំនួន៧៥រូបបានមកជួបជុំគ្នាបើកសិក្ខាសាលាស្តីពីការតាមដាន
និងវាយតម្លៃលទ្ឋផលនៃការអនុវត្តថវិកាតាមកម្មវិធីឆ្នាំ២០១២និងកែលំអសម្រាប់អនុវត្ត
ឆ្នាំ២០១៣។សិក្ខាសាលានេះមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៣ដល់១៥ខែមិនាឆ្នាំ២០១៣
ប្រព្រឹត្តធ្វើឡើងនៅសណ្ឋាគារអង្គរប៉ារ៉ាឌីក្នុងក្រុងសៀមរាបបានការឧបត្ថម្ភគាំទ្រពីធនា
គារអភិវឌ្ឍន៍អាស៊ីតាមរយៈគម្រោងADB GRANT លេខ ០២២២ CAM។ លោកស្រីវុឌ្ឍីអនុប្រធាននាយកដ្ឋានផែនការនិងស្ថិតិក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និង
នេសាទបានមានប្រសាសន៍ក្នុងពិធីបើកអង្គសិក្ខាសាលានោះថា៖ការរៀបចំសិក្ខាសា
លានេះឡើងជាសក្ខីភាពសបញ្ជាក់អោយឃើញពីការចូលរួមក្នុងការអនុវត្តតាមគោល
នយោបាយរបស់រាជរដ្ឋាភិបាលក្នុងកិច្ចកំណែទម្រង់សាធារណៈក្នុងការអនុវត្តថវិកា
និងការតាមដានវាយតម្លៃលើសកម្មភាពនានាក្នុងក្របខណ្ឌ័ថវិកាតាមកម្មវិថីរបស់
ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ។លោកស្រីវុឌ្ឍីបានបន្តថា៖គោលបំណង
នៃអង្គសិក្ខាសាលពេលនេះផ្តោតសំខាន់លើការពង្រឹងសមត្ថភាពរបស់មន្រ្តីដែល
កំពុងអនុវត្តផែនការយុទ្ឋសាស្រ្តថវិការបស់ក្រសួងនិងផែនការថវិការតាមកម្មវិធី ពិសេសលើការតាមដាននិងវាយតម្លៃលើការឮអនុវត្តសកម្មភាព
ក្នុងកម្មវិធី 
អនុកម្មវិធី ក្រោមក្របខណ្ឌ័នៃថវិកាឆ្នាំ២០១២សំដៅ
កែលម្អសម្រាប់អនុវត្តឆ្នាំ២០១៣និងក៍ជាមូលដ្ឋានក្នុងការរៀបចំថវិកាតាមកម្មវិធី
សម្រាប់ឆ្នាំបន្តទៀត។គោលបំណងមួយទៀតគឺបង្កើនការយល់ដឹងអោយកាន់តែ
ទូលាយថែមទៀតក្នុងការពិនិត្យវាយតម្លៃថាតើបានឆ្លើយតបកំរិតណាទៅនឹងទិស
ដៅគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាលើផែនការយុទ្ឋសាស្រ្តអភិវឌ្ឍន៍
ជាតិបច្ចុប្បន្នកម្មឆ្នាំ២០០៩,២០១៣ក៍ដូចជាផេនការរបស់ក្រសួងដែលបានដាក់ចុះ
អោយអនុវត្តនិងជាការកែលំអនូវរាល់ទម្រង់របាយការណ៍ដែលរៀបចំដោយបណ្តា
នាយកដ្ឋានជំនាញ
អង្គសិក្ខាសាលានេះនឹងបានការចូលរួមជាវាក្មិនជំនាញដែលនឹងធ្វើបទបង្ហាញ
ដោយផ្ទាល់របស់លោកធើរីអូដុនណែលប្រធានក្រុមជំនាញការADB..



No comments:

Post a Comment