Thursday, March 14, 2013

ឃាត់ខ្លួនអ្នកប្រើប្រាស់សារជាតិញៀន(កញ្ឆា)ជាជនបរទេសនៅក្រុងសៀមរាប





កម្លាំងសមត្ថកិច្ច ​ប៉ូលិសចំរុះ​ បានធ្វើការ​ឡោម​ព​ទ្ធ័​ភោជនីយដ្ឋាន ​យីហោ វីឡា​អ៊ែន​ឃ្ជូ​ណា Villa Anjuna ស្ថិតក្នុង​ក្រុមទី​៧ ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​និងឃាត់ខ្លួន​ជនបរទេស​ចំនួន​១៤​នាក់ ជាមួយសារធាតុញៀន​ច្រើន​ប្រភេទ​មួយចំនួន​។

ប្រតិបត្តិការ​នេះ ធ្វើឡើងបន្ទាប់ពី​សមត្ថកិច្ច​បាន​ឃាត់ខ្លួន ជនបរទេស​៣​នាក់ និង​ខ្មែរ​៤​នាក់ កាលពី​ព្រឹក​ថ្ងៃ​ដដែល​នោះ ទាក់ទិន​នឹង​ករណី​ប្រើប្រាស់​និង ចែកចាយ​គ្រឿងញៀនកញ្ឆា ការ​ឡោម​ព​ទ្ធ័​ផ្ទះ​វីឡា និង​ឈានទៅ​ឃាត់ខ្លួន​ជនបរទេស​១៤​នាក់ គឺ​ ​(​កញ្ឆា​)​។​ ក្នុងពេល​ឆែកឆេរ សមត្ថកិច្ច​រកឃើញ​គ្រឿងញៀន កញ្ឆា​ក្រៀម​ច្រើនថង់ និង​ម្សៅ​ស ផ្សេងទៀត យ៉ាងច្រើន ផងដែរ​ មន្ត្រីសមត្ថកិច្ចចុះផ្ទាល់​ ​ឲ្យ​ដឹង​ថា ការ​ឈានទៅ​ឆែកឆេរ ផ្ទះ​វីឡា​ខាងលើ គឺ​បន្ទាប់ពី​ឃាត់ខ្លួន​បុរស​ខ្មែរ ម្នាក់​ឈ្មោះ​ផល សុ​ភ័​ក្រ ដែល​បាន​នាំ ជនបរទេស ៣​នាក់ ទៅ​ជក់​កញ្ឆា​នៅផ្ទះ​របស់ខ្លួន ក្នុងភូមិ មណ្ឌល​៣ សង្កាត់​ស្លក្រាម កាលពី​ព្រឹក​ថ្ងៃ ដដែល​។ ក្រោយ​ធ្វើការ​សាកសួរ ជន​នោះបាន​សារភាព ថា​កញ្ឆា​ទាំងនោះ​គឺ​បាន​យក​ពី​ផ្ទះ​វីឡា​ខាងលើ ទើប​សមត្ថកិច្ច​នាំ​ជន​នោះ ទៅ​ច​ង្អុ​រ​បង្ហាញ ហើយ​ឈានទៅ ឆែកឆេរ និង​ឃាត់ខ្លួន​ជនបរទេស​ទាំងនោះ​តែម្តង​។ នា​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ប៉ូលិស​ខាង​គ្រឿងញៀន នៅ​មិនទាន់ បញ្ជាក់ថា​កញ្ឆា​ក្រៀម​និង​ម្សៅ​ស ដែល​ដកហូត​បាន មាន​ទម្ងន់​ប៉ុន្មាន​ទេ ហើយ​ម្សៅ​ស​នោះ​មាន សារធាតុ​អ្វី​ដែរ ពីព្រោះ​ខាង​ពិនិត្យ​មិនទាន់​មកដល់​។ ចំពោះ​ជនសង្ស័យ ក៏​ពុំទាន់​ដឹងថា ត្រូវធ្វើ​យ៉ាង ណា​ដែរ ពីព្រោះ​នៅ​ដំណាក់កាល​សាកសួរ​។ តំណាង​ អាយ្យ​កា លោក​ជួន សុ​បញ្ញា ដែល​ដឹកនាំ​កម្លាំង​ប្រតិបត្តិការ បាន​ប្រាប់​ក្រុមអ្នកសារព័តមាន​ថា៖ ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន មន្រ្តីនគរបាល​យុ​ត្តិ​ធ​ម៏ កំពុងស្ថិតក្នុង​សាកសួរ​​។ ចំពោះ​អ្នកប្រើប្រាស់ មានទោស​ស្រាល អាច​អប់​រំបាន តែ​ចំពោះ​អ្នកជួញដូរ​និង​ផ្តល់​ទីតាំង ត្រូវតែ​កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ​។ លោក​បាន​បន្តថា ការ​ឈានទៅ​ឆែកឆេរ​ផ្ទះ​វីឡា​នេះ គឺ​តាម​ចម្លើយសារភាព​របស់ បុរស​ខ្មែរ​ដែល​នគរបាល​ចាប់ខ្លួនបាន កាលពី​ព្រឹក​ថ្ងៃ​ដដែល​។​




No comments:

Post a Comment