Wednesday, April 27, 2016

មោទនភាពខ្ញុំ!

ប្រកួតប្រជែងរូបថត​ជាមួយបណ្តាប្រទេសក្នុងសហគមន៍អាស៊ានកាល
ពីខែធ្នូឆ្នាំ២០១៥នៅទីក្រុងហាណូយ ប្រទេសវៀតណាម







Tuesday, April 26, 2016

ប្រជាពលរដ្ឋមួយចំនួននៅខេត្តសៀមរាបកំពុងប្រឈមនឹង កង្វះទឹកប្រើប្រាស់ ក្នុងគ្រួសារ



ប្រជាពលរដ្ឋមួយចំនួននៅខេត្តសៀមរាបកំពុងប្រឈមនឹង
កង្វះទឹកប្រើប្រាស់ ក្នុងគ្រួសារ
ខណៈពេលនេះអាជ្ញាធរខេត្តកំពុងមមាញឹកដឹក
ជញ្ជូនទឹកយកទៅផ្តល់ជូនជាបន្តបន្ទាប់
ឆ្នាំនេះគ្រោះរាំងស្ងួតបានអូសបន្លាយពេលវេលាយូរ គួបផ្សំជាមួយស្ថានភាពបំរែបំរួលអាកាសធាតុជាសាកលផង ជាហេតុឱ្យស្រះត្រពាំងបឹងបួរ អណ្តូងដែលជាប្រភពផ្តល់ទឹកឱ្យប្រជាពលរដ្ឋប្រើប្រាស់ត្រូវគោកខះរីងហួតស្ងួតអស់ មិននឹកស្មានដល់ ។ប្រជាពលរដ្ឋម្នាក់វ័យជាង៥០ឆ្នាំនៅក្នុងសង្កាត់ទឹកវិលក្រុងសៀមរាបបានត្អូញត្អែរថា៖
តាំងពីគាត់កើតមកក្នុងភូមិគាត់មិនដែលដាច់ទឹកទេ នេះជាលើកទី១ក្នុងជីវិតគាត់
ដែលជួបប្រទះកង្វះទឹកបរិភោគនិងប្រើប្រាស់ ។ប៉ុន្តែទោះយ៉ាងណា គាត់សម្តែងភាពត្រេកអរ
និងអគុណដល់ថ្នាក់ដឹកនាំ អាជ្ញាធរខេត្តនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ដែលបានគិតគូរយក
ចិត្តទុកដាក់ ដឹកជញ្ជូនទឹកយកមកផ្តល់ឱ្យពួកគាត់ជាបន្តបន្ទាប់បានទាន់ពេលវេលា។ក្នុងខេត្តសៀមរាបមានស្រុកក្រុងចំនួន៥ដែលកំពុងរងការខ្វះខាតទឹកប្រើប្រាស់តែក្នុងស្រុកទាំងនោះមិនមែនខ្វះទាំងអស់នោះទេ គឺខ្វះដោយកន្លែងៗក្នុងនោះមាន ក្រុងសៀមរាបស្រុកជីក្រែងស្រុកពួកស្រុកបន្ទាយស្រីស្រុកស្វាយ
លើ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុងអភិបាលនៃគណៈអភិបាលខេត្ត
ក្នុងឱកាសចុះពិនិត្យនិងចែកចាយទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋក្នុងសង្កាត់ទឹកវិលក្រុងសៀមរាប។
ពួកគាត់ត្រូវបានកម្លាំងមន្ត្រីចំរុះដឹកជញ្ជូនទឹកជូនជាបន្តបន្ទាប់មកហើយដែរសរុមមកដល់ពេលនេះប្រមាណជា៣០០០គ្រួសារហើយខ្លះទទួលបាន២ដងមកហើយតែទោះយ៉ាងណាមិនបានបបូរបែបដូចទទួលបានពីធម្មជាតិនោះទេទឹក។ឯកឧត្តម គឹម ឆៃហៀងអភិបាលរងខេត្ត បានបញ្ជាក់ឱ្យដឹងថា៖ជុំវិញមូលហេតុដែល
នាំឱប្រជាពលរដ្ឋក្នុងមូលដ្ឋានមួយចំនួនក្នុងខេត្តសៀមរាបខ្វះទឹកនិងអណ្តូងរបស់ពួកគាត់គោកហួតហែងអស់ បើផ្អែកតាមអ្នកបច្ចេកទេសថាបណ្តាលមកពីបំរែបំរួលអាកាសធាតុនិងភាពរាំងស្ងួតអូសបន្លាយពេលយូរនិងរបាយទឹកភ្លៀងមានចំនួនតិចជាងរាល់ឆ្នាំកន្លងមក ប្រភពទឹកពីភ្នំគូលែនក៍ស្បើយ គ្មានទឹកហូរចូលទន្លេសាប ទាំងនេះជាហេតុ ឱ្យទឹកក្នុងអណ្តូង ស្រះ ជាដើមរបស់ប្រជាពលរដ្ឋ គោករីងអស់ស្មានមិនដល់។ក្នុងចំណោមមូលដ្ឋានខ្វះទឹក សង្កាត់ទឹកវិលមានទំហំធំជាងឃុំសង្កាត់ដទៃដែលខ្វះខាតទឹកប្រើក្នុងទូទាំងខេត្ត។ក្នុងសង្កាត់នេះមានប្រជាពលរដ្ឋជាង១០០០គ្រួសារប្រឈមនឹងកង្វះទឹក​ ហើយអាជ្ញាធរខេត្តសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត មន្ទីរបរិស្ថាននិងអង្គភាពរដ្ឋករទឹកស្វ័យត បានដឹកជញ្ជូនទឹកជូនពួកគាត់ក្នុងមួយថ្ងៃៗ
ពី៤ទៅ៥ម៉ឺនលីត្រ​ ទឹកដែលចែកជូនប្រើប្រាស់នេះសុទ្ឋតែជាទឹកស្អាត របស់រដ្ឋករទឹកស្វ័យតសៀមរាប ហើយអាជ្ញាធរខេត្តនឹងបន្តដឹកជញ្ជូនផ្តល់ទឹកជូនជាបន្តបន្ទាប់
លុះដល់មានភ្លៀងធ្លាក់។ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ក្នុងឱកាសចុះពិនិត្យចែកចាយទឹក
ជូនប្រជាពលរដ្ឋនៅសង្កាត់ទឹកវិលក្រុងសៀមរាប កាលពីរសៀលម្សិលម៉ិញនេះ បានបញ្ជាក់ជូនប្រជាពលរដ្ឋថា៖អាជ្ញាធរខេត្តបានគិតគូជានិច្ចមិនថាតែក្នុងក្រុងទេ មូលដ្ឋានតាមស្រុកដែលជួបការអត់ទឹកប្រើក៍ដាក់ឱ្យឡានទឹកប្រចាំការនៅទីនោះដែរនិងចាត់បញ្ជាឱ្យអាជ្ញាធរស្រុកឃ្លាំមើលជាប្រចាំមិនឱ្យបងប្អូន ខ្វះខាតទឹកនោះទេ ព្រោះថាខ្វះអ្វីខ្វះបានតែមិនអាចខ្វះទឹកបានឡើយ។ចំពោះសង្កាត់ទឹកវិលនេះ ឯកឧត្តម ថាកំពុងរៀបចំដាក់រ៉ូប៊ីណេទឹកស្អាតនៅចំណុចទ្វារទឹកវិល ដើម្បីឱ្យបងប្ងូនប្រជាពលរដ្ឋមកដឹកជញ្ជូនពេលណាក៍បាន។
បន្ថែមពីនេះក្នុងនាមអាជ្ញាធរខេត្តបានសំណូមពរដល់ប្រជាពលរដ្ឋឱ្យមានការសន្សំសំចៃក្នុង
ការប្រើប្រាស់ទឹកនិងគួរស្តារ អណ្តូង ស្រះរបស់ខ្លួន ដើម្បីបង្ការកង្វះទឹកក្នុង
ពេលណាមួយជាយថាហេតុ
ត្រៀមឧបរណ៍សម្រាប់រក្សាទឹកទុកបើអាចគួរជីកស្រះឬត្រពាំងស្តុក
ទឹកទុកព្រោះថាគ្រោះរាំងស្ងួតនិងកើតមានក្នុងឆ្នាំខាងមុខទៀតមិនខាន។ស្ថាប័នដែលបានចូលរួមចុះជាប់មានមន្ត្រីសាលាក្រុងសៀមរាប មន្ទីរបរិស្ថានខេត្ត រដ្ឋករទឹកស្វ័យតខេត្ត កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត។