Tuesday, May 10, 2016

បវរកញ្ញាឯកពិភពលោកជ្រើសរើសយកកម្ពុជាជាគោលដៅទេសចរណ៍មុនគេបន្ទាប់ពីទទួលបានចំណាត់ថ្នាក់ជា Miss Global 2015


កម្ពុជាពិតជាមានមោទនាភាពណាស់ ខណៈវត្តមានបវរកញ្ញបេះដូងបវរកញ្ញា
ឯកពិភពលោកឆ្នាំ២០១៥បីរូបជ្រើសរើសយក
ព្រះរាជាណាចក្រកម្ពុជាជាគោលដៅទស្សនា
និងស្វែងយល់ពីវប្បធម៌ទំនៀមទំលាប់ប្រពៃណី
របស់ប្រជាជនកម្ពុជាក្រោយពីពេលដែលកញ្ញា
ឯកទាំងបីទទួលបានចំណាត់ថ្នាក់ជាបវរកញ្ញា
ឯកពិភពលោកឆ្នាំ២០១៥.
ក្រោឆ្លងកាត់វគ្គផ្តាច់ព្រ័ត្តបវរកញ្ញាឯក គណៈកម្មាការបានសួរនិងផ្តល់ឱកាសដល់បវរកញ្ញាជ្រើសរើសយកគោលដៅសម្រាប់ដំណើរ
កំសាន្តក្នុងពីភពលោកមុនគេពួកគាត់បានជ្រើសរើសយកកម្ពុជាមុនគេជាគោលដៅទេសចរណ៍
ដែលនេះជាមោទនភាពមួយសម្រាប់ប្រជាជននិងប្រទេសជាតិយើងទាំងមូល។ការមកកាន់កម្ពុជារបស់ពួកគាត់ក្រោមហេតុផលពីយ៉ាងទីមួយគឺដើម្បីស្វែងយល់ពីភាពជឿនលឿន
របស់កម្ពុជាពាក់ពន្ឋ័ទៅនឹងវិស័យទេសចរណ៍ វប្បធម៌និងទីពីរចូលរួមក្នុងសកម្មភាពមនុស្សធម៌តាមរយៈកិច្ចសហការជាមួយសមាគមសិល្បៈករ
ខ្មែររួមគ្នាប្រគុំតន្ត្រីសប្បុរសធម៌ប្រមូលថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរនៅសៀមរាបនិងមន្ទីរពេទ្
យគន្ឋបុប្ផានិងបាននាំយកអំណោយមួយចំនួនជូនដល់សាលាវិចិត្រសិល្បៈផងដែរ។នេះបើតាមការបញ្ជាក់របស់ក្រុមប្រតិភូអមដំណើរមកពីសហរដ្ឋអាមេរិក។



បវរកញាពិភពលោកលេខ១ពីភពលោក ជាបវរកញ្ញាឯករបស់ប្រទេសអូស្រ្តាលី ឈ្មោះ Jessica Peart  បវរកញាលេខ២ ជនជាតិខ្មែរ សញ្ជាតិUSA ឈ្មោះ Virginia Prak ,ជាបវរកកញ្ញាឯករបស់សហរដ្ឋអាមេរកនិង បវរកញាលេខ៣មកពី Ireland ឈ្មោះ Lorna Murphy ,នឹងបវរកញាលេខ៤ នឹងធ្វើដំណើរមកដល់សៀមរាបនៅម៉ោង៥.៣០នាទីល្ងាច ថ្ងៃទី១០ខែឧសភាឆ្នាំ២០១៦មកពី ប៊ុលការី ឈ្មោះ Gregana Doncheva ជា បវរកញ្ញាឯក លេខ១ ប្រចាំប្រទេសបុលហ្គារី  និងជាបរវកញ្ញាឯក Miss Global 2015 ចំណាត់ថ្នាក់លេខ៤ ។Miss Global 2015 ទាំង៤រូប ទៅធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យកុមារអង្គរ  និងទៅទស្សនាប្រាសាទអង្គរវត្ត ជាថ្ងៃបញ្ចប់ដំណើរកំសាន្ត៕