លោក នួន គ្រឺះស្នា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តសៀមរាប បានឱ្យដឹងថា ក្រោយពីសាងសង់រួចរាល់ជាស្ថាពរនូវប្រឡាយដូនកាយថ្មី មកនោះ បច្ចុប្បន្នប្រឡាយនេះ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ដល់ការផ្គត់ផ្គង់ទឹក ក្នុងការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ ក្នុងឃុំស្នួល ឃុំសែនសុខ និង ឃុំចន្លាស់ដៃ របស់ស្រុកក្រឡាញ់ ដែលអាចស្រោចស្រពលើផ្ទៃដីប្រមាណជា១.៦៥០ហិកតា។
លោក នួន គ្រឺះស្នា បានបញ្ជាក់ទៀតថា ប្រព័ន្ឋប្រឡាយថ្មីមួយនេះ
មានប្រឡាយមេមួយខ្សែប្រវែង ១០.១២១ ម៉ែត្រ ; ប្រឡាយរង ១២ខ្សែប្រវែង
២៤.៥៩៤ម៉ែត្រ ; ប្រឡាយរំដោះទឹកមួយខ្សែប្រវែង ២.០៣៣ម៉ែត្រ ហើយក្រៅពីនេះ
នៅមានសំណង់សិល្បៈការតូចធំចំនួន១៤៧កន្លែង
ក្រោមគម្រោងថវិកាជំនួយឥតសំណងរបស់ទីភ្នាក់ងារអភិវឌ្ឍន៍នៃសាធារណៈរដ្ឋបារាំង
ហៅកាត់ថា អា ហ្វេវ ដេ
និងអនុវត្តគំរោងដោយក្រសួងធនធានទឹកនិងឧតុនិយមក្នុងការអនុវត្តសាងសង់ និង
ស្តារឡើងវិញនូវប្រព័ន្ឋធារាសាស្ត្រ ប្រឡាយដូនកាយថ្មី ដែលនេះ
មានប្រភពទឹកមកពីភ្នំគូលេន និងភ្នំដងរែក
ដោយហូរកាត់តាមស្ទឹងផ្លាំងក្នុងឃុំព្រៃជ្រូក ស្រុកពួក ហើយ
ចែកចាយតាមប្រព័ន្ឋប្រឡាយផ្សេងៗ ចូលមកកាន់ប្រឡាយនេះ ។
លោកស្រី ម៉ននី រង្សី អភិបាលរងស្រុកក្រឡាញ់ បានសង្ឃឹមថា ក្រោយពីទទួលបាននូវប្រព័ន្ឋធារាសាស្ត្រនេះ ការបង្កបង្កើនផលនិងដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋក្នុងស្រុក នឹងកើនឡើងទាំងបរិមាណ និងគុណភាព ដែលអាចនាំឱ្យពួកគាត់មានជីវភាពធូរធារនិងកាត់បន្ថយចំណាកស្រុកស្វែងរកការងារ ៕
អត្ថបទ និង រូបភាព : លោក យូ វង្ស
កែសម្រួលអត្ថបទ : លោក លីវ សាន្ត
#មន្ទីរព័ត៌មានខេត្តសៀមរាប