Thursday, February 13, 2020

ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បង្ហាញវិធានការគន្លឺះមួយចំនួនដើម្បីជម្រុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យកាន់តែផុសផុលឡើង

ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បង្ហាញវិធានការគន្លឺះមួយចំនួនដើម្បី
ជម្រុចលនាទេសចរណ៍ផ្ទៃក្នុងឱ្យកាន់
តែផុសផុលឡើង
លោកង៉ូវសេងកាក់ប្រធានមន្ទីរ
ទេសចរណ៍ខេត្តសៀមរាប បានលើក
យករបាយការណ៍អំពីស្ថានភាព
ភ្ញៀវទេសចរមកទស្សនានៅខេត្
សៀមរាប ឆ្នាំ២០១៩និងដើមឆ្នាំ២០២០ ព្រមទាំងលើកឡើងនូវបទបង្ហាញអំពី
វិធានការដែលត្រូវអនុវត្តចំពោះមុខដើម្បី
ជម្រុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យកាន់តែផុសផុលឡើង។ស្ថានភាពភ្ញៀវទេសចរក្នុងឆ្នាំ២០១៩ មកកាន់ខេត្តសៀមរាបសរុបចំនួន៤.២៦២.៣០៦នាក់ ថយចុះ២៧,០២% ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន២.២០៥.៦៩៧នាក់ ថយចុះ១៤,៨៦% ភ្ញៀវទេសចរជាតិមានចំនួន២.០៥៦.៦០៩នាក់ ថយចុះ៣៦,៥៩% ។ដោយឡែកក្នុងខែមករាឆ្នាំ២០២០ភ្ញៀវទេសចរណ៍សរុបចំនួន៣៣៤១៤៧នាក់ ថយចុះ១៦,៩៤% ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន២២២.៥៦១នាក់ ថយចុះ១៧ ,៨៨% ភ្ញៀវទេសចរជាតិមានចំនួន១១១.៥៨៦នាក់ ថយចុះ១៤,៩៩%។របាយការណ៍នេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំការងារទេសចរណ៍ជាមួយផ្នែក
ឯកជនក្នុងវិស័យទេសចរណ៍កាលពីរ
សៀលថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២០
នៅសាលាខេត្តសៀមរាប។ក្នុងបទបង្ហាញរបស់ លោកប្រធានមន្ទីរ
បានឱ្យដឹងអំពីទិសដៅសំខាន់ៗមួយ
ចំនួនដែលត្រូវអនុវត្ត គឺ ផលិតវីដេអូ
ផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍
ខេត្តសៀមរាបបន្តរៀបចំចងក្រងសៀវភៅឯកសារសហគមន៍ និងរមណីយដ្ឋានទេសចរណ៍ខេត្តឱ្យបានចប់ក្នុងឆមាសទី២ ដាក់ឆ្លងជូនគណៈអភិបាលខេត្ត




ពិនិត្យនិងសម្រេចដើម្បីផលិតសៀវភៅផ្សព្វផ្សាយជាផ្លូវការ។ត្រៀមសហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ផ្សេងៗក្នុងខេត្តសៀមរាប ដូចជាកម្មវិធីទំនួលខុសត្រូវចុងភៅផ្សារភ្ជាប់នឹងការងារសង្គមដែលគ្រោងនឹងរៀប
ចំនៅថ្ងៃទី២៦ដល់៣០ខែមេសាឆ្នាំ២០២០នៅខាងមុខអង្គរវត្ត។ក្រុមការងារមន្ទីរទេសចរណ៍នឹងបន្តចុះតាមមូលដ្ឋានអាជីវកម្ម សេវាកម្ម និងផ្ទះសំណាក់ក្នុងក្រុងដើម្បីស្នើសុំទៅក្រសួងទេសចរណ៍ពិនិត្យទៅលើការងារ
សេវាស្នាក់នៅក្នុងក្រុង(ពីតម្រូវការផ្គត់ផ្គត់ពេលបច្ចប្បន្ននិងទៅអនាគត។ លោក ង៉ូវ សេងកាក់ក៍បានបង្ហាញអំពី វិធានការដែលត្រូវអនុវត្តផងដែរ ដូចជា ១ ជម្រុញចលនាទេសចរណ៏ផ្ទៃក្នុងឲ្យកាន់តែមានភាពផុលផុសឡើងដើម្បីរក្សា និងលើកកម្ពស់ កម្រិតជីវភាពរបស់ប្រជាជនមូលដ្ឋានតាមរយៈ
វិស័យទេសចរណ៍ក្នុងដំណាក់កាលនេះ។២ទាំងវិស័យសាធារណៈឯកជន និងអ្នកពាក់ព័ន្ធត្រូវរួមគ្នាបង្កើនការផ្សព្វផ្សាយក្នុងប្រទេស និងក្រៅប្រទេសរួមគ្នាដាក់ចេញនូវកញ្ចប់ទស្សនកិច្ចពិសេសដែលមាន
ការលើកទឹកចិត្តក្នុងការ
ធ្វើដំណើរនិងទេសចរណ៍កម្សាន្តក្នុងស្រុកឱ្យបានផុលផុស។៣- ជម្រុញការចូលរួមសកម្មភាពចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត
សេវាល្អ បដិសណ្ឋារកិច្ចល្អដើម្បីពង្រឹងគុណភាព

សេវាកម្មឱ្
យកាន់តែល្អនិងមានអនាម័យនៅតាមគោលដៅទេសចរណ៍សំដៅទាក់
ទាញភ្ញៀវទេសចរ។៤-វិធានការដែលគ្រវអនុវត្ត។៤ បង្កើនការផលិតស្បតវីដេអូអប់រំនិងយុទ្ធនាការអប់រំបង្ការទប់ស្កាត់
និងចាត់វិធានការដោះស្រាយសមស្របចំពោះការគម្រាម
កំហែងនៃជំងឺឆ្លងប្រភេទថ្មីនិងបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងជម្រុញឲ្យមានការបង្កើតជាព្រឹត្តិការណ៍ទេសចរណ៍បន្ថែមនៅតាមតំបន់គោលដៅទេសចរណ៍នានា។៥ទាំងវិស័យសាធារណៈនិងវិស័យឯកជនត្រូវរួមគ្នាដើម្បីជម្នះនូវការលំបាកនេះ
ដោយស្មារតីយោគយល់និងការទទួលខុសខ្ពស់