Saturday, July 4, 2015

ជិះកង់ក្នុងតំបន់រមណីដ្ឋានអង្គរដើម្បីសុខភាព


ជិះកង់ក្នុងតំបន់រមណីដ្ឋានអង្គរដើម្បី
សុខភាព
នៅចុងសប្តាហ៍ថ្មីៗនេះយុវនិស្សិតនៃវិទ្យាស្ថាន
ខេមអេដ ប៊ីស្សនីសស្គូល ចំនួន៣៦៥នាក់ បានរៀបកម្មវិធីជិះកង់កំសានក្នុងតំបន់រមណី
ដ្ឋានអង្គរពីចំណុចមុខប្រាសាទអង្គវត្តទៅកាន់
ប្រាសាទតាព្រហ្ម ក្នុងគោលបំណងស្វែងយល់
អំពីវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទំលាប់
ខ្មែរក្នុងតំបន់អង្គរខេត្តសៀមរាបក៍ដូចជាបង្កើនការរឹតចំណងសាមគ្គីភាពរវាងគ្នាទៅវិញទៅមកឱ្យ
កាន់តែជិតស្និទ បន្ទាប់ពីពួកគេបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្នុងឆមាសកន្លងមក លើសពីនេះសកម្មភាពជិះកង់នេះក៍ជាកីឡានាំមកនូវសុខភាពធ្វើឱ្យរាងកាយនិងកម្លាំងមាំមួនផងដែរ។យុវនិស្សិតកក្កដាអ្នករៀបចំកម្មវិធីនៃដំណើរជិះកង់បានឱ្យដឹងថា៖នេះជាលើកទី៣ហើយដែល
វិទ្យាស្ថានខេមអេដប៊ីស្សនីសស្គូលបានរៀបចំឡើង។ ក្រៅពីសកម្មភាពជិះកង់ដើម្បីសុខភាព កន្លងមកវិទ្យាស្ថាននេះតែងបានរៀបចំកម្មវិធីសិក្សានិងកំសានផ្សេងៗជាច្រើនទៀតសម្រាប់

និស្សិតក្នុងន័យផ្តល់ឱកាសឱ្យពួកគេបានចូលរួមឱ្យបានច្រើនជាមួយសកម្មភាពសង្គម បង្កើនភាពជឿជាក់និងចេះម្ចាស់ការលើខ្លួនឯង។
សកម្មភាពទាំងនោះមានដូចជា ការបោះតង់សម្រាប់និស្សិតឆ្នាំទី១ ការចុះកម្មសិក្សានៅតាម
គ្រឹះស្ថានស្ថាប័នផ្សេងទាំងក្នុងនិងក្រៅប្រទេសការប្រកួតកីឡារវាងនិស្សិតឧត្តមសិក្សានិងមធ្យម
សិក្សាជាមួយបណ្តាខេត្តរាជធានី​ដែលក្នុងនោះវិទ្យាស្ថានខេមអេដ ប៊ីស្សនីសស្គូល ទទួលបាន
ចំណាត់ថ្នាក់លេខ៣ លើវិញ្ញាសារបាល់បោះផ្នែកបុរសផងដែរ។យុវនិស្សិតទាំងអស់បានសម្តែងនូវភាពសប្បាយរីករាយ ស្រស់ស្រាយនិងបានបង្ហាញនូវទឹកចិត្ត
បញ្ជាក់ពីសកម្មភាពយកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមកដោយមិនគិតពីភាពហត់នឿយ។ពួកគាត់ចាត់ទុកសកម្មភានេះថាជាអនុស្សវរីយមិនអាចបំភ្លេចបានរវាងក្រុមនិងក្រុម​​ បុគ្គលនិងបុគ្គល​ លើទឹកដីអង្គរជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តដ៍បវរនៃយើង​បើទោះ
ជាពួកគាត់បញ្ចប់ការសិក្សាចេញទៅធ្វើការឬប្រកបអាជីវកម្មនៅកន្លែងផ្សេងៗគ្នាក្តីក៍គាត់នៅ
តែចងចាំនិងថែរក្សាចំណងសាមគ្គីភាពឱ្យស្ថិតនៅជារៀងរហូត បន្ថែមពីនេះពួកគាត់នឹងជួយ
ជម្រុញដល់យុវជនស្រករក្រោយៗឱ្យយកតាមលំអានសកម្មភាពល្អៗរបស់រៀមច្បង។ ។


No comments:

Post a Comment