Tuesday, May 10, 2016

បវរកញ្ញាឯកពិភពលោកជ្រើសរើសយកកម្ពុជាជាគោលដៅទេសចរណ៍មុនគេបន្ទាប់ពីទទួលបានចំណាត់ថ្នាក់ជា Miss Global 2015


កម្ពុជាពិតជាមានមោទនាភាពណាស់ ខណៈវត្តមានបវរកញ្ញបេះដូងបវរកញ្ញា
ឯកពិភពលោកឆ្នាំ២០១៥បីរូបជ្រើសរើសយក
ព្រះរាជាណាចក្រកម្ពុជាជាគោលដៅទស្សនា
និងស្វែងយល់ពីវប្បធម៌ទំនៀមទំលាប់ប្រពៃណី
របស់ប្រជាជនកម្ពុជាក្រោយពីពេលដែលកញ្ញា
ឯកទាំងបីទទួលបានចំណាត់ថ្នាក់ជាបវរកញ្ញា
ឯកពិភពលោកឆ្នាំ២០១៥.
ក្រោឆ្លងកាត់វគ្គផ្តាច់ព្រ័ត្តបវរកញ្ញាឯក គណៈកម្មាការបានសួរនិងផ្តល់ឱកាសដល់បវរកញ្ញាជ្រើសរើសយកគោលដៅសម្រាប់ដំណើរ
កំសាន្តក្នុងពីភពលោកមុនគេពួកគាត់បានជ្រើសរើសយកកម្ពុជាមុនគេជាគោលដៅទេសចរណ៍
ដែលនេះជាមោទនភាពមួយសម្រាប់ប្រជាជននិងប្រទេសជាតិយើងទាំងមូល។ការមកកាន់កម្ពុជារបស់ពួកគាត់ក្រោមហេតុផលពីយ៉ាងទីមួយគឺដើម្បីស្វែងយល់ពីភាពជឿនលឿន
របស់កម្ពុជាពាក់ពន្ឋ័ទៅនឹងវិស័យទេសចរណ៍ វប្បធម៌និងទីពីរចូលរួមក្នុងសកម្មភាពមនុស្សធម៌តាមរយៈកិច្ចសហការជាមួយសមាគមសិល្បៈករ
ខ្មែររួមគ្នាប្រគុំតន្ត្រីសប្បុរសធម៌ប្រមូលថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរនៅសៀមរាបនិងមន្ទីរពេទ្
យគន្ឋបុប្ផានិងបាននាំយកអំណោយមួយចំនួនជូនដល់សាលាវិចិត្រសិល្បៈផងដែរ។នេះបើតាមការបញ្ជាក់របស់ក្រុមប្រតិភូអមដំណើរមកពីសហរដ្ឋអាមេរិក។



៖ បវរកញាពិភពលោកលេខ១ពីភពលោក ជាបវរកញ្ញាឯករបស់ប្រទេសអូស្រ្តាលី ឈ្មោះ Jessica Peart  បវរកញាលេខ២ ជនជាតិខ្មែរ សញ្ជាតិUSA ឈ្មោះ Virginia Prak ,ជាបវរកកញ្ញាឯករបស់សហរដ្ឋអាមេរកនិង បវរកញាលេខ៣មកពី Ireland ឈ្មោះ Lorna Murphy ,នឹងបវរកញាលេខ៤ នឹងធ្វើដំណើរមកដល់សៀមរាបនៅម៉ោង៥.៣០នាទីល្ងាច ថ្ងៃទី១០ខែឧសភាឆ្នាំ២០១៦មកពី ប៊ុលការី ឈ្មោះ Gregana Doncheva ជា បវរកញ្ញាឯក លេខ១ ប្រចាំប្រទេសបុលហ្គារី  និងជាបរវកញ្ញាឯក Miss Global 2015 ចំណាត់ថ្នាក់លេខ៤ ។Miss Global 2015 ទាំង៤រូប ទៅធ្វើទស្សនកិច្ចនៅមន្ទីរពេទ្យកុមារអង្គរ  និងទៅទស្សនាប្រាសាទអង្គរវត្ត ជាថ្ងៃបញ្ចប់ដំណើរកំសាន្ត៕











Wednesday, April 27, 2016

មោទនភាពខ្ញុំ!

ប្រកួតប្រជែងរូបថត​ជាមួយបណ្តាប្រទេសក្នុងសហគមន៍អាស៊ានកាល
ពីខែធ្នូឆ្នាំ២០១៥នៅទីក្រុងហាណូយ ប្រទេសវៀតណាម







Tuesday, April 26, 2016

ប្រជាពលរដ្ឋមួយចំនួននៅខេត្តសៀមរាបកំពុងប្រឈមនឹង កង្វះទឹកប្រើប្រាស់ ក្នុងគ្រួសារ



ប្រជាពលរដ្ឋមួយចំនួននៅខេត្តសៀមរាបកំពុងប្រឈមនឹង
កង្វះទឹកប្រើប្រាស់ ក្នុងគ្រួសារ
ខណៈពេលនេះអាជ្ញាធរខេត្តកំពុងមមាញឹកដឹក
ជញ្ជូនទឹកយកទៅផ្តល់ជូនជាបន្តបន្ទាប់
ឆ្នាំនេះគ្រោះរាំងស្ងួតបានអូសបន្លាយពេលវេលាយូរ គួបផ្សំជាមួយស្ថានភាពបំរែបំរួលអាកាសធាតុជាសាកលផង ជាហេតុឱ្យស្រះត្រពាំងបឹងបួរ អណ្តូងដែលជាប្រភពផ្តល់ទឹកឱ្យប្រជាពលរដ្ឋប្រើប្រាស់ត្រូវគោកខះរីងហួតស្ងួតអស់ មិននឹកស្មានដល់ ។ប្រជាពលរដ្ឋម្នាក់វ័យជាង៥០ឆ្នាំនៅក្នុងសង្កាត់ទឹកវិលក្រុងសៀមរាបបានត្អូញត្អែរថា៖
តាំងពីគាត់កើតមកក្នុងភូមិគាត់មិនដែលដាច់ទឹកទេ នេះជាលើកទី១ក្នុងជីវិតគាត់
ដែលជួបប្រទះកង្វះទឹកបរិភោគនិងប្រើប្រាស់ ។ប៉ុន្តែទោះយ៉ាងណា គាត់សម្តែងភាពត្រេកអរ
និងអគុណដល់ថ្នាក់ដឹកនាំ អាជ្ញាធរខេត្តនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ដែលបានគិតគូរយក
ចិត្តទុកដាក់ ដឹកជញ្ជូនទឹកយកមកផ្តល់ឱ្យពួកគាត់ជាបន្តបន្ទាប់បានទាន់ពេលវេលា។ក្នុងខេត្តសៀមរាបមានស្រុកក្រុងចំនួន៥ដែលកំពុងរងការខ្វះខាតទឹកប្រើប្រាស់តែក្នុងស្រុកទាំងនោះមិនមែនខ្វះទាំងអស់នោះទេ គឺខ្វះដោយកន្លែងៗក្នុងនោះមាន ក្រុងសៀមរាបស្រុកជីក្រែងស្រុកពួកស្រុកបន្ទាយស្រីស្រុកស្វាយ
លើ នេះបើតាមប្រសាសន៍របស់ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុងអភិបាលនៃគណៈអភិបាលខេត្ត
ក្នុងឱកាសចុះពិនិត្យនិងចែកចាយទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋក្នុងសង្កាត់ទឹកវិលក្រុងសៀមរាប។
ពួកគាត់ត្រូវបានកម្លាំងមន្ត្រីចំរុះដឹកជញ្ជូនទឹកជូនជាបន្តបន្ទាប់មកហើយដែរសរុមមកដល់ពេលនេះប្រមាណជា៣០០០គ្រួសារហើយខ្លះទទួលបាន២ដងមកហើយតែទោះយ៉ាងណាមិនបានបបូរបែបដូចទទួលបានពីធម្មជាតិនោះទេទឹក។ឯកឧត្តម គឹម ឆៃហៀងអភិបាលរងខេត្ត បានបញ្ជាក់ឱ្យដឹងថា៖ជុំវិញមូលហេតុដែល
នាំឱប្រជាពលរដ្ឋក្នុងមូលដ្ឋានមួយចំនួនក្នុងខេត្តសៀមរាបខ្វះទឹកនិងអណ្តូងរបស់ពួកគាត់គោកហួតហែងអស់ បើផ្អែកតាមអ្នកបច្ចេកទេសថាបណ្តាលមកពីបំរែបំរួលអាកាសធាតុនិងភាពរាំងស្ងួតអូសបន្លាយពេលយូរនិងរបាយទឹកភ្លៀងមានចំនួនតិចជាងរាល់ឆ្នាំកន្លងមក ប្រភពទឹកពីភ្នំគូលែនក៍ស្បើយ គ្មានទឹកហូរចូលទន្លេសាប ទាំងនេះជាហេតុ ឱ្យទឹកក្នុងអណ្តូង ស្រះ ជាដើមរបស់ប្រជាពលរដ្ឋ គោករីងអស់ស្មានមិនដល់។ក្នុងចំណោមមូលដ្ឋានខ្វះទឹក សង្កាត់ទឹកវិលមានទំហំធំជាងឃុំសង្កាត់ដទៃដែលខ្វះខាតទឹកប្រើក្នុងទូទាំងខេត្ត។ក្នុងសង្កាត់នេះមានប្រជាពលរដ្ឋជាង១០០០គ្រួសារប្រឈមនឹងកង្វះទឹក​ ហើយអាជ្ញាធរខេត្តសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត មន្ទីរបរិស្ថាននិងអង្គភាពរដ្ឋករទឹកស្វ័យត បានដឹកជញ្ជូនទឹកជូនពួកគាត់ក្នុងមួយថ្ងៃៗ
ពី៤ទៅ៥ម៉ឺនលីត្រ​ ទឹកដែលចែកជូនប្រើប្រាស់នេះសុទ្ឋតែជាទឹកស្អាត របស់រដ្ឋករទឹកស្វ័យតសៀមរាប ហើយអាជ្ញាធរខេត្តនឹងបន្តដឹកជញ្ជូនផ្តល់ទឹកជូនជាបន្តបន្ទាប់
លុះដល់មានភ្លៀងធ្លាក់។ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង ក្នុងឱកាសចុះពិនិត្យចែកចាយទឹក
ជូនប្រជាពលរដ្ឋនៅសង្កាត់ទឹកវិលក្រុងសៀមរាប កាលពីរសៀលម្សិលម៉ិញនេះ បានបញ្ជាក់ជូនប្រជាពលរដ្ឋថា៖អាជ្ញាធរខេត្តបានគិតគូជានិច្ចមិនថាតែក្នុងក្រុងទេ មូលដ្ឋានតាមស្រុកដែលជួបការអត់ទឹកប្រើក៍ដាក់ឱ្យឡានទឹកប្រចាំការនៅទីនោះដែរនិងចាត់បញ្ជាឱ្យអាជ្ញាធរស្រុកឃ្លាំមើលជាប្រចាំមិនឱ្យបងប្អូន ខ្វះខាតទឹកនោះទេ ព្រោះថាខ្វះអ្វីខ្វះបានតែមិនអាចខ្វះទឹកបានឡើយ។ចំពោះសង្កាត់ទឹកវិលនេះ ឯកឧត្តម ថាកំពុងរៀបចំដាក់រ៉ូប៊ីណេទឹកស្អាតនៅចំណុចទ្វារទឹកវិល ដើម្បីឱ្យបងប្ងូនប្រជាពលរដ្ឋមកដឹកជញ្ជូនពេលណាក៍បាន។
បន្ថែមពីនេះក្នុងនាមអាជ្ញាធរខេត្តបានសំណូមពរដល់ប្រជាពលរដ្ឋឱ្យមានការសន្សំសំចៃក្នុង
ការប្រើប្រាស់ទឹកនិងគួរស្តារ អណ្តូង ស្រះរបស់ខ្លួន ដើម្បីបង្ការកង្វះទឹកក្នុង
ពេលណាមួយជាយថាហេតុ
ត្រៀមឧបរណ៍សម្រាប់រក្សាទឹកទុកបើអាចគួរជីកស្រះឬត្រពាំងស្តុក
ទឹកទុកព្រោះថាគ្រោះរាំងស្ងួតនិងកើតមានក្នុងឆ្នាំខាងមុខទៀតមិនខាន។ស្ថាប័នដែលបានចូលរួមចុះជាប់មានមន្ត្រីសាលាក្រុងសៀមរាប មន្ទីរបរិស្ថានខេត្ត រដ្ឋករទឹកស្វ័យតខេត្ត កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត។







Thursday, February 18, 2016

កិច្ចពិភាក្សារវាងឯកអគ្គរដ្ឋទូតអាមេរិកនិងអាជ្ញាធរខេត្តសៀមរាបស្វែងរកកិច្ចសហការ

កិច្ចពិភាក្សារវាងឯកអគ្គរដ្ឋទូតអាមេរិកនិងអាជ្ញាធរខេត្តសៀមរាបស្វែងរកកិច្ចសហការដើម្បីបន្តកិច្ចការអភិវឌ្ឍន៍ខេត្ត នៅព្រឹកថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ២០១៦ ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប បានអនុញ្ញាតឲ្យឯ.ឧ William A.Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួសម នៅការិយាល័យផ្ទាល់របស់ឯកឧត្តមបណ្ឌិត នៅរដ្ឋបាលសាលាខេត្តសៀមរាប ។ ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង ក៏បានជម្រាបដល់ឯកអគ្គរដ្ឋទូត អំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ សុវត្ថិភាព សេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ប្រជាជនខេត្តសៀមរាប ដោយបានពឹងផ្អែកលើវិស័យកសិកម្ម និង ទេសចរណ៍ ។ ឯកឧត្តម អភិបាលខេត្ត ក៏បាន លើកផងដែរ អំពីកំណើនភ្ញៀវទេសចរណ៍ពីមួយឆ្នាំទៅមួយឆ្នាំ និង ជនបរទេសដែលបានចូលមក វិនិយោគ ធ្វើ អាជីវកម្ម នៅក្នុងខេត្តសៀមរាប មានចំនួន៤៦សញ្ជាតិ សរុបចំនួន១ពាន់២១៤នាក់ ក្នុងនោះជនជាតិអាមេរិក មានចំនួន ៦៥នាក់ ដែលបានកំពុងប្រកបរបរអាជីវកម្ម ហើយបានធ្វើការចុះបញ្ជីការងារ នៅមន្ទីរការងារ និង បណ្តុះ បណ្តាវិជ្ជាជីវៈខេត្ត បាន០៧នាក់ ស្រី០៤នាក់ ។ ឯ.ឧបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើកឡើងពី ការងារកិច្ចសហប្រតិបត្តិការរវាងខេត្តសៀមរាប និង ទីក្រុងអូស្ទីន រដ្ឋតិចសាសន៍ នៃសហរដ្ឋអាមេរិក ដែលបានធ្វើការចុះហត្ថលេខា លើលិខិតផ្តួចផ្តើម បង្កើតចំណងមិត្តភាពជាមួយគ្នា នៅឆ្នាំ២០១២ ដោយផ្តោសំខាន់លើ វិស័យទេសចរណ៍, វប្បធម៌ កសិកម្ម , ពាណិជ្ជកម្ម , វិនិយោគ , សង្គមកិច្ច , អប់រំ និង សុខាភិបាល ដោយនៅមិនទាន់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងគ្នានៅឡើយ ។ ឯកឧត្តមបណ្ឌិត ក៏សុំឲ្យឯកអគ្គរដ្ឋទូតជួយជម្រុញ និង សម្របសម្រួលនៃកិច្ចសហប្រតិបត្តិការរវាងទីក្រុង អូស្ទីន រដ្ឋតិចសាសន៍ និង ខេត្តសៀមរាប ដើមី្បឲ្យមានកិច្ចដំណើរ ការឡើង ។ ឯកឧត្តមបណ្ឌិតបានសម្តែងគាំទ្រនូវដំណើរទស្សនៈ កិច្ចសិក្សា ស្វែងយល់របស់គណៈប្រតិភូ ក្នុងការផ្លាស់ប្តូរនូវបទពិសោធន៍ រវាងខេត្ត និង ក្រុងទាំងពីរ ព្រមទាំងសូម ឲ្យឯកអគ្គរដ្ឋទូត ជួយធ្វើការសម្របសម្រួលក្នុងកិច្ចទំនាក់ទំនង សហប្រតិបត្តិការរវាងខេត្តសៀមរាប និង ទីក្រុង អូស្ទីន រដ្ឋតិចសាសន៍ ដើមី្បឲ្យកិច្ចសហប្រតិបត្តិការនេះបានដំណើរការដោយរលូន ។ ឯ.ឧ William A.Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានគាំទ្រចំពោះការលើកឡើងរបស់អភិបាលខេត្ត ព្រមទាំងបានធ្វើការកោតសរសើរផងដែរ ពីភាពរីក ចម្រើនរបស់ខេត្តសៀមរាប ដែលជាក្រុងទី២ នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកអគ្គរដ្ឋទូតបានលើកផងដែរថា ចាប់ ពីឆ្នាំ១៩៩០មកដល់បច្ចុប្បន្ននេះ ខេត្តសៀមរាបមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា សំខាន់អាជ្ញាធរខេត្តសៀមរាប ក្នុងការអភិវឌ្ឍន៍ និង គ្រប់ គ្រងការអភិវឌ្ឍន៍ ដែលធ្វើឲ្យសោភណ្ឌភាពក្រុងមានភាពស្រស់បំព្រោង ។ ក្នុងនាមជាមន្ត្រីផ្នែកសេដ្ឋកិច្ចរបស់ស្ថាន ទូតរបស់សហរដ្ឋអាមេរិក សូមធ្វើការគាំទ្រនូវរាល់មតិរបស់ឯកឧត្តមអភិបាលខេត្តលើកឡើងផងដែរ ។ ឯ.ឧ William A.Heidt ក៏បានបញ្ជាក់ផងដែរពីទស្សនៈ វិស័យរបស់សហរដ្ឋអាមេរិក ដោយបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ដល់ខេត្តសៀមរាប ដែលជាក្រុងសេដ្ឋកិច្ចទី២ នៃប្រទេសកម្ពុជា ហើយការចំណាប់អារម្មណ៍ ជាអាទិភាពនោះ ដោយមានប្រជាជនអាមេរិកជាច្រើន រស់នៅប្រកប កិច្ចការរកស៊ីនៅខេត្តសៀមរាប បន្ទាប់ពីរាជធានីភ្នំពេញ ។ ឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណផងដែរ ដល់អាជ្ញាធរ ខេត្ត ក្នុងការយកចិត្តទុកដាក់ខ្ពស់ នៃដំណើរទស្សនកិច្ចរបស់ភរិយាប្រធានាធិបតីសហរដ្ឋអាមេរិក អូបាម៉ា ដែលធ្វើ ឲ្យប្រជាជនអាមេរិក ទទួលសាទរ ដែលបានឃើញរូបភាពលោកជំទាវ នៅលើទឹកដីអង្គរ ។ ក្នុងនោះដែរឯកឧត្តម ក៏ បានសម្តែងនូវការរីករាយ លើលិខិតផ្តួចផ្តើមមួយ ត្រូវបានបង្កើតឡើងរវាងខេត្តសៀមរាប និង ទីក្រុងអូស្ទីន រដ្ឋតិច សាសន៍ នៃសហរដ្ឋអាមេរិក យើងនឹងបន្តធ្វើកិច្ចសហការគ្នា ដើមី្បអនុវត្តទៅលើខ្លឹមសារនៃលិខិតផ្តួចផ្តើម ដោយ ស្ថានទូតនិងជួយធ្វើការសម្របសម្រួលកិច្ចការនេះ ។ ម៉្យាងទៀតដោយទីក្រុងអូស្ទីន រដ្ឋតិចសាសន៍នេះ ជាតំបន់ ទេសចរណ៍ ដែលជាក្រុងល្អស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ដូចនឹងខេត្តសៀមរាប លើផ្នែកវប្បធម៌ ។ ក្នុង នោះដែរប្រតិភូ ក៏បានគូសបញ្ជាក់ថា ក្រៅពីផ្នែកទេសចរណ៍ និង វប្បធម៌ រដ្ឋតិចសាសន៍មានការអភិវឌ្ឍឆាប់រហ័ស ទាក់ទងនិងបច្ចេកវិទ្យា និង វិស័យសេវាផ្សេងៗ ។ ដូច្នេះកិច្ចសហប្រតិបត្តិការនេះ ក្រៅពីវិស័យទេសចរណ៍ ត្រូវការ ធ្វើការស្វែងរកនូវបទពិសោធន៍ល្អៗ ពីរដ្ឋតិចសាសន៍ ដើមី្បចាប់ដៃគ្នាអភិវឌ្ឍន៍ខេត្តសៀមរាប ។ ក្នុងនោះដែរ ឯ.ឧ William A.Heidt ក៏បានបញ្ជាក់ពីសកម្មភាពមួយចំនួន ក្នុងការអនុវត្តនៅខេត្តសៀមរាប ដើមី្បសុំកិច្ចសហការជាមួយ អាជ្ញាធរខេត្ត ក្នុងការអនុវត្តគម្រោងរបស់ខ្លួន ក្នុងការជួយដល់ប្រជាកសិករនៅខេត្តសៀមរាប ឲ្យមានជំនាញដាំបន្លែរ និង ជួកធ្វើការពង្រីកក្រុងទៀតផង ។ ម៉្យាងទៀតខេត្ត ក្រុងទាំងពីរ គឺត្រូវធ្វើការផ្លាស់ប្តូរ នូវប្រតិភូ ដើមី្បធ្វើទស្សនៈ កិច្ចសិក្សាស្វែងយល់ពីគ្នា ក្នុងគោលដៅអភិវឌ្ឍន៍ខេត្ត ក្រុងទាំងពីរ ក្នុងគោលដៅផលប្រយោជន៍នៃប្រជាជន ទៅ ពេលអនាគត

Saturday, July 4, 2015

ជិះកង់ក្នុងតំបន់រមណីដ្ឋានអង្គរដើម្បីសុខភាព


ជិះកង់ក្នុងតំបន់រមណីដ្ឋានអង្គរដើម្បី
សុខភាព
នៅចុងសប្តាហ៍ថ្មីៗនេះយុវនិស្សិតនៃវិទ្យាស្ថាន
ខេមអេដ ប៊ីស្សនីសស្គូល ចំនួន៣៦៥នាក់ បានរៀបកម្មវិធីជិះកង់កំសានក្នុងតំបន់រមណី
ដ្ឋានអង្គរពីចំណុចមុខប្រាសាទអង្គវត្តទៅកាន់
ប្រាសាទតាព្រហ្ម ក្នុងគោលបំណងស្វែងយល់
អំពីវប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទំលាប់
ខ្មែរក្នុងតំបន់អង្គរខេត្តសៀមរាបក៍ដូចជាបង្កើនការរឹតចំណងសាមគ្គីភាពរវាងគ្នាទៅវិញទៅមកឱ្យ
កាន់តែជិតស្និទ បន្ទាប់ពីពួកគេបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្នុងឆមាសកន្លងមក លើសពីនេះសកម្មភាពជិះកង់នេះក៍ជាកីឡានាំមកនូវសុខភាពធ្វើឱ្យរាងកាយនិងកម្លាំងមាំមួនផងដែរ។យុវនិស្សិតកក្កដាអ្នករៀបចំកម្មវិធីនៃដំណើរជិះកង់បានឱ្យដឹងថា៖នេះជាលើកទី៣ហើយដែល
វិទ្យាស្ថានខេមអេដប៊ីស្សនីសស្គូលបានរៀបចំឡើង។ ក្រៅពីសកម្មភាពជិះកង់ដើម្បីសុខភាព កន្លងមកវិទ្យាស្ថាននេះតែងបានរៀបចំកម្មវិធីសិក្សានិងកំសានផ្សេងៗជាច្រើនទៀតសម្រាប់

និស្សិតក្នុងន័យផ្តល់ឱកាសឱ្យពួកគេបានចូលរួមឱ្យបានច្រើនជាមួយសកម្មភាពសង្គម បង្កើនភាពជឿជាក់និងចេះម្ចាស់ការលើខ្លួនឯង។
សកម្មភាពទាំងនោះមានដូចជា ការបោះតង់សម្រាប់និស្សិតឆ្នាំទី១ ការចុះកម្មសិក្សានៅតាម
គ្រឹះស្ថានស្ថាប័នផ្សេងទាំងក្នុងនិងក្រៅប្រទេសការប្រកួតកីឡារវាងនិស្សិតឧត្តមសិក្សានិងមធ្យម
សិក្សាជាមួយបណ្តាខេត្តរាជធានី​ដែលក្នុងនោះវិទ្យាស្ថានខេមអេដ ប៊ីស្សនីសស្គូល ទទួលបាន
ចំណាត់ថ្នាក់លេខ៣ លើវិញ្ញាសារបាល់បោះផ្នែកបុរសផងដែរ។យុវនិស្សិតទាំងអស់បានសម្តែងនូវភាពសប្បាយរីករាយ ស្រស់ស្រាយនិងបានបង្ហាញនូវទឹកចិត្ត
បញ្ជាក់ពីសកម្មភាពយកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមកដោយមិនគិតពីភាពហត់នឿយ។ពួកគាត់ចាត់ទុកសកម្មភានេះថាជាអនុស្សវរីយមិនអាចបំភ្លេចបានរវាងក្រុមនិងក្រុម​​ បុគ្គលនិងបុគ្គល​ លើទឹកដីអង្គរជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តដ៍បវរនៃយើង​បើទោះ
ជាពួកគាត់បញ្ចប់ការសិក្សាចេញទៅធ្វើការឬប្រកបអាជីវកម្មនៅកន្លែងផ្សេងៗគ្នាក្តីក៍គាត់នៅ
តែចងចាំនិងថែរក្សាចំណងសាមគ្គីភាពឱ្យស្ថិតនៅជារៀងរហូត បន្ថែមពីនេះពួកគាត់នឹងជួយ
ជម្រុញដល់យុវជនស្រករក្រោយៗឱ្យយកតាមលំអានសកម្មភាពល្អៗរបស់រៀមច្បង។ ។