Tuesday, September 1, 2020
ប្រជាពលរដ្ឋភ្ញាក់ផ្អើលទៅមើលចម្លាក់ផ្ទះក្រោមដីនៅព្រៃសហគមន៍គោកតើង ខណៈអាជ្ញាធរឃុំបង្ហាញការគាំទ្រនឹងសហការដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់
ថតរូបថតវិដេអូគ្រប់ពិធីជាពិសេសក្នុងពិធីមង្គលការSHOOTING WITH NATURAL AND WEDDING
ថតរូបថតវិដេអូគ្រប់ពិធីជាពិសេសក្នុងពិធីមង្គលការSHOOTING WITH NATURAL AND WEDDING
Thursday, February 13, 2020
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បង្ហាញវិធានការគន្លឺះមួយចំនួនដើម្បីជម្រុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យកាន់តែផុសផុលឡើង
ជម្រុចលនាទេសចរណ៍ផ្ទៃក្នុងឱ្យកាន់
តែផុសផុលឡើង
លោកង៉ូវសេងកាក់ប្រធានមន្ទីរ
ទេសចរណ៍ខេត្តសៀមរាប
បានលើក
យករបាយការណ៍អំពីស្ថានភាព
ភ្ញៀវទេសចរមកទស្សនានៅខេត្
សៀមរាប
ឆ្នាំ២០១៩និងដើមឆ្នាំ២០២០
ព្រមទាំងលើកឡើងនូវបទបង្ហាញអំពី
វិធានការដែលត្រូវអនុវត្តចំពោះមុខដើម្បី
ជម្រុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យកាន់តែផុសផុលឡើង។ស្ថានភាពភ្ញៀវទេសចរក្នុងឆ្នាំ២០១៩
មកកាន់ខេត្តសៀមរាបសរុបចំនួន៤.២៦២.៣០៦នាក់ ថយចុះ២៧,០២%
ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន២.២០៥.៦៩៧នាក់ ថយចុះ១៤,៨៦% ភ្ញៀវទេសចរជាតិមានចំនួន២.០៥៦.៦០៩នាក់ ថយចុះ៣៦,៥៩%
។ដោយឡែកក្នុងខែមករាឆ្នាំ២០២០ភ្ញៀវទេសចរណ៍សរុបចំនួន៣៣៤១៤៧នាក់ ថយចុះ១៦,៩៤% ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន២២២.៥៦១នាក់ ថយចុះ១៧ ,៨៨%
ភ្ញៀវទេសចរជាតិមានចំនួន១១១.៥៨៦នាក់ ថយចុះ១៤,៩៩%។របាយការណ៍នេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំការងារទេសចរណ៍ជាមួយផ្នែក
សៀលថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២០
នៅសាលាខេត្តសៀមរាប។ក្នុងបទបង្ហាញរបស់
លោកប្រធានមន្ទីរ
បានឱ្យដឹងអំពីទិសដៅសំខាន់ៗមួយ
ចំនួនដែលត្រូវអនុវត្ត គឺ
ផលិតវីដេអូ
ផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍
ខេត្តសៀមរាបបន្តរៀបចំចងក្រងសៀវភៅឯកសារសហគមន៍ និងរមណីយដ្ឋានទេសចរណ៍ខេត្តឱ្យបានចប់ក្នុងឆមាសទី២
ដាក់ឆ្លងជូនគណៈអភិបាលខេត្ត
ចំនៅថ្ងៃទី២៦ដល់៣០ខែមេសាឆ្នាំ២០២០នៅខាងមុខអង្គរវត្ត។ក្រុមការងារមន្ទីរទេសចរណ៍នឹងបន្តចុះតាមមូលដ្ឋានអាជីវកម្ម
សេវាកម្ម និងផ្ទះសំណាក់ក្នុងក្រុងដើម្បីស្នើសុំទៅក្រសួងទេសចរណ៍ពិនិត្យទៅលើការងារ
សេវាស្នាក់នៅក្នុងក្រុង(ពីតម្រូវការផ្គត់ផ្គត់ពេលបច្ចប្បន្ននិងទៅអនាគត។
លោក ង៉ូវ សេងកាក់ក៍បានបង្ហាញអំពី វិធានការដែលត្រូវអនុវត្តផងដែរ ដូចជា ១
ជម្រុញចលនាទេសចរណ៏ផ្ទៃក្នុងឲ្យកាន់តែមានភាពផុលផុសឡើងដើម្បីរក្សា និងលើកកម្ពស់
កម្រិតជីវភាពរបស់ប្រជាជនមូលដ្ឋានតាមរយៈ
វិស័យទេសចរណ៍ក្នុងដំណាក់កាលនេះ។២ទាំងវិស័យសាធារណៈឯកជន
និងអ្នកពាក់ព័ន្ធត្រូវរួមគ្នាបង្កើនការផ្សព្វផ្សាយក្នុងប្រទេស
និងក្រៅប្រទេសរួមគ្នាដាក់ចេញនូវកញ្ចប់ទស្សនកិច្ចពិសេសដែលមាន
ការលើកទឹកចិត្តក្នុងការ
ធ្វើដំណើរនិងទេសចរណ៍កម្សាន្តក្នុងស្រុកឱ្យបានផុលផុស។៣-
ជម្រុញការចូលរួមសកម្មភាពចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត
សេវាល្អ
បដិសណ្ឋារកិច្ចល្អដើម្បីពង្រឹងគុណភាព
សេវាកម្មឱ្
យកាន់តែល្អនិងមានអនាម័យនៅតាមគោលដៅទេសចរណ៍សំដៅទាក់
ទាញភ្ញៀវទេសចរ។៤-វិធានការដែលគ្រវអនុវត្ត។៤ បង្កើនការផលិតស្បតវីដេអូអប់រំនិងយុទ្ធនាការអប់រំបង្ការទប់ស្កាត់
និងចាត់វិធានការដោះស្រាយសមស្របចំពោះការគម្រាម
កំហែងនៃជំងឺឆ្លងប្រភេទថ្មីនិងបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍
និងជម្រុញឲ្យមានការបង្កើតជាព្រឹត្តិការណ៍ទេសចរណ៍បន្ថែមនៅតាមតំបន់គោលដៅទេសចរណ៍នានា។៥ទាំងវិស័យសាធារណៈនិងវិស័យឯកជនត្រូវរួមគ្នាដើម្បីជម្នះនូវការលំបាកនេះ
ដោយស្មារតីយោគយល់និងការទទួលខុសខ្ពស់
ថតរូបថតវិដេអូគ្រប់ពិធីជាពិសេសក្នុងពិធីមង្គលការSHOOTING WITH NATURAL AND WEDDING
Monday, July 1, 2019
ខេត្តសៀមរាបនឹងមានកន្ត្រកវិលមានកំពស់ខ្ពស់ជាងគេលំដាប់ទី៣ក្នុងតំបន់អាស៊ីអាគ្នេយ៍
ក្រុមហ៊ុនអង្គរអាយខេមភេនីលីមិតធីត(Angkor Eye Company Limited)បាននាំចូលកន្ត្រកវិលពីប្រទេសជប៉ុនដែលមានកំពស់៨៥ម៉ែត្រមាន៤៨កន្ត្រកនិងអាចផ្ទុកមនុស្សបាន
១៩២នាក់ក្នុងពេលតែមួយដែលគម្រោងនេះមានទីតាំងនៅខាងកើតភូមិវប្បធម៌កម្ពុជាខេត្តសៀមរាប និងបានចាប់បើកការដ្ឋានសាងសង់
កាលពីថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩ ក្រោមអធិបតីភាព
ឯកឧត្តម ទៀ សីហា
អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។
លោកម៉េងហៀងអគ្គនាយកក្រុមហ៊ុនអង្គរអាយបានឱ្យដឹងថា៖គម្រោងនេះត្រូវតំឡើងនិងសាងសង់ដោយប្រើរយៈពេល៦ខែ
គ្រោងប្រើប្រាស់ថវិកាសរុបចំនួន៧,២លានដុល្លារអាមេរិក។កម្ពុជាជាប្រទេសទី១ដែលបាន
នាំចូលកន្ត្រកវិលពីប្រទេសជប៉ុននិងមានកម្ពស់ខ្ពស់ជាងគេក្នុងទីផ្សារធំទី៣នៅអាស៊ីអាគ្នេយ៍។មូលហេតុដែលក្រុមហ៊ុនសម្រេចយកទីតាំងនៅខេត្តសៀមរាបសម្រាប់ការវិនិយោគនេះ
អាស្រ័យដោយខេត្តសៀមរាបសម្បូរទៅដោយប្រាង្គប្រាសាទនិងជាខេត្តមានសក្តានុពលលើវិស័យទេសចរណ៍
ប្រកបដោយភាពទាក់ទាញបំផុតហើយនាពេលខាងមុខជាបន្តបន្ទាប់ក្រុមហ៊ុននឹងសហការជាមួយមន្ទីរទេសចរណ៍ខេត្តនិងបណ្តាសហគមន៍ទេសចរណ៍
នានាដើម្បីចូលរួមផ្សព្វផ្សាយនិងទាក់ទាញទេសចរណ៍ផងដែរ។
លោក ថាកិយូសិ សិណុមីយា(Taheyoshi
Shinomiya) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អង្គរ អាយខមភេនីលីមីធីតមានប្រសាសន៍ថា៖កន្ត្រកវិលអង្គរអាយនឹងក្លាយជាគំរោងទី១៤របស់ក្រុមហ៊ុន
CQ Amenic Co ខណៈដែលក្រុមហ៊ុននេះ មានកន្ត្រកវិលចំនួន១៣កន្លែងនៅក្នុងពិភពលោក ហើយយើងក៍ធ្លាប់បានធ្វើការវិនិយោគលើកដំបូងនៅកម្ពុជា
សួនទឹកនៅផ្សារទំនើបអ៊ី អនផងដែរ។
លោកថា៖កន្ត្រកវិលពីប្រទេសជប៉ុននេះមានលក្ខណៈពិសេសប្លែកដែលបានផលិតនិងបង្កើតឡើង
ជាមួយរូបសណ្ឋានលម្អិតដ៍កម្រក្នុងចំណោមកន្ត្រកវិលទាំ១៤០ក្នុងប្រទេសជប៉ុន។ថ្លែងសំណេះសំណាលក្នុងឱកាសនោះ
ឯកឧត្តមទៀសីហាអភិបាលខេត្តបានមានប្រសាសន៍កោតសរសើរនិងថ្លែងអំណរគុណ ចំពោះ វិនិយោគិនជាតិ
និងអន្តរជាតិដែលជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហើយបានមកបណ្តាក់ទុននៅកម្ពុជា ក៏ដូចជានៅក្នុងខេត្តសៀមរាប
ហើយជាសក្ខីភាព នាថ្ងៃនេះយើងបាននិងកំពុងធ្វើពិធីសម្ពោធបើកការដ្ឋានសាងសង់មណ្ឌលកម្សាន្តកន្រ្តកវិលលំដាប់
ពិភពលោក ដែលត្រូវចំណាយថវិកាជាង ៧លានដុល្លារ ដែលជាការវិនិយោគរួមគ្នារវាងកម្ពុជា-ជប៉ុន។ឯកឧត្តមមានប្រសាសន៍ថា៖ការវិនិយោគនេះដែរមិនត្រឹមតែធ្វើការទាក់ទាញភ្ញៀវទេសចរជាតិ
និងអន្តរជាតិដែលចូលមកទស្សនាខេត្តសៀមរាបស្នាក់នៅបានកាន់តែយូរថែមទៀតប៉ុណ្ណោះទេ
តែបានស្រូបយកកម្លាំងពលកម្មពីការវិនិយោគ
នេះបានមួយចំនួនធំផងដែរ ដែលពិតជា
បានរួមចំណែកដល់ការជម្រុញ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ
ក្នុងខេត្តកាន់
តែប្រសើរឡើងមួយកម្រិតថែមទៀត។ឯកឧត្តម សម្តែងក្តីជឿជាក់និងរំពឹងថា៖តាមរយៈ
នៃការមក
វិនិយោគរបស់ក្រុមហ៊ុនអង្គរ អាយ ខមភេនី លីមីធីត អាជ្ញាធរខេត្តសង្ឃឹមថា ក្រុមហ៊ុន នឹងបន្តបង្កើននូវការវិនិយោគបន្ថែមទៀតនៅព្រះរាជាណាចក្រកម្ពុជា
ជាពិសេសខេត្តសៀមរាប លើវិស័យ ផ្សេងៗទៀត ដើម្បីចូលរួមដល់កិច្ចអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា
ក៏ដូចជា
ខេត្តសៀមរាប និងបានរួមចំណែកដល់ការផ្សព្វផ្សាយអំពីវប្បធម៌ អារិយ្យធម៌ខ្មែរទៅកាន់
ភ្ញៀវទេសចរនៅទូទាំងពិភពលោក
ឱ្យចូលមកទស្សនាខេត្តសៀមរាប កាន់តែច្រើនឡើង។ សកម្មភាពទាំងនេះពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតផលទេសចរណ៍
ដែលមិនអាចខ្វះបាន។
ថតរូបថតវិដេអូគ្រប់ពិធីជាពិសេសក្នុងពិធីមង្គលការSHOOTING WITH NATURAL AND WEDDING
សាលាបឋមសិក្សាក្រវ៉ាន់ទទួលបានថវិកាជិត១៣០០០ដុល្លារពីបុណ្យផ្កាប្រាក់សាមគ្គីសម្រាប់ទុកសាងសង់អគារទីចាត់ការ
មហាសុមេធាធិបតីកិត្តិឧទេ្ទសបណ្ឌិត
នន្ទង៉ែតសម្តេចសង្ឃនាយកនៃព្រះរាជា
ណាចក្រកម្ពុជានិងជាមេបញ្ជាការរង
នៃបញ្ជាការដ្ឋានកងអង្គរក្ស
និងលោកជំទាវ សហការជាមួយ
ព្រះសង្ឃក្នុងវត្តទាំង៧
ក្នុងសង្កាត់នគរធំ និង អាជ្ញាធរមូលដ្ឋាន គណៈគ្រប់គ្រងសាលា ព្រមទាំង
សប្បុរសេជនជិតឆ្ងាយ ដឹកនាំដោយ ព្រះគ្រូបញ្ញារង្សីឧត្តមបណ្ឌិត
គង់ សុភាព
ថិតប្បញ្ញោព្រះចៅអធិការ
វត្តឥន្ទបត្តបុរី(អង្គរខាងជើង) បានមូលមតិគ្នា
រៀបចំអង្គផ្កាប្រាក់សាមគ្គីដើម្បីប្រមូលថវិកា
សាងសង់អគារទីចាត់ការនៃសាលាបឋមសិក្សា
ក្រវ៉ាន់
ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។
បើតាមរបាយការណ៍របស់លោកនាយកសាលាក្រវ៉ាន់បានឱ្យដឹងថា៖ដោយសារកំណើនសិស្សា
នុសិស្សកើនឡងជាបន្តបន្ទាប់
បានធ្វើឱ្យសាលាខ្វះខាតអគារសិក្សា១ខ្នង
និងអគារទីចាត់ការ
១ខ្នងស្មើនឹង១បន្ទប់ជាចាំបាច់។បន្ថែមពីនេះ
សាលាក៍នឹងមានគម្រោងមួយចំនួន
ក្នុងការរៀបចំកែលំអបរិស្ថានសាលារៀនដូចជា សាងសង់រូបសំណាក
សង់សួនកុមារ កែលំអសួនច្បារនិងក្រាលការ៉ឡា ជាដើម។ល។
ក្នុងឆ្នាំសិក្សា២០១៨-២០១៩នេះ
សាលាមានអគារសិក្សាចំនួន៤ស្មើនឹង១១បន្ទប់ មានសិស្សសរុបចំនួន៧២៦នាក់ ក្នុងនោះ ស្រី៣៣៩នាក់។ទីចាត់ការដែលត្រូវសាងសង់
មានបណ្តោយ៩គុណ១០ម៉ែត្រកន្លះ កំពស់៧ម៉ែត្រ សាងសង់ពីឥដ្ឋនិងបេតុង
ដែលគ្រោងចំណាយថវិកាអស់១៣០០០ដុល្លារអាមេរិក។
ឯកឧត្តម គង់ប៊ុនលី មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងអង្គរក្ស
បានមានប្រសាសន៍ថា៖ ប្រទេសកម្ពុជាក្រោមការដឹកនាំដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីអ្វីៗបាននឹងកំពុងរីកចំរើនជឿនលឿនទៅមុខឥតឈប់ឈរក្រោមដំបូលសន្តិភាពតែមួយ។ប្រទេសមានស្ថេរភាព
មានសុខសន្តិភាពទើបយើងមានឱកាសបានសិក្សារៀនសូត្រធ្វើបុណ្យទាន
ដោយគ្មានក្តីបារម្ភ។
ឯកឧត្តមបញ្ជាក់ថា៖វិស័យអប់រំក៍មានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ
ជាពិសេសកុមារ យុវជន និងមនុស្សពេញវ័យបានទទួលការសិក្សានិងអប់រំពេញមួយជីវិត
ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ហើយការអប់រំត្រូវផ្តោតលើការកសាងសមត្ថភាពជំនាញ
និងផ្តល់ឱកាសដល់សិស្សគ្រប់រូបក្នុងការទទួលបាននូវចំណេះដឹងមូលដ្ឋាន
ដើម្បីឈានទៅ
សិក្សាលើជំនាញបច្ចេកទេសផ្សេងៗ
សម្រាប់គ្រប់ស្រទាប់យុវជនក្នុងការកសាង
អនាគតរបស់ពួកគេប្រកបដោយសមត្ថភាពនិងគុណភាព។
ឯកឧត្តម
បានបន្តថា៖ការរួមសហការគ្នាធ្វើបុណ្យផ្កាប្រាក់នេះ
ធ្វើឡើងដើម្
បីឆ្លើយតបទៅនឹងតម្រូវការខ្វះខាតជាក់ស្តែងរបស់សាលាក្នុងការសាងសង់ទីចាត់ការសម្រាប់
បំរើនិងលើកកំពស់វិស័យសិក្សាធិការជាតិ
និងការលើកកំពស់ផ្នែកធនធានមនុស្សព្រម
ទាំងចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជារបស់យើងទាំងអស់គ្នាផដែរ។
សូមបញ្ជាក់ថា៖ថវិកាប្រមូលបានពីអង្គផ្កាប្រាក់នាពេលនោះទទួលបានថវិកាសរុបគិតជាប្រាក់ដុល្លារ
ចំនួន១២៧០២(មួយម៉ឺនពីរពាន់ប្រាំពីររយពីរ)ដុល្លារ ក្នុងនោះឯកឧត្តម គង់
ប៊ុនលីនិងលោកជំទាវ បរិច្ចាកចូលរួមចំនួន៣ពាន់ដុល្លារអាមេរិក។
ថតរូបថតវិដេអូគ្រប់ពិធីជាពិសេសក្នុងពិធីមង្គលការSHOOTING WITH NATURAL AND WEDDING
Tuesday, June 4, 2019
ឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ២០១៩ មានបេសកជនចិនប្រមាណ២ពាន់នាក់ មកកម្ពុជា
ឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ២០១៩ មានបេសកជនចិនប្រមាណ២ពាន់នាក់ មកកម្ពុជា
នៅរសៀលថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៩ បេសកជនជាច្រើនក្នុងចំណោម២ពាន់នាក់
បានធ្វើដំណើរមកដល់អាកាសយានដ្ឋាន
អន្តរជាតិខេត្តសៀមរាប ដើម្បីចូលរួម
អបអរសាទរ «ឆ្នាំវប្បធម៌និងទេសចរណ៍កម្ពុជា-ចិន ២០១៩» និងចាប់ផ្ដើមដំណើរទស្សនកិច្ចនៅកម្ពុជា។
ថតរូបថតវិដេអូគ្រប់ពិធីជាពិសេសក្នុងពិធីមង្គលការSHOOTING WITH NATURAL AND WEDDING
Subscribe to:
Posts (Atom)