មហាសុមេធាធិបតីកិត្តិឧទេ្ទសបណ្ឌិត
នន្ទង៉ែតសម្តេចសង្ឃនាយកនៃព្រះរាជា
ណាចក្រកម្ពុជានិងជាមេបញ្ជាការរង
នៃបញ្ជាការដ្ឋានកងអង្គរក្ស
និងលោកជំទាវ សហការជាមួយ
ព្រះសង្ឃក្នុងវត្តទាំង៧
ក្នុងសង្កាត់នគរធំ និង អាជ្ញាធរមូលដ្ឋាន គណៈគ្រប់គ្រងសាលា ព្រមទាំង
សប្បុរសេជនជិតឆ្ងាយ ដឹកនាំដោយ ព្រះគ្រូបញ្ញារង្សីឧត្តមបណ្ឌិត
គង់ សុភាព
ថិតប្បញ្ញោព្រះចៅអធិការ
វត្តឥន្ទបត្តបុរី(អង្គរខាងជើង) បានមូលមតិគ្នា
រៀបចំអង្គផ្កាប្រាក់សាមគ្គីដើម្បីប្រមូលថវិកា
សាងសង់អគារទីចាត់ការនៃសាលាបឋមសិក្សា
ក្រវ៉ាន់
ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។
បើតាមរបាយការណ៍របស់លោកនាយកសាលាក្រវ៉ាន់បានឱ្យដឹងថា៖ដោយសារកំណើនសិស្សា
នុសិស្សកើនឡងជាបន្តបន្ទាប់
បានធ្វើឱ្យសាលាខ្វះខាតអគារសិក្សា១ខ្នង
និងអគារទីចាត់ការ
១ខ្នងស្មើនឹង១បន្ទប់ជាចាំបាច់។បន្ថែមពីនេះ
សាលាក៍នឹងមានគម្រោងមួយចំនួន
ក្នុងការរៀបចំកែលំអបរិស្ថានសាលារៀនដូចជា សាងសង់រូបសំណាក
សង់សួនកុមារ កែលំអសួនច្បារនិងក្រាលការ៉ឡា ជាដើម។ល។
ក្នុងឆ្នាំសិក្សា២០១៨-២០១៩នេះ
សាលាមានអគារសិក្សាចំនួន៤ស្មើនឹង១១បន្ទប់ មានសិស្សសរុបចំនួន៧២៦នាក់ ក្នុងនោះ ស្រី៣៣៩នាក់។ទីចាត់ការដែលត្រូវសាងសង់
មានបណ្តោយ៩គុណ១០ម៉ែត្រកន្លះ កំពស់៧ម៉ែត្រ សាងសង់ពីឥដ្ឋនិងបេតុង
ដែលគ្រោងចំណាយថវិកាអស់១៣០០០ដុល្លារអាមេរិក។
ឯកឧត្តម គង់ប៊ុនលី មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងអង្គរក្ស
បានមានប្រសាសន៍ថា៖ ប្រទេសកម្ពុជាក្រោមការដឹកនាំដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីអ្វីៗបាននឹងកំពុងរីកចំរើនជឿនលឿនទៅមុខឥតឈប់ឈរក្រោមដំបូលសន្តិភាពតែមួយ។ប្រទេសមានស្ថេរភាព
មានសុខសន្តិភាពទើបយើងមានឱកាសបានសិក្សារៀនសូត្រធ្វើបុណ្យទាន
ដោយគ្មានក្តីបារម្ភ។
ឯកឧត្តមបញ្ជាក់ថា៖វិស័យអប់រំក៍មានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ
ជាពិសេសកុមារ យុវជន និងមនុស្សពេញវ័យបានទទួលការសិក្សានិងអប់រំពេញមួយជីវិត
ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ហើយការអប់រំត្រូវផ្តោតលើការកសាងសមត្ថភាពជំនាញ
និងផ្តល់ឱកាសដល់សិស្សគ្រប់រូបក្នុងការទទួលបាននូវចំណេះដឹងមូលដ្ឋាន
ដើម្បីឈានទៅ
សិក្សាលើជំនាញបច្ចេកទេសផ្សេងៗ
សម្រាប់គ្រប់ស្រទាប់យុវជនក្នុងការកសាង
អនាគតរបស់ពួកគេប្រកបដោយសមត្ថភាពនិងគុណភាព។
ឯកឧត្តម
បានបន្តថា៖ការរួមសហការគ្នាធ្វើបុណ្យផ្កាប្រាក់នេះ
ធ្វើឡើងដើម្
បីឆ្លើយតបទៅនឹងតម្រូវការខ្វះខាតជាក់ស្តែងរបស់សាលាក្នុងការសាងសង់ទីចាត់ការសម្រាប់
បំរើនិងលើកកំពស់វិស័យសិក្សាធិការជាតិ
និងការលើកកំពស់ផ្នែកធនធានមនុស្សព្រម
ទាំងចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជារបស់យើងទាំងអស់គ្នាផដែរ។
សូមបញ្ជាក់ថា៖ថវិកាប្រមូលបានពីអង្គផ្កាប្រាក់នាពេលនោះទទួលបានថវិកាសរុបគិតជាប្រាក់ដុល្លារ
ចំនួន១២៧០២(មួយម៉ឺនពីរពាន់ប្រាំពីររយពីរ)ដុល្លារ ក្នុងនោះឯកឧត្តម គង់
ប៊ុនលីនិងលោកជំទាវ បរិច្ចាកចូលរួមចំនួន៣ពាន់ដុល្លារអាមេរិក។
No comments:
Post a Comment