Wednesday, November 19, 2014

Rai dAmazon sport women 1st in Cambodia



Monday, September 15, 2014








Tuesday, September 2, 2014

លំហាត់សមយុទ្ឋទ្រង់ទ្រាយធំនៅខេត្តសៀមរាប




នាយកដ្ឋានគ្រប់គ្រងអាកាសយានដ្ឋានអន្តរ
ជាតិខេត្តសៀមរាបសហការគាំទ្រដោយ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
នៃព្រះរាជាណាចក្រកម្ពុជា អាជ្ញាធរខេត្ត កង
កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងខេត្ត
សៀមរាបបានរៀបចំសមយុទ្ឋក្នុងលក្ខណៈ
ទ្រង់ទ្រាយធំមួយកាលពីថ្ងៃទី១ខែកញ្ញា២០១៤
លំហាត់នេះអនុលោមទៅតាមច្បាប់
អាកាសចរណ៍ស៊ីវិលដោយយោងទៅតាម
ស្តង់ដារអាកាសចរណ៍ស៊ីវិល។គោលបំណងសំខាន់នៃលំហាត់សមយុទ្ឋនេះគឺដើម្បីធ្វើការវាយតម្លៃនូវសមត្ថភាពប្រតិបត្តិការនៃ
ផែនការគ្រោះអាសន្នប្រចាំអាកាសយានដ្ឋានក្នុងលក្ខណៈអន្តរកម្មនិងក្នុងពេលវេលាមួយពិតប្រាកដ។ឈុតឆាកនៃសមយុទ្ឋគឺគ្រោះថ្នាក់ធ្លាក់យន្តហោះក្រៅអាកាសយានដ្ឋាន ហើយផ្តោតទៅលើសមត្ថភាពឆ្លើយតបទៅតាមភារកិច្ចដែលបានចាត់ចែងសម្រាប់គ្រោះថ្នាក់ធ្លាក់
យន្តហោះក្រៅអាកាសយានដ្ឋានក្នុងឈុតឆាកទាំងអស់ក៍មានគោលបំណងបង្ហាញពីការអនុវត្តន៍នៃ
ធនធានសង្គ្រោះសម្រាប់គ្រោះថ្នាក់យន្តហោះធ្លាក់និងដើម្បីសាកល្បងនូវនិតិវិធីនៃការហៅចេញសម្រាប់
គ្រោះថ្នាក់ព្រមទាំងវាយតម្លៃនិងផ្តល់ព័ត៌មាននៅកន្លែងកើតហេតុទៅកាន់ក្រុមអ្នកគ្រប់គ្រងគ្រោះអាសន្នប្រចាំ
អាកាសយានដ្ឋាន។បន្ថែមពីនេះគឺដើម្បីឱ្យក្រុមហ៊ុនអាកាសចរណ៍នៅក្នុងអាកាសយានដ្ឋានអនុវត្តនូវការឆ្លើយតបគ្រោះអាសន្
នរបស់បួកគេនិងសាកល្បងចំពោះសុពលភាពរបស់វាសម្រាប់ឈុតឆាកក្នុងតំបន់។ពិនិត្យនិងសាកល្បងផងដែរនូវការគ្រប់គ្រងឯកសារទាំងអស់សម្រាប់ការកត់ត្រាសកម្មភាពនៅកន្លែងកើតហេតុទៅតាមតំបន់នីមួយៗ។




Saturday, August 23, 2014

គណៈប្រតិភូព្រឹទ្ឋសភានៃព្រះរាជាណាចក្រជប៉ុនដឹកនាំដោយ ឯកឧត្តម​​ អាស៊ូម៉ា កូស៊ីអ៊ីស៊ិ​ អនុប្រធានព្រឹទ្ឋសភា អញ្ជើញមកកាន់ខេត្តសៀមរាប




កាលពីចុងសប្តាហ៍ថ្មីៗនេះ​ឯកឧត្តម អាស៊ូម៉ា កូស៊ីអ៊ីស៊ិអនុប្រធានព្រឹទ្ឋសភានិងប្រតិភូអម
ដំណើរបានអញ្ជើញមកបំពេញទស្សនកិច្ច
ជាផ្លូវការនិងមិត្តភាពនៅលើទឹកដីអង្គរដ៍បវរ
នៃខេត្តសៀមរាប ដែលនេះជាសក្ខីភាពដ៍មុតមាំ
បង្ហាញនិងឆ្លុះបញាជាំងឱ្យឃើញពីចំណង
មិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តការ
ស្អិតរមួតនិងល្អផូរផង់រវាងប្រជាជននិងរាជ
រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបាននឹង
កំពុងបន្តពង្រឹងពង្រីកនូវទំនាក់ទំនងជាប្រពៃ
ណីនេះឱយកាន់តែរឹងមាំទ្វេរឡើងថែមទៀត។អញ្ជើញទៅទទួលគណៈប្រតិភូដល់ព្រលានយន្តហោះអន្តរជាតិសៀមរាប​មានវត្តមាន ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តនិងឯកឧត្តម នូ ផល្លា​ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយថ្នាក់ដឹកនាំ មន្ទីរអង្គភាព ស្ថាប័ននានាមួយចំនួនផងដែរ។បន្ទាប់ពីក្រុមប្រតិភូ​អញ្ជើញទៅ
ទស្សនាប្រាង្គប្រាសាទមួយចំនួនរួចមក​​​​ឯកឧត្តមអភិបាលខេត្តបានស្វាគមន៍អញ្ចើញគណៈប្រតិភូ
លៀងសាយភោជន៍នៅក្នុងសណ្ឋាគារបុរីអង្គរនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋា
ភិបាលនិងប្រជាជនជប៉ុនដែលតែងតែឧបត្ថម្ភគាំទ្រដល់បុព្វហេតុ សន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍន៍លើគ្រប់វិស័យដល់ប្រទេសនិងប្រជាជនកម្ពុជា។ដោយឡែកសម្រាប់ខេត្តសៀមរាបក៍បានទទួលការផ្តល់ជំនួយឧបត្ថម្ភដោយផ្ទាល់ដល់ការកសាងហេដ្ឋារ
ចនាសម្ពន័្ឋផ្លូវជាតិលេខ៦មានចម្ងាយ១៧គ.មទឹកស្អាតមួយកន្លែងមានកម្លាំងផលិត១២០០០ម៉ែត្រត្រីគុណ
ក្នុងមួយថ្ងៃនឹងបន្តគម្រោងជំនួយទឹកស្អាតមួយកន្លែងទៀតមានកម្លាំងផលិត៦ម៉ឹនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ
ដែលនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០១៩។បន្ថែមពីនេះក៍បានសាងសង់រោងចក្រអគ្គីសនីមានកម្លាំង១០មេហ្គាវ៉ាត់និងការជួសជុលប្រាសាទបាយ័ន អង្គរវត្ត​​សាងសង់មន្ទីរពេទ្យសាលារៀនបណ្តុះបណ្តាលធនធានមនុស្ស​ជាដើម។ ក្រៅពីនេះនៅមានការជួយឧបត្ថម្ភមិនផ្ទាល់ជាច្រើនទៀត។ឆ្លៀតឱកាសនោះ​ឯកឧត្តមឃឹមប៊ុនសុង
 ក៍បានថ្លែងចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំនិងសោកស្តាយបំផុតចំពោះការបាត់បង់អាយុជីវិតនិងបាត់បង់
ខូចខាតទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ពន្ឋ័របស់ប្រជាជនជប៉ុនដោយគ្រោះមហន្តរាយបាក់ដីនៅជាយ
ក្រុងហ៊ីរ៉ូសេម៉ាកាលពីថ្ងៃទី២០ខែសីហាថ្មីៗនេះផងដែរឯកឧត្តមអាស៊ូម៉ាកូស៊ីអ៊ីស៊ិបានថ្លែងកោតស្ញប់ស្ញែងចំពោះ
ស្នាដៃរបស់បុព្វបុរសនៃប្រជាជនកម្ពុជាដែលបានកសាងប្រាង្គប្រាសាទនានាប្រកបដោយក្បាច់វិចិត្ររស់រវើកគ្មាន
អ្វីប្រៀបនិងបានកោតសរសើរពីភាពរីចម្រើននិងស្រស់ស្អាតរបស់ខេត្តសៀមរាបនិងបានសម្តែងសោមនស្សរីករាយ
ប្រកបដោយមោទនភាពផងដែរចំពោះអ្នកជំនាញជប៉ុនក្រោមកិច្ចសហការល្អពីអ្នកជំនាញកម្ពុជាក្នុងការជួសជុល
ប្រាសាទមួយចំនួនទទួលបានលទ្ឋផលល្អដើម្បីអភិរក្សប្រាសាទដែលជាបេតិកភណ្ឌពិភពលោក។ឯកឧត្តមបានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្តសៀមរាបនូវការថ្លែងចូលរួមរំលែកទុក្ខជាមួយប្រជាជន
និងរាជរដ្ឋាភិបាលជប៉ុនចំពោះការគ្រោះមហន្តរាយបាក់ដីនៅជាយក្រុងហ៊ីរ៉ូសេម៉ាកាលពីថ្ងៃទី២០ខែសីហាថ្មីៗនេះផងដែរ។។យូវង្ស











Thursday, August 21, 2014

មន្រ្តីក្រុមការងារអាស៊ានជួបជុំគ្នាក្នុងកិច្ចប្រជុំលើកទី២ ស្តីពីការអនុវត្តន៍ទីផ្សារនាវាចរទោលអាស៊ាននៅខេត្តសៀមរាប


កិច្ចប្រជុំបានដំណើរការទៅនៅព្រឹកថ្ងៃទី១៩ខែសីហាឆ្នាំ២០១៤ក្រោមការអញ្ជើញចូលរួមស្វាគមន៍
និងថ្លែងបើកកិច្ចប្រជុំពីសំណាក់ ឯកឧត្តម ឡេង ធនយុទ្ឋា អនុរដ្ឋលខាធិការក្រសួងសារធារណៈការនិងដឹកជញ្ជូននិងជាប្រធានឧត្តមមន្រ្តីដឹកជញ្ជូនអាស៊ាន
របស់កម្ពុជានិងបានការអញ្ជើញចូលរួមពីមន្រ្តីលេខាធិការដ្ឋានអាស៊ាននិងសមាជិកសមាជិកាពី
បណ្តាប្រទេសទាំង១០ក្នុងតំបន់អាស៊ានផងដែរក្នុងឱកាសនោះឯកឧត្តមអនុរដ្ឋលេខាធិការបានសម្តែង
ចូលរួមរំលែកទុក្ខជាមួយប្រទេសម៉ាឡេស៊ីចំពោះសោកនាដកម្មធ្លាក់យន្តហោះMH17និងបណ្តាប្រទេស
អាស៊ានមួយចំនួនដែលទទួលរងនូវឥទ្ឋិពលខ្យល់ព្យុះទីហ្វុងកាលពីថ្មីៗនេះថ្លែងបើកកិច្ចប្រជុំឯកឧត្តម ឡេងធនយុទ្ឋាបានវាយតម្លៃខ្ពស់ចំពោះលទ្ឋផលនៃកិច្ចប្រជុំលើកទ១របស់ក្រុមការងារកាលពីពាក់
កណ្តាលខែមិនាឆ្នាំ២០១៤កន្លងទៅថាបានឯកភាពជាច្រើនចំណុចជាពិសេសលក្ខ័ណ្ឌយោងសម្រាប់
ការអនុវត្តន៍ទីផ្សារនាវាចរណ៍ទោអាស៊ាននិងបានពិភាក្សាយ៉ាងផុលផុសលើយទ្ឋសាស្រ្តស្តីពីការសិក្សា
ទៅលើយុទ្ឋសាស្រ្តរៀបចំនិងអនុវត្តទីផ្សារនាវាចរណ៍ទោលនេះដែលក្នុងនោះមានការលុបបំបាត់នូវ
របាំងនានាទាំងរូបីនិងអរូបីឆ្ពោះទៅរកគោលបំណងរួមរបស់អាស៊ានគឺការបង្កើតទីផ្សារនិងផលិតផល
រួមរវាងប្រទេសជាសមាជិកនាឆ្នាំ២០១៥ខាងមុខ។ឯកឧត្តមបានលើកឡើងថា៖ការបង្កើតទីផ្សារនាវាចរណ៍ទោលអាស៊ានដែលមានលក្ខណៈប្រកួត
ប្រជែងតម្រូវឱយទាំងផ្នែកទន់និងផ្នែករឹង(មានន័យសំដៅដល់ធនធានមនុស្សស្ថាប័ននិងនាវា
កំពង់ផែ)មានប្រសិទ្ឋភាពនិងសុខដុមនីយភាពនឹងគ្នា។ឯកឧត្តមនៅបានជម្រុញឱ្យក្រុមការងារត្រូវតែពិចារណាឱ្យបានម៉ត់ចត់គ្រប់ជ្រុងជ្រោយទៅលើគ្រប់
សមាសធាតុផ្សំទាំងអស់ដែលពាក់ពន្ឋ័បើទោះណាយើងមានកំរិតអភិវឌ្ឍផ្សេងៗគ្នាទាំងផ្នែកទន់និងរឹង
ក៍ដោយក្តីយ៉ាងហោចណាស់ក៍ត្រូវមានសុខដុមភាពរវាងគ្នាមានស្តង់ដារសមល្មមអាចទទួលយកបាន ហើយប្រទេសក្នុងតំបន់ក៍អាចធ្វើបាននិងមានការទទួលស្គាល់ជាសកល។ការតភ្ជាប់បណ្តាញនិងបំពេញឱ្យគ្នាទៅវិញទៅមកក្នុងទីផ្សារដ៍ធំនេះនោះទើបអាចចែករំលែកនូវភោគ
ផលរវាងគ្នានិងគ្នាបាន។កិច្ចប្រជុំបានបន្តការងាររបស់ខ្លួនដោយពិភាក្សាផ្តោតទៅលើការអនុវត្តទីផ្សារដឹកជញ្ជូន
នាវាចរណ៍ទោលអាស៊ានដែលបង្កើតឱ្យមានទីផ្សារទោលនៃការផលិតដើម្បីធ្វើឱ្យមានលំហូរ
នូវផលិតផលសេវាកម្មហិរញ្ញវត្ថុដោយសេរីរវាងប្រទេសជាសមាជិកអាស៊ានក្នុងឆ្នាំ២០១៥។

មន្រ្តីក្រុមការងារអាស៊ានចូលរួមក្នុងកិច្ចប្រជុំ លើកទី២៨ស្តីពីការងារដឹកជញ្ជូនផ្លូវសមុទ្រអាស៊ាន




ក្រសួងសាធារណៈការនិងដឹកជញ្ជូនបានរៀប
ចំកិច្ចប្រជុំនេះឡើងចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែ សីហា ឆ្នាំ២០១៤ នៅសណ្ឋាគារអប្សរាអង្គរ ខេត្តសៀមរាប ក្រោមការអញ្ជើញថ្លែងសុន្ទរកថា
បើករបស់ឯ.ឧ តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និង ដឹកជញ្ជូនិងវត្តមាន
អញ្ជើញចូលរួមរបស់ឯ.ឧ ឃឹម ប៊ុនសុង អភិបាលនៃគណៈ អភិបាលខេត្តសៀមរាប និង ឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ និង ថ្នាក់ដឹកនាំប្រតិភូពីបណ្តាប្រទេសជាសមាជិក អាស៊ាន និង លេខាធិការអាស៊ាន ព្រមទាំងដៃគូសហការអាស៊ាន មានឥណ្ឌា ជប៉ុន សាធារណៈរដ្ឋកូរ៉េ និង រុស្ស៊ី និង តំណាងមកពី ADB , FASA , GIZ និង IMO ផងដែរ ។
ឯ.ឧតូចចាន់កុសលបានស្វាគមន៍និងថ្លែងចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាលនិងប្រជាជនម៉ាឡេស៊ីនូវគ្រោះ
ថ្នាក់ធ្លាក់យន្តហោះអឹមអេក១៧នៅប៉ែកខាងកើតអ៊ុយក្រែននិងគ្រោះថ្នាក់ធ្លាក់យន្តហោះអមអេក៣៧០ កាលពីដើមឆ្នាំនេះនិងសម្តែងរំលែកទុក្ខផងដែរជាមួយបណ្តាប្រទេសដទៃទៀតដែលបាត់បង់ជីវិតនិងខូច
ខាតទ្រព្យសម្បត្តិបណ្តាលមកពីគ្រោះធម្មជាតិ។ឯ.ឧរដ្ឋលេខាធិការបានរំលឹកពីកិច្ចប្រជុំក្រុមការងារលើកទី២៧នៅទីក្រុងភ្នំពេញកាលពីខែមិនាឆ្នាំ២០១៤
ថាទទួលបានលទ្ឋផលគួរឱ្យកត់សំគាល់ទាំងប្រជុំកម្រិតថ្នាក់ឧត្តមមន្រ្តីនិងថ្នាក់រដ្ឋមន្រ្តី​សម្រាប់ពិចារណា
និងអនុម័តក្នុងការអនុវត្តផែនការសកម្មភាពផែនការមេសម្រាប់សមាហរណកម្មអាស៊ានដូចជាបណ្ណ័ពិន្ទុសហគម
ន៍សេដ្ឋកិច្ចអាស៊ាន និងក្នុងគោលបំណងសម្រេចឱ្យបានសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ ។ឯកឧត្តម បានសង្កត់ធ្ងន់ឱ្យអង្គប្រជុំផ្តោតការយកចិត្តទៅលើក្របខណ្ឌអនុវត្តទីផ្សារនិងផែនការសកម្មភាពដើម្បីវាស់ស្ទង់
កិច្ចសហប្រតិបត្តិការគោលនយោបាយនិងការធ្វើសុខដុមនីយកម្មស្ថាប័ននៃច្បាប់និងបញ្ញត្តិសម្រាប់ទីផ្សារនាវា
ចរណ៍សមុទ្ឋទោលអាស៊ានដែលបានបង្កើតឡើងដោយក្រុមការងារក្នុងកិច្ចប្រជុំកន្លងមក​។ឯកឧត្តម​តូច​ ចាន់កុសលបានជម្រុញផងដែរឱ្យផ្តោតទៅលើរបាយការណ៍ស្តីពីការវិវត្តន៍នៃវិធានការដែលបានអនុវត្តក្រោម
កិច្ចប្រជុំទីផ្សារនាវាចរណ៍សមុទ្រទោលអាស៊ាននិងសកម្មភាពចាំបាច់នានាក្រោមកតព្វកិច្ចក្រុមការងារ និងបានជម្រុញឱ្យផ្តោតទៅលើការបញ្ចប់សេចក្តីព្រាងអនុស្សារណៈយោគយល់គ្នាលើយន្តការកិច្ចសហប្រតិបត្តិ
ការអាស៊ាន សម្រាប់រៀបចំឆ្លើយតបរួមគ្នាលើការកំពប់ប្រេង ដែលនឹងចុះអនុស្សារណៈយោគយល់គ្នា
នៅក្នុងកិច្ចប្រជុំឧត្តមមន្រ្តីលើកទី២០នាខែវិច្ឆិកា២០១៤ខាងមុខ។ឯកឧត្តមសង្ឃឹមថានឹងក្លាយជាការពិត។កិច្ចសហប្រតិបត្តិការផ្សេងទៀតលើបញ្ហាជាមួយដៃគូសហប្រតិបត្តិការក្នុងស្ថាប័នឯកជនពាក់ពន្ឋ័ ក៍ឯកឧត្តមជម្រុញឱ្យកិច្ចប្រជុំផ្តោតការយកចិត្តទុកដាក់ផងដែរ។ តាមការឱ្យដឹងបន្ថែមពីលោកលោក ម៉ក់ ស៊ីដេតប្រធាននាយកដ្ឋាននាវាជំនួញសមុទ្រនៃក្រសួងសាធារណៈការនិងដឹកជញ្ជូន ថា៖ផ្តោតសំខាន់ទៅលើ
ទីផ្សារទោលអាស៊ានលើការងារដឹកជញ្ជូនតាមផ្លូវសមុទ្រដើម្បីដោះស្រាយពីភាពជាប់គាំងតើគួររួមគ្នាដោះស្រាយ
យ៉ាងណាដើម្បីឱ្យការងារដឹកជញ្ជនដំណើរការទៅដោយរលូនទាំងផ្នែកច្បាប់ ផ្នែករឹងទន់មានន័យថាទាំង
មធ្យោបាយដឹកជញ្ជូននិងសមត្ថភាពរបស់នាវិក។ជាពិសេសជម្រុញការលើកកំពស់សមត្ថភាពនាវិក
ឱយមានសមត្ថភាពប្រហាក់ប្រហែលគ្នាចៀសវាងភាពរាំងស្ទះក្នុងការដឹកជញ្ជូន។មកដល់ពេលនេះការដឹក
ជញ្ជូនតាមសមុទ្រនៅមានបញ្ហាខ្លះនៅឡើយតាមផ្នែកច្រកទ្វារចូលនិងសមត្ថភាពរបស់នាវិកដោយសារនាវិក
មិនទាន់មានសមត្ថភាពត្រដុំត្រសងស្មើគ្នានៅឡើយយើងត្រូវបន្តអនុវត្តតាមសន្ឋិសញ្ញានាវាចរណ៍អន្តរជាតិផង
ដែរ។