នាយកដ្ឋានគ្រប់គ្រងអាកាសយានដ្ឋានអន្តរ
ជាតិខេត្តសៀមរាបសហការគាំទ្រដោយ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
នៃព្រះរាជាណាចក្រកម្ពុជា
អាជ្ញាធរខេត្ត កង
កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងខេត្ត
សៀមរាបបានរៀបចំសមយុទ្ឋក្នុងលក្ខណៈ
ទ្រង់ទ្រាយធំមួយកាលពីថ្ងៃទី១ខែកញ្ញា២០១៤
លំហាត់នេះអនុលោមទៅតាមច្បាប់
អាកាសចរណ៍ស៊ីវិលដោយយោងទៅតាម
ស្តង់ដារអាកាសចរណ៍ស៊ីវិល។គោលបំណងសំខាន់នៃលំហាត់សមយុទ្ឋនេះគឺដើម្បីធ្វើការវាយតម្លៃនូវសមត្ថភាពប្រតិបត្តិការនៃ
ផែនការគ្រោះអាសន្នប្រចាំអាកាសយានដ្ឋានក្នុងលក្ខណៈអន្តរកម្មនិងក្នុងពេលវេលាមួយពិតប្រាកដ។ឈុតឆាកនៃសមយុទ្ឋគឺគ្រោះថ្នាក់ធ្លាក់យន្តហោះក្រៅអាកាសយានដ្ឋាន
ហើយផ្តោតទៅលើសមត្ថភាពឆ្លើយតបទៅតាមភារកិច្ចដែលបានចាត់ចែងសម្រាប់គ្រោះថ្នាក់ធ្លាក់
យន្តហោះក្រៅអាកាសយានដ្ឋានក្នុងឈុតឆាកទាំងអស់ក៍មានគោលបំណងបង្ហាញពីការអនុវត្តន៍នៃ
ធនធានសង្គ្រោះសម្រាប់គ្រោះថ្នាក់យន្តហោះធ្លាក់និងដើម្បីសាកល្បងនូវនិតិវិធីនៃការហៅចេញសម្រាប់
គ្រោះថ្នាក់ព្រមទាំងវាយតម្លៃនិងផ្តល់ព័ត៌មាននៅកន្លែងកើតហេតុទៅកាន់ក្រុមអ្នកគ្រប់គ្រងគ្រោះអាសន្នប្រចាំ
អាកាសយានដ្ឋាន។បន្ថែមពីនេះគឺដើម្បីឱ្យក្រុមហ៊ុនអាកាសចរណ៍នៅក្នុងអាកាសយានដ្ឋានអនុវត្តនូវការឆ្លើយតបគ្រោះអាសន្
នរបស់បួកគេនិងសាកល្បងចំពោះសុពលភាពរបស់វាសម្រាប់ឈុតឆាកក្នុងតំបន់។ពិនិត្យនិងសាកល្បងផងដែរនូវការគ្រប់គ្រងឯកសារទាំងអស់សម្រាប់ការកត់ត្រាសកម្មភាពនៅកន្លែងកើតហេតុទៅតាមតំបន់នីមួយៗ។
No comments:
Post a Comment