Saturday, August 23, 2014

គណៈប្រតិភូព្រឹទ្ឋសភានៃព្រះរាជាណាចក្រជប៉ុនដឹកនាំដោយ ឯកឧត្តម​​ អាស៊ូម៉ា កូស៊ីអ៊ីស៊ិ​ អនុប្រធានព្រឹទ្ឋសភា អញ្ជើញមកកាន់ខេត្តសៀមរាប




កាលពីចុងសប្តាហ៍ថ្មីៗនេះ​ឯកឧត្តម អាស៊ូម៉ា កូស៊ីអ៊ីស៊ិអនុប្រធានព្រឹទ្ឋសភានិងប្រតិភូអម
ដំណើរបានអញ្ជើញមកបំពេញទស្សនកិច្ច
ជាផ្លូវការនិងមិត្តភាពនៅលើទឹកដីអង្គរដ៍បវរ
នៃខេត្តសៀមរាប ដែលនេះជាសក្ខីភាពដ៍មុតមាំ
បង្ហាញនិងឆ្លុះបញាជាំងឱ្យឃើញពីចំណង
មិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តការ
ស្អិតរមួតនិងល្អផូរផង់រវាងប្រជាជននិងរាជ
រដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបាននឹង
កំពុងបន្តពង្រឹងពង្រីកនូវទំនាក់ទំនងជាប្រពៃ
ណីនេះឱយកាន់តែរឹងមាំទ្វេរឡើងថែមទៀត។អញ្ជើញទៅទទួលគណៈប្រតិភូដល់ព្រលានយន្តហោះអន្តរជាតិសៀមរាប​មានវត្តមាន ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តនិងឯកឧត្តម នូ ផល្លា​ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយថ្នាក់ដឹកនាំ មន្ទីរអង្គភាព ស្ថាប័ននានាមួយចំនួនផងដែរ។បន្ទាប់ពីក្រុមប្រតិភូ​អញ្ជើញទៅ
ទស្សនាប្រាង្គប្រាសាទមួយចំនួនរួចមក​​​​ឯកឧត្តមអភិបាលខេត្តបានស្វាគមន៍អញ្ចើញគណៈប្រតិភូ
លៀងសាយភោជន៍នៅក្នុងសណ្ឋាគារបុរីអង្គរនិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋា
ភិបាលនិងប្រជាជនជប៉ុនដែលតែងតែឧបត្ថម្ភគាំទ្រដល់បុព្វហេតុ សន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍន៍លើគ្រប់វិស័យដល់ប្រទេសនិងប្រជាជនកម្ពុជា។ដោយឡែកសម្រាប់ខេត្តសៀមរាបក៍បានទទួលការផ្តល់ជំនួយឧបត្ថម្ភដោយផ្ទាល់ដល់ការកសាងហេដ្ឋារ
ចនាសម្ពន័្ឋផ្លូវជាតិលេខ៦មានចម្ងាយ១៧គ.មទឹកស្អាតមួយកន្លែងមានកម្លាំងផលិត១២០០០ម៉ែត្រត្រីគុណ
ក្នុងមួយថ្ងៃនឹងបន្តគម្រោងជំនួយទឹកស្អាតមួយកន្លែងទៀតមានកម្លាំងផលិត៦ម៉ឹនម៉ែត្រត្រីគុណក្នុងមួយថ្ងៃ
ដែលនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០១៩។បន្ថែមពីនេះក៍បានសាងសង់រោងចក្រអគ្គីសនីមានកម្លាំង១០មេហ្គាវ៉ាត់និងការជួសជុលប្រាសាទបាយ័ន អង្គរវត្ត​​សាងសង់មន្ទីរពេទ្យសាលារៀនបណ្តុះបណ្តាលធនធានមនុស្ស​ជាដើម។ ក្រៅពីនេះនៅមានការជួយឧបត្ថម្ភមិនផ្ទាល់ជាច្រើនទៀត។ឆ្លៀតឱកាសនោះ​ឯកឧត្តមឃឹមប៊ុនសុង
 ក៍បានថ្លែងចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំនិងសោកស្តាយបំផុតចំពោះការបាត់បង់អាយុជីវិតនិងបាត់បង់
ខូចខាតទ្រព្យសម្បត្តិនិងហេដ្ឋារចនាសម្ពន្ឋ័របស់ប្រជាជនជប៉ុនដោយគ្រោះមហន្តរាយបាក់ដីនៅជាយ
ក្រុងហ៊ីរ៉ូសេម៉ាកាលពីថ្ងៃទី២០ខែសីហាថ្មីៗនេះផងដែរឯកឧត្តមអាស៊ូម៉ាកូស៊ីអ៊ីស៊ិបានថ្លែងកោតស្ញប់ស្ញែងចំពោះ
ស្នាដៃរបស់បុព្វបុរសនៃប្រជាជនកម្ពុជាដែលបានកសាងប្រាង្គប្រាសាទនានាប្រកបដោយក្បាច់វិចិត្ររស់រវើកគ្មាន
អ្វីប្រៀបនិងបានកោតសរសើរពីភាពរីចម្រើននិងស្រស់ស្អាតរបស់ខេត្តសៀមរាបនិងបានសម្តែងសោមនស្សរីករាយ
ប្រកបដោយមោទនភាពផងដែរចំពោះអ្នកជំនាញជប៉ុនក្រោមកិច្ចសហការល្អពីអ្នកជំនាញកម្ពុជាក្នុងការជួសជុល
ប្រាសាទមួយចំនួនទទួលបានលទ្ឋផលល្អដើម្បីអភិរក្សប្រាសាទដែលជាបេតិកភណ្ឌពិភពលោក។ឯកឧត្តមបានថ្លែងអំណរគុណដល់ឯកឧត្តមអភិបាលខេត្តសៀមរាបនូវការថ្លែងចូលរួមរំលែកទុក្ខជាមួយប្រជាជន
និងរាជរដ្ឋាភិបាលជប៉ុនចំពោះការគ្រោះមហន្តរាយបាក់ដីនៅជាយក្រុងហ៊ីរ៉ូសេម៉ាកាលពីថ្ងៃទី២០ខែសីហាថ្មីៗនេះផងដែរ។។យូវង្ស











No comments:

Post a Comment