កម្មវិធីផ្សព្វផ្សាយអំពីអនុសញ្ញា
ស្តីពីការលុបបំបាត់រាល់
ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទCEDWAនិងច្បាប់ពាក់ពន្ឋ័មួយចំនួន
នៅសាលប្រជុំរដ្ឋបាលខេត្តសៀមរាប
ព្រឹកថ្ងៃទី១ខែសីហាឆ្នាំ២០១៤
ក្រុមការងារយេនឌ័រក្រសួង
ក្រោមថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាលក្នុងកញ្ចប់ថវិកាប្រចាំឆ្នាំរបស់ក្រសួងសាធារណៈការនិង
ដឹកជញ្ជូននិងបានការជួយជ្រោមជ្រែងផ្ទាល់ពី
លោកជំទាវ ត្រាំ អ៊ីវតឹកណារី ប្រធានកិត្តិយស
សមាគមន៍នារី នៃក្រសួងសាធារណៈការនិងដឹកជញ្ជូននិងបានការជួយសម្របសម្រួលគាំទ្ររបស់
មន្ទីរសាធារណៈការនិងដឹកជញ្ជូននិងគណៈអភិបាលខេត្តសៀមរាបលើផ្នែកបច្ចេកទេសអំពីក្រុមប្រឹក្សា
ជាតិដើម្បីស្រ្តីបានិងក្រសួងកិច្ចការនារីផងដែរបានបើកវគ្គបំពាក់បំប៉នអំពីច្បាប់បទដ្ឋាននានាពាក់ពន្ឋ័នឹង
ការលុបបំបាត់រាល់ទម្រង់រើសអើងប្រឆាំងនឹងនារីភេទ
ជូនដល់មន្ត្រីរាជការក្រោមឱវាទក្រសួង នៅតំបន់ភូមិភាគពាយព័្យ។វគ្គនេះមានគោលបំណងបញ្ជ្រាបឱ្យបានទូលំទូលាយ
អំពីទស្សនៈយេនឌ័រ និងច្បាប់បទដ្ឋាននានា
ពាក់ពន្ឋ័ទៅនឹងការលុបបំបាត់រាល់ទម្រង់រើសអើងប្រឆាំងនឹងនារីភេទ
និងការលើកកម្ពស់តួនាទីស្រ្តីក្នុងការធ្វើសេចក្តីសម្រេចចិត្តនិងការចូលរួមអភិវឌ្ឍន៍ប្រទេសនិងសង្គម
និយាយជារួមនិងនិយាយដោយឡែកក្នុងវិស័យសាធារណៈការនិងដឹកជញ្ជូនឱ្យស្របតាមការយកចិត្ត
ទុកដាក់របស់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
ដែលនៅក្នុងអណត្តិទី៥នៃរដ្ឋសភានេះសម្តេចបានសម្រេចនិងបន្តជម្រុញឱ្យមានការតែងតាំងស្រ្តីជាថ្នាក់
ដឹកនាំក្រសួងស្ថាប័នគ្រប់លំដាប់ថ្នាក់នៅថ្នាក់ក្រោមជាតិ។វគ្គនេះក៍មានគោលដៅធ្វើឱ្យមន្ត្រីរាជការជានារីខ្លួនឯងយល់អំពីអ្វីដែលជាតម្លៃជាបុគ្គលិកលក្ខណៈចាំបាច់
របស់នារីដើម្បីឈានទីដល់ភាពសមល្មមនឹងទទួលបានការតែងតាំងនិងតម្លើងឋានៈតួនាទី។មួយវិញទៀតក៍អាចឆ្លុះបញ្ចាំងឱ្យឃើញពីអ្វីដែលក្រសួងសាធារណៈការនិងដឹកជញ្ជូនជួយសម្រួលដល់ស្រ្តីក្នុង
ការទទួលបាននូវសេវាកម្មផ្នែកសុខភាពអប់រំបច្ចេកវិទ្យាថ្មីៗនិងការងារចរាចរណ៍ដឹកជញ្ជូនផលិតផលទៅកាន់
ទីផ្សារប្រកបដោយសុវត្ថិភាពមានប្រសាសន៍បើកក្នុងវគ្គផ្សព្វផ្សាយនាឱកាសនោះលោកជំទាវត្រាំអ៊ីវតឹកណារី
ប្រធានកិត្តិយសសមាគមន៍នារីនៃក្រសួងសាធារណៈការនិងដឹកជញ្ជូនបានលើកឡើងថា៖ពិធីនេះជាការបញ្ជាក់
ឱ្យឃើញនូវឆន្ទៈយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំក្រសួងអង្គភាពគ្រប់លំដាប់ថ្នាក់ក្នុងការចូលរួមជម្រុញនិងគាំទ្រ
ការអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីបន្តជម្រុញលើកកម្ពស់តួនាទីនិងការចូលរួមរបស់ស្រ្តីនៅ
ក្នុងនយោបាយសេដ្ឋកិច្ចនិងសង្គមក៍ដូចជាគាំទ្រនិងជម្រុញសកម្មភាពលើកកម្ពស់តួនាទីស្រ្តីនិងកុមារឱ្យទទួល
បានផលប្រយោជន៍ពីការកសាងហេដ្ឋារចនាសម្ពន្ឋ័នានាដើម្បីកំណើនសេដ្ឋកិច្ចជាតិ
និងសេដ្ឋកិច្ចគ្រួសារ ដោយទទួលបានការរក្សាសុខមាលភាព ការអប់រំ។ល។បន្ថែមពីនេះទៀតគឺវគ្គនេះមានសារៈសំខាន់បំផុតសម្រាប់ពន្លឿនការ
កែប្រែទស្សនៈមើលស្រាលចំពោះនារីភេទឱ្យបែរមកយកចិត្តទុកដាក់
ទទួលស្គាល់សមត្ថភាពនិងការខិតខំប្រឹងប្រែងរបស់ស្រ្តី
ឆ្លៀតឱកាសនោះលោកជំទាវបានសំណូមពរឱ្យគ្រប់អង្គភាពមន្ទីរក្រោម
ឱវាទក្រសួងបន្តខិតខំជម្រុញការអនុវត្តន៍ពាក់ពន្ឋ័ទៅនឹងសកម្មភាព
យេនឌ័រធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទាំងពីរភេទអាចធ្វើចរាចរណ៍
ដឹកជញ្ជូនតភ្ជាប់ទៅកាន់គ្រប់ទិសទីជាពិសេសស្រ្តីជនជាតិភាគតិច
និងកុមារក្នុងការផ្លាស់ប្តូរផលិតផលរបស់ពួកគាត់ទៅកាន់ទីផ្សារ ការធ្វើដំណើរទៅសាលារៀន មន្ទីរពេទ្យនិង
ការទទួលព័ត៌មានថ្មីៗពីសភាពការណ៍ទូទៅក្នុងប្រទេស
និងសំណូមពរឱ្យយកចិត្តទុកដាក់អំពីអត្ថន័យ
និងទស្សនៈយេនឌ័រដោយចូលរួមលុបបំបាត់ឱ្យបាននូវការរើសអើង ការមើលស្រាលចំពោះនារីភេទនិង
ត្រូវពិចារណាផ្តល់តម្លៃលើកកម្ពស់តួនាទីស្រ្តីជាមន្រ្តីរាជការ
និយោជិតដែលមានអកប្បកិយាល្អសីលធម៌រស់
នៅស្អាតស្អំនិងសុំបង្កលក្ខណៈងាយស្រួលជម្រុញលើកទឹកចិត្តនិងគាំទ្រប្រកបដោយនិរន្តរភាពដើម្បីឱ្យ
សមាគមន៍នារីប្រចាំអង្គភាពមានដំណើរការល្អសម្រាប់បើកកិច្ចប្រជុំឬបើកវគ្គសិក្សារៀនសូត្រនានាផងជា
ពិសេសទៀតត្រូវខិតខំអនុវត្តឱ្យបានតាមទិសដៅក្នុងផែនការយុទ្ឋសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យ
សាធារណៈការនិងដឹកជញ្ជូនដែលប្រកាសឱ្យប្រើកន្លងមកជាមួយនេះផងដែរស្រ្តីជាមន្រ្តីរាជការនិយោជិត
គ្រប់ៗរូបត្រូវពង្រឹងសមត្ថភាពជំនាញភាសាអាកប្បកិរិយាសីលធម៌រស់នៅនិងពង្រឹងភាពក្លាហានតស៊ូមតិ
ប្រកបដោយភាពថ្លៃថ្នូរនិងរក្សានូវសាមគ្គីភាពដើម្បីជម្រះឱ្យបាននូវទស្សនៈមើលរំលោងស្រ្តីពីមជ្ឈដ្ឋានជុំវិញ។
No comments:
Post a Comment