Sunday, August 17, 2014

កម្ពុជារៀបចំព្រឹត្តិការណ៍ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរលើកដំបូង ចម្ងាយ៤២គីឡូម៉ែត្រនៅអង្គរវត្ត



ដោយបានការអនុញ្ញាតិពីរាជរដ្ឋាភិបាល
គណៈកម្មាធិការជាតិអូឡាំពិចកម្ពុជា សហការ
ជាមួយក្រសួងអប់រំយុវជននិងកីឡារួមជាមួយ អាជ្ញាធរខេត្តសៀមរាប  អាជ្ញាធរជាតិអប្សរា
និងក្រសួងស្ថាប័នពាក់ពន្ឋ័មួយចំនួនទៀត
បានរៀបចំព្រឹត្តិការណ៍នេះឡើងកាលពី
ថ្ងៃទី១៧ខែសីហាឆ្នាំ២០១៤នៅលើទឹកដីវប្បធម៌
ប្រវត្តិសាស្រ្តខេត្តសៀមរាបដោយមានអ្នកចូល
រួមសរុបចំនួន២៦៣០នាក់មកពី៤២ប្រទេសក្នុងនោះ
ជនបរទេស១២៥០នាក់ ជនជាតិចិនឈរក្នុងចំនួន
លំដាប់ទី១ ជប៉ុនទី២ ខណៈដែលម៉ាឡេស៊ីទី៣ កម្ពុជាចំនួន១៣៧០នាក់។ព្រត្តិការណ៍នេះប្រព្រឹត្តឡើងជាលក្ខណៈមិត្តភាពក្នុងគោលបំណងផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរណ៍ និងរៃអង្គាស ថវិកាយកទៅជួយដល់ពេទ្យកុមារអង្គរ ពេទ្យកុមារគន្ឋបុប្ផា និងជួយដល់កាកបាទក្រហមកម្ពុជា ព្រមទាំងបំផុសចលនាពីភាពស្រស់បៃតងនៃតំបន់អង្គរផងនិងទូទាំងប្រទេសផងដែរ។



ប្រធានគណៈកម្មាធិការជាតិអូឡាំពិចកម្ពុជា
និងជា រដ្ឋមន្ត្រីក្រសួងទេសចរណ៍
 ឯកឧត្តម បណ្ឌិត ថោង ខុន ​បានចាត់ទុកទិវានៃព្រឹត្តិការណ៍នេះថាជា

ជោគជ័យនិងជាមោទនភាពដ៍ធំមួយរបស់ជាតិ
យើងក្នុងវិស័យទេសចរណ៍ ព្រោះថាព្រឹត្តិការណ៍នេះ
ចាត់ជាជាផលិតផលមួយរបស់វិស័យទេសចរណ៍ រួមទាំងព្រឹត្តិការណ៍វប្បធម៌និងព្រឹត្តិការណ៍កីឡា
ព្រមទាំង តំបន់គោលដៅទេសចរណ៍ដទៃទៀតដែល
សុទ្ឋតែរួមចំណែកទាក់ទាញទេសចរណ៍ផ្តើមពី
ឆ្នាំនេះទៅនឹងរៀបចំទិវាម៉ារ៉ាតុង៤២គីឡូម៉ែត្រ
នេះជារៀងរាល់ឆ្នាំបន្ថែមពីនេះនៅខែធ្នូចុងឆ្នាំនេះក៍នឹងមានរៀបចំព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង
ដូចបណ្តាឆ្នាំមុនដែរឯកឧត្តមមានប្រសាសន៍ថា៖ដោយកម្ពុជាជាគោលដៅទេសចរណ៍ដែលគេចូលចិត្តមក
ទស្សនានៅថ្ងៃទី៤ដល់៦ខែកម្ភៈឆ្នាំ២០១៥ខាងមុខយើងនឹងរៀបចំសន្និសីទពិភពលោកទេសចរណ៍និងវប្បធម៌
ដែលនឹងមានថ្នាក់រដ្ឋមន្រ្តីទេសចរណ៍និងវប្បធម៌ប្រមាណជាង៥០ប្រទេសនិងអ្នកពាក់ពន្ឋ័មួយចំនួនទៀត
ប្រមាណជាង១០០០នាក់ដើម្បីផ្លាស់ប្តូរយោបល់គ្នាអំពីតួនាទីរបស់វិស័យទេសចរណ៍ក្នុងការចូលរួមអភិរក្សនិងអភិវឌ្ឍ
វិស័យទេសចរណ៍ចំពោះស្ថានភាពភ្ញៀវទេសចរណ៍មកកម្ពុជាមួយរយៈនេះថ្វីបើមានភាពប៉ះពាល់ខ្លះដោយសារតែរដូវភ្លៀងផងនិង
ដោយសារសភាពការនយោបាយនៅប្រទេសថៃភ្ញៀវមកតាមផ្លូវគោកក៍មានការប៉ពាល់ដែរ តែឥឡូវនេះភ្ញៀវ
កំពុងតែឈានមករកភាពប្រក្រតីជាបណ្តើរឡើងវិញហើយ។ឯកឧត្តមមានប្រសាសន៍ថា៖ឆ្នាំនេះថ្វីបើមិន
អាចសម្រេចតាមគោលដៅទទួលអ្នកទេសចរណ៍បាន៤លាន៨សែននាក់ក៍អាចបានត្រឹម៤លាន៦សែននាក់ដែរ។ 
      ឯកឧត្តមរំពឹងថាឆ្នាំ២០១៥នឹងអាចបាន៥លាននាក់តាមផែនការអាស្រ័យដោយការប្រឹងរៀបចំជាព្រឹត្តិការ
និងរៀបគោលដៅទេសចរណ៍ថ្មីជាដើមយើងនឹងបង្កើតជើងហោះហើរត្រង់ពីប្រទេសជប៉ុនមកភ្នំពេញក្នុងមួយ
សប្តាហ៍បីជើងនៅដើមខែកញ្ញាខាងមុខនេះនិងដើមខែតុលាឆ្នាំនេះដែរនឹងមានជើងហោះហើរត្រង់ពីជប៉ុនមក
សៀមរាបផងដែរក្នុងមួយសប្តាហ៍៤ជើងនេះបើតាមការសន្យារបស់ឯកឧត្តមអាគីហ៊ីរ៉ូអូតារដ្ឋមន្រ្តីក្រសួងដែន
ដីរចនាសម្ព័ន្ធដឹកជញ្ជូននិងទេសចរណ៍ជប៉ុនជាមួយឯកឧត្តមក្នុងពេលថ្មីៗថានឹងជួយជម្រុញការហោះហើរត្រង់
ពីជប៉ុនមកកម្ពុជាតាមរយៈនេះភ្ញៀវទេសចរណ៍ជប៉ុននឹងកើនឡើងរួមជាមួយអ្នកវិនិយោគរបស់គេផងដែរស្របតាមផែនការនៅ
ឆ្នាំ២០២០នឹងទទួលភ្ញៀវជប៉ុនយ៉ាងតិច៥០ម៉ឺននាក់៦ខែឆ្នាំ២០១៤នេះភ្ញៀវជប៉ុនមកកម្ពុជាបានតែជាង១០ ម៉ឺននាក់ប៉ុណ្ណោះ។យូវង្ស

No comments:

Post a Comment