Wednesday, August 13, 2014

អាជ្ញាធរមូលដ្ឋាននិងសមាគមមួយនៅខេត្តសៀមរាបជម្រុញលើកទឹកចិត្តឱ្យកសិករដាំដំណាំជាលក្ខណៈគ្រួសារនៅឃុំពាក់ស្នែងស្រុកអង្គរធំកាត់បន្ថយការដាំដុះដោយប្រើជីគីមី




ការដាំដំណាំដោយប្រើប្រាស់ជីគីមីនាំឱ្យប៉ះពាល់ដល់
សុខភាពតាមរយៈការបរិភោគភោគនូវភោគផល
ដំណាំដែលមានជាតិគីមីច្រើន ជាកត្តានេះនាំឱ្យកើត
ទៅជាជម្ងឺដំកាត់ផ្សេងៗនិងជាប្រភពនាំឱ្យជីវភាព
គ្រួសារធ្លាក់ទៅក្នុងអន្លង់នៃភាពក្រីក្រនិងបង្កឱ្យ
ខូចដីនិង
បរិស្ថានផងដែរ។ដោយមើលឃើញបញ្ហាខាងលើថាជាបញ្ហាសំខាន់
សម្រាប់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ 
សហគម សមាគមជីវិតនិងក្តីសង្ឃឹមនៅថ្ងៃទី១៣ខែសីហា
ឆ្នាំ២០១៤បានរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញ
ដាំដុះតាមបែបធម្មជាតិនិងអាជិវកម្មខ្នាតតូចជូនដល់
ប្រជាកសិករជាង៣០នាក់មកពីសហគមចំនួន៦ក្នុង
ឃុំពាក់ស្នែងស្រុកអង្គរធំ លើគោលបំណងផ្តល់នូវសមត្ថភាពនិងលទ្ឋភាពក្នុង
ការបង្កើតមុខរបរជាលក្ខណៈគ្រួសារក្នុងន័យជួយ
ជម្រុញនិងបញ្ជ្រាបការយល់ដឹងការធ្វើកសិកម្មប្រើ
ប្រាស់បច្ចេកទេសថ្មីក្នុងការដាំដុះរបស់សហគម
សំដៅកាត់បន្ថយការប្រើប្រាស់ជីគីមីដែលនាំឱ្យប៉ះ
ពាល់ដល់សុខភាព​​ ខូចដី និងខូច​បរិស្ថាន។ក្នុងសង្ឃដិការបស់ព្រះភក្ខុព្រហ្មជោត្តោ ហឿន សំនៀង នាយកប្រតិបត្តិសមាគមជីវិតនិងក្តីសង្ឃឹម ថ្លែង ថា៖ ប្រជាពលរដ្ឋភាគច្រើនជាកសិករតែជំនាញ
បច្ចេកទេសសម្រាប់ធ្វើកសិកម្មនៅមានកម្រិត
នៅឡើយ។ព្រះអង្គនៅបានបញ្ជាក់ទៀតថា៖គោលបំណង សំខាន់នៃការបណ្តុះបណ្តាលនេះគឺចង់ឱ្យញាតិ
ញោមមានសុខភាពល្អហើយទទួលបានប្រាក់
ចំណូលគ្រប់គ្រាន់តាមរយៈការដាំដុះដើម្បីថែរក្សា
លំនឹងសេដ្ឋកិច្ចគ្រួសារដើម្បីអាចមានលទ្ឋភាពផ្តល់
ឱកាសដល់កូនៗបានរៀនសូត្រមានអនាគតល្អ។មួយទៀតការទទួលទានបន្លែផ្លែឈើដែលមិនប្រើ
ប្រាស់ជាតិគីមីនាំឱ្យសុខភាពយើងល្អ កាត់បន្ថយការចំណាយទៅលើសេវាសុខភាព និងរក្សាបាននូវលំនឹងបរិស្ថានផងដែរ។ព្រះអង្គបានជម្រុញនិងគាំទ្រទទួលទិញផលិតផលដាំណាំដែលដាំដោយមិនប្រើប្រាស់ជីគីមី សម្រាប់
យកមកទ្រទ្រង់លើតម្រូវការក្នុងសមាគមនិងជួយស្វែងរកទីផ្សារឱ្យ ផងដែរឱ្យតែកសិករប្តេជ្ញាផលិត
ដំណាំដែលមិនប្រើគីមី។ លោកដួង ឡុចសមាជិកក្រុមប្រឹក្សាឃុំពាក់ស្នែងបានថ្លែងដោយជម្រុញ
និងសំណូមពរដល់កសិករឱ្យខិតខំបង្កបង្កើនផលនិងដាំដំណាំរួមផ្សំដោយកុំប្រើប្រាស់ជីគីមី។ការដាំដុះតាមបែបធម្មជាតិនាំប្រយោជន៍ដល់យើងទាំងអស់គ្នាក្នុងការកាត់បន្ថយបាននូវជម្ងឺដំកាត់ផ្សេងៗ
និងងាយស្រួលក្នុងការរកទីផ្សារនៅពេលដែលផលដំណាំកើនឡើងលើសពីសេចក្តីត្រូវការក្នុងគ្រួសារដើម្បីបាន
ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់និងដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃគ្រួសារ។លោកបានមើលឃើញថាកាលពីចាប់ផ្តើមដាំដំបូងហាក់សំបូរទីផ្សារតែដល់យូរៗទៅបាត់ទីផ្សារអស់ ។ប្រជាកសិករម្នាក់បានឱ្យដឹងថា៖ដំណាំដែលពួកគាត់ដាំច្រើនតែជាដំណាំរួមផ្សំតែក្រោយពេលដាំបានពិបាករក
ទីផ្សារឆ្នាំកន្លងៗមកការដាំដុះប្រើគីមីមានតិចតួចតែឆ្នាំនេះអាចមានច្រើនដោយឃើញមានអាជីវករបាននាំជីគីមី
យកមកលក់មួយទៀតអាស្រ័យដោយដីចេះតែខ្សោះជីជាតិៗ។សូមបញ្ជាក់ជូនថា៖វគ្គបណ្តុះបណ្តាលនេះមានរយៈពេលបីថ្ងៃដោយយោងទៅតាមលទ្ឋផលនៃការប្រើនូវកម្រង
សំណួរជាមួយគ្រួសារនិមួយៗអីចំណង់ចំណូលចិត្តនិងគោលបំណងរបស់ប្រជាកសិករជាច្រើនចង់រៀនពីវិធីដាំ
ដំណាំនិងចិញ្ចឹមសត្វព្រោះពួកគាត់យល់ឃើញថាជាការងារងាយស្រួលនិងមានសក្តានុពលសម្រាប់ពួកគាត់នាពេលអនាគត

No comments:

Post a Comment