Sunday, August 3, 2014

សាលាមត្តេយ្យអង្គរក្នុងក្រុងសៀមរាបបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់

សាលាមត្តេយ្យអង្គរក្នុងក្រុងសៀមរាបបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់
ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់


នៅទូទាំងខេត្តសៀមរាបកុមារតូច៧៩%មិនបានទទួលសេវាអប់រំ នៅកម្រិតមត្តេយ្យសាលានៅឡើយ។កុមារ អាយុ ក្រោម ៦ឆ្នាំ មានចំនួន ១៥៣ពាន់៨៨៧នាក់ ស្មើ ១៥%នៃប្រជាពលរដ្ឋ
ក្នុងខេត្ត ក្នុងនោះមានកុមារតែ ៣៣៦២នាក់ ស្មើ២១%ប៉ុណ្ណោះ ដែលបានទទួលសេវាអប់រំ នៅតាមសាលាមត្តេយ្យរដ្ឋ មត្តេយ្យ សហគមន៍ និង ឯកជន
 ដោយមើលឃើញពីភាពចាំបាច់ដល់ការអប់រំដល់កុមារតូចផ្នែកមត្តេយ្យសិក្សា អាជ្ញាធរខេត្តបានជួសជុលនិងសាងសង់អគារបន្ថែមទៅលើសាលាមត្តេយ្យអង្គរក្នុងក្រុងសៀមរាប
ដែលជាសាលាសាធារណៈរបស់រដ្ឋចាប់ផ្តើមពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៣មកទល់ពេលនេះសម្រេច
បានសមិទ្ឋិផលជាស្ថាពរ និងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹក ថ្ងៃទី ០២ ខែ សីហា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប ដោយមានការ អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត សមាជិកក្រុមការងារថ្នាក់ជាតិ និង អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព សប្បុរសជន និង សិស្សានុសិស្ស មាតាបិតាសិស្ស និង ប្រជាពលរដ្ឋផងដែរ។ឯ.ឧ ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តបានមានប្រសាសន៍ថា៖
តម្រូវការក្នុងការសិក្សាអប់រំនៅកម្រិតមត្តេយ្យសិក្សាក្នុងខេត្តនៅមានកម្រិតខ្ពស់ក្នុងនោះអគារសិក្សា
គ្រូបង្រៀននិងធនធានសម្រាប់ការរៀបចំឱយស្របទៅតាមតម្រូវការនេះមានទំហំធំដែលត្រូវការពេលវេលា
និងការយកចិត្តទុកដាក់រយៈពេលវែង។នេះជាក្តីកង្វល់មួយមិនត្រឹមតែកម្រិតខេត្តប៉ុណ្ណោះទេតែចាត់ជាបញ្ហា
ប្រឈមកម្រិតជាតិទាំងមូល។ ដើម្បីសម្រេចគោលដៅជាយុទ្ឋសាស្រ្ត រាជរដ្ឋាភិបាលបាននឹងកំពុង
ពិចារណាវិភាគមុខងារក្នុងក្របខណ្ឌ័គោលនយោបាយកំណែទម្រង់រដ្ឋបាលសាធរណៈនិងរៀបចំផ្ទេរមុខងារ
ធនធាននិងការទទួលខុសត្រូវស្របទៅនឹងស្ថានភាពជាក់ស្តែងតាមរយៈកំណែទម្រង់គោលនយោបាយវិមជ្ឈ
ការនិងវិសហមជ្ឈការដែលមានវិស័យអប់រំនៅក្នុងនោះផងដែរ។ ឯកឧត្តអភិបាលខេត្តបន្តថា៖អនុវត្តតាមយុទ្ឋសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការ
ដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុក
វិស័យអប់រំជាវិស័យអត្ថិភាពដ៍ធំចំបងបំផុតនិងជាឆ្ងឺងខ្នងនៃការអភិវឌ្ឍសង្គមជាតិទាំងមូល។ការអប់រំកសាងសមត្ថភាពកុមារតូចគឺជាមូលដ្ឋានក្នុងការចាប់ផ្តើមមួយដ៍សំខាន់ក្នុងប្រពន្ឋ័អប់រំដើម្បី
បង្កើននូវមូលដ្ឋានដ៍រឹងមាំនិងសមត្ថភាពពេញលេញសម្រាប់ក្មួយៗជាសិស្សានុសិស្សក្នុងការបន្តការ
សិក្សាឱ្យបានជោគជ័យគ្រប់កំរិតសិក្សាប្រកបដោយគុណភាពខ្ពស់អាចក្លាយខ្លួនជាយុវជនល្អប្រជា
ពលរដ្ឋល្អនិងជាអ្នកបន្តវេនដ៍ក្លៀវក្លាក្នុងការដឹកនាំនិងអភិវឌ្ឍន៍ប្រទេសជាតិទៅអនាគត ដូចពាក្យថាទំពាំងស្នងឬស្សី។

មានប្រសាសន៍សំណេះសំណាលជាមួយអ្នកចូលរួមក្នុងឱកាសនោះឯ.ឧឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ស ម្តែងសោមនស្សអបអរសាទរនិងកោតសរសើរចំពោះសប្បុរសជនទូទៅគ្រប់មជ្ឈដ្ឋាននិងវាយតម្លៃខ្ពស់ចំពោះ
ថ្នាក់ដឹកនាំខេត្តលោកលោកស្រីថ្នាក់ដឹកនាំអង្គភាពស្ថាប័ននានាក្នុងទូទាំងខេត្តចំពោះការខិតខំប្រឹងប្រែងនិង
ចូលរួមកសាងនូវសមិទ្ឋផលដ៍មានសារៈប្រយោជន៍នេះថា៖ពិតជាមានគុណប្រយោជន៍ដ៍ធំធេងចូលរួមចំណែក
យ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសឱ្យបានសម្រេចទៅតាមកម្មវិធីនយោបាយយុទ្ឋសាស្រ្តចតុកោណដំណាក់
កាលទី៣របស់រាជរដ្ឋាភិបាលឯ.ឧមានប្រសាសន៍ថា៖សមិទ្ឋិផលនេះជាស្នាដៃប្រវត្តិសាស្រ្តថ្មីមួយរបស់រាជរដ្ឋាភិ
បាលកម្ពុជាក្នុងនិតិកាលទី៥នៃរដ្ឋសភាក្នុងការអភិវឌ្ឍវិស័យអប់រំសម្រាប់រួមចំណែកជាមួយនឹងល្បឿននៃការ
អភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជាសមិទ្ឋផលថ្មីនេះដែរបង្ហាញឱ្យឃើញនូវផ្លែផ្កាសម្រាប់បំរើជាប្រយោជន៍ធ្វើការរួម
ចំណែកឆ្លើយតបយ៉ាងសមស្របនិងទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការរបស់ប្រទេសជាតិ។ឯកឧត្តមបន្ថែមថា៖ជាការពិតក្នុងរយៈកាលកន្លងមកនេះក្នុងទូទាំងប្រទេសរាជរដ្ឋាភិបាលតែងតែយកចិត្តទុក
ដាក់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាពិសេសការកសាងហេដ្ឋារចនាសម្ពន្ឋ័រូបវន្ត័នានាទាំងក្នុងវិស័យពុទ្ឋចក្រ
និងអាណាចក្រក្នុងគោលបំណងជួយដោះស្រាយទុក្ខលំបាកនិងលើកកម្ពស់កម្រិតជីវភាពជូនប្រជាជនយើង
រស់នៅប្រកបដោយសុខសន្តិភាពសម្បូរសប្យាយនិងគេចផុតពីភាពក្រីក្រ។ក្នុងនោះរាជរដ្ឋាភិបាលយល់ច្បាស់ថាកិច្ចការទាំងអស់នេះនៅតែជាកត្តាគន្លឹះសម្រាប់ការបង្កើនឧត្តមភាពរបស់
កម្ពុជាពិសេសការបង្កើនសាលារៀននៅតាមទីជនបទដែលនឹងផ្តល់កាលានុវត្តភាពដ៍ត្រចះត្រចង់។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ទៀតថា៖រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៍ឈ្លាសវៃប្រកបដោយគតិ
បណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីរក្សាបាននូវសន្តិភាពស្ថេរភាពនយោបាយ
ស្ថេរភាពសង្គមដែលជាកត្តាចំបងសម្រាប់ផ្តល់ភាពអនុគ្រោះដល់ការអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ។រាជរដ្ឋាភិបាលប្តេជ្ញាយ៉ាងមុតមាំក្នុងការធ្វើកំណែទម្រង់នានាឱ្យកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយមានជាអាទិ៍ការ
ប្រយុទ្ឋប្រឆាំងអំពើពុករលួយកំណែទម្រង់ច្បាប់និងប្រពន្ឋ័យុត្តិធម៌រដ្ឋបាលសាធារណៈកងកម្លាំងប្រដាប់អាវុធ
ដើម្បីកំណើនការងារសមធម៌ប្រកបដោយតម្លាភាពនិងប្រសិទ្ឋិភាពខ្ពស់ការកសាងសមត្ថភាពនិងធនធានមនុស្ស រាជរដ្ឋាភិបាលនៅតែចាត់ទុកថាជាកត្តាគន្លឹះដែលត្រូវបន្តយកចិត្តទុកដាក់ស្របជាមួយនឹងការពង្រឹងគុណភាពសេវា
អប់រំជាអតិភាពចំបងមួយនិងជាកន្លឹះចាំបាច់ផងដែរ។

សូមជំរាបជូនថា៖ អគារថ្មី២ខ្នង មាន១៧បន្ទប់ ធ្វើអំពីថ្មប្រក់ក្បឿង និង អគារជួសជុល១ខ្នង កំពស់២ជាន់ ព្រមទាំងរបង​​​​ បន្ទប់ទឹក​​ បំពាក់គ្រឿងបរិក្ខាអគ្គីសនី​ ​និងសួនកំសាន រួមជាមួយសមិទ្ឋិផល មួយចំនួនទៀត ក្រោមគំនិតផ្តួចផ្តើមនិងចំណាយថវិកាផ្ទាល់របស់លោកជំទាវ​គួយ ណាលីនឃឹមប៊ុនសុងរួមជាមួយការកៀងគរនិងចូលរួមថវិកាពីសប្បុរសជននានា ជួយដល់ដំណើរការជួសជុលនិងសាងសង់បន្ថែមអគារ សាលាមត្តេយ្យអង្គរនេះ ដោយសរុបទឹកប្រាក់ ចំនួន ១៩១ពាន់៤៥៨,៩២ ដុល្លាសហរដ្ឋអាមេរិក ។you vong







No comments:

Post a Comment