Friday, February 21, 2014

អន្លង់ទឹកជប់នៅខ្នងភ្នំគលែន




 ពាក្យជាភាសិត








រឿងរាមាយណៈឥណ្ឌា បើកការសម្តែងនៅលើទឹកដី ក្រុងទេសចរណ៍ ប្រវត្តិសាស្ត្រ សៀមរាបអង្គរ



រឿងរាមាយណៈឥណ្ឌា បើកការសម្តែងនៅលើទឹកដី
ក្រុងទេសចរណ៍ ប្រវត្តិសាស្ត្រ
សៀមរាបអង្គរ
     ជាឱកាសពុទ្ឋសាសនិកដែលគោរពជឿព្រះពុទ្ឋសាសនានៅទូទាំងពិភពលោកកំពុងប្រារព្ឋពិធីបុណ្យ
មាឃបូជាដោយឡែកនៅខេត្តសៀមរាបនារាត្រី ថ្ងៃ14និង15កុម្ភៈ2014ក្រសួង វប្បធម៌ នៃរដ្ឋាភិបាល
ប្រទេសឥណ្ឌា បាននាំយកមហោស្រពរបាំបូរាណរបស់ប្រទេសឥណ្ឌាដ៏ល្បីល្បាញ

រឿងរាមាណៈសម្តែង ជូនទស្សនិកជន ជាតិនិងអន្តរជាតិ ចូលទស្សនាកំសាន្ត
ដោយសេរី នៅសណ្ឋាគារសូហ្វីតែល ក្នុងក្រុងសៀមរាប។ បើតាមកម្មវិធីដែលបានគ្រោងទុក  របាំបូរាណ ដ៏ល្បីល្បាញមួយនេះ នឹងត្រូវបានលើកយកទៅសម្តែងបន្តទៀត នាថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកុម្ភៈ

 ឆ្នាំ២០១៤ខាងមុខនេះនាសាលសន្និសីទចតុមុខ( រាជធានី ភ្នំពេញទស្សនាដោយសេរី ដោយមិនលក់សំបុត្រនោះទេ ។ មហោស្រពរបាំនេះដែរត្រូវបានដំណើការ តាមរយៈនៃអង្គការ Epicរួមជាមួយមូលនិធិ Kalakshetraគឺជាមូលនិធិ
ស្វ័យតមួយ ដែលស្ថិនៅក្រោមក្រសួងវប្បធម៌នៃរដ្ឋាភិបាលប្រទេសឥណ្ឌា ចាប់តាំងពីឆ្នាំ១៩៩៣ផងដែរ ។ Kalakshitraមានសាលាចំនួន២ គឺមហាវិទ្យាល័យវិចិត្រសិល្បៈ និង មជ្ឃមណ្ឌលស្រាវជ្រាវ-អប់រំ ។ មកដល់ពេលនេះដែរ Kalakshetraបានក្លាយជារោងល្ខោនមួយ ប្រមូលផ្តុំដោយបុគ្គលិក និស្សិត និង អតីតនិស្សិតអាហារូបករណ៍ របស់Kalakshetra តែម្តង  ដែលបានធ្វើការជ្រើសរើសកន្លងមក ។ ចាប់តាំងតែពីឆ្នាំដំបូង ស្ថាប័ននៃល្ខោនបូរាណរបស់ប្រទេសឥណ្ឌាមួយនេះ បានដំណើរការ ព្រមជាមួយ
នឹងការអបអរសាទរ យ៉ាងទូលំទូលាយ នៅជុំវិញពិភពលោក ហើយស្ថាប័នល្ខោនបូរាណមួយនេះ ក៏នៅតែបន្តការលើកកំពស់ស្តង់ដានៃការអនុវត្តជាបន្តបន្ទាប់ទៀត ។ ផលិតកម្ម Kalakshetra ត្រូវបានគេទទួលស្គាល់  ទាំងសោភណ្ឌ និង បច្ចេកទេស ល្អឥតខ្ចោះ។ក្នុងពិធីសម្តែងនេះដែរ
ក៏មានវត្តមានអញ្ជើញចូលរួមពីលោកជំទាវឯមផលាមុនីអភិបាលរងនៃគណៈអភិបាល ខេត្តសៀមរាប
លោកស្រ៊ីនីវាស់លេខាធិការនៃក្រសួងវប្បធម៌ឥណ្ឌានិងលោកវិជ្ជបណ្ឌិតសាជីទនាយកនៃមជ្ឈមណ្ឌលវប្បធម៌តំបន់ខាងត្បូងឥណ្ឌាលោកស្រីព្រីយ៉ា ដាស៊ីនិកហ្គូវិនប្រធានមូលនិធិKalakshetraនិង លោករ៉ាចាម៉ូ រ៉ូកាន់លេខាទី១ នៃស្ថានទូតឥណ្ឌា
ប្រចាំនៅកម្ពុជាព្រមទាំងអស់លោក លោកស្រីជាមន្ត្រីអាជ្ញាធរ អប្សរា និង ភ្ញៀវជាតិ អន្តរជាតិចូលរួម ផងដែរ៕យូវង្ស
                










កាត់ខ្សែបូរសម្ពោធឆ្លងអាគារសាលាឆាន់វត្ត ពោធិ៍រាមហៅវត្តធិបតីស្ថិតក្នុងឃុំត្រីញ័រ ស្រុកពួកខេត្តសៀមរាប



កាត់ខ្សែបូរសម្ពោធឆ្លងអាគារសាលាឆាន់វត្ត
 ពោធិ៍រាមហៅវត្តធិបតីស្ថិតក្នុងឃុំត្រីញ័រ
ស្រុកពួកខេត្តសៀមរាប
អាគារសាលាឆាន់ជាសមិទ្ឋផលដែលផុសចេញពីសន្តានចិត្តរបស់សប្បុរសជន
និងការខិតខំរបស់មន្រ្តីរាជការអាជ្ញាធរមូលដ្ឋានពុទ្ឋបរិស័ទជិតឆ្ងាយរួមជាមួយព្រះ
គ្រូចៅអធិការនិងព្រះសង្ឃផងបានកាត់ខ្សែបូរសម្ពោធឆ្លង ក្រោមព្រះអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្សសម្តេចព្រះសម្តេចព្រះអគ្គមហាសង្ឃរាជ
នៃព្រះរាជាណាចក្រកម្ពុជា ព្រះសុមង្គលសិលាចារ្យឥន្ទកេសរោ ពេជ្រសនព្រះមេគុណ
ខេត្តរួមជាមួយវត្តមានឯកឧត្តមឈឹមម៉ាតំណាងរាស្រ្តមណ្ឌលសៀមរាបនិងលោកជំទាវ
និងមន្រ្តីរាជការអាជ្ញាធរមូលដ្ឋានពុទ្ឋបរិស័ទជិតឆ្ងាយយ៉ាងប្រើនកុះករផងដែរ។អាគារសាលាឆាន់នេះកសាងរួចរាល់ចំណាយថវិកាអស់៦២៥៦២ដុល្លារក្រោមគំនិតផ្តួចផ្តើម
និងចូលរួមឧបត្ថម្ភពីឯកឧត្តមឈឹមម៉ានិងលោកជំទាវរួមសហការជាមួយអាជ្ញាធរស្រុកព្រះគ្រូចៅ
អធិការគណៈកម្មាការនិងពុទ្ឋស័ទជិតឆ្ងាយផងដែរ។មានប្រសាសន៍ក្នុងពិធីមុននឹងពិធីកាត់ខ្សែបូរឯកឧត្តម នូផល្លា អភិបាលរងខេត្តបានថ្លែង
ប្រកបដោយក្តីសោមនស្សរីករាយនិងបានរំលឹកឡើងវិញដែលប្រទេសកម្ពុជាធ្លាក់ក្នុង

យុគ្គសម័យដ៍ខ្មៅងងឹតនិងជូរចត់បំផុតគឺរបប៣ឆ្នាំ៨ខែ២០ថ្ងៃដែលកាលនោះរចនាសម្ពន្ឋ័
ព្រះពុទ្ឋសាសនាត្រូវបំផ្លាញស្ទើគ្មានសល់។ឯ.ឧមានប្រសាសន៍ថា៖ក្រោមកិច្ចដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
វិស័យព្រះពុទ្ឋសាសនារួមជាមួយ
ហេដ្ឋារចនាសម្ព័ន្ឋជាតិនានាត្រូវបានស្តារនិងអភិវឌ្ឍយ៉ាងឆាប់រហ័សដែលមិនគួរស្មានដល់ហើយ
ព្រះពុទ្ឋសាសនាត្រូវបានចែងកំណត់ជាសាសនារបស់រដ្ឋ។និមន្តយាងមានព្រះរាជបន្ទូលសំណេះសំណាលជាមួយព្រះសង្ឍនិងពុទ្ឋបរិស័ទនាឱកាសនោះ
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីទេពវង្សបាននាំយកព្រះរាជបណ្តាំផ្តាំផ្ញើសាកសួរសុខទុក្ខ
ប្រជារាស្ត្រកូនចៅរបស់សម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជា
ណាចក្រកម្ពុជាសូមកូនចៅប្រជារាស្ត្រទូទាំងអស់ទទួលបានសុខសន្តិភាពសំបូររុងរឿងក្នុង
សុភមង្គលជានិច្ចនិរន្ត។សម្តេចព្រះអគ្គមហាសង្ឃរាជក៏បានមានព្រះរាជបន្ទូលរំលឹកខ្លះៗអំពីប្រវត្តិសាស្រ្តភូមិសាស្រ្ត
បរិស្ថានរបស់ប្រទេសកម្ពុជា។សម្តេចព្រះអគ្គមហាសង្ឃរាជមានព្រះបន្ទូលថា៖កាលពីសម័យមុនៗដោយខ្វះខាតផ្លូវលោកគេ
ច្រើនយកសាសនាតាមរយៈវត្តអារាមជាថ្នាលបណ្តុះបណ្តាលវប្បធម៌អក្សរសាស្រ្តការសិក្សានិង
ចំណេះដឹងទាំងឡាយគឺអាស្រ័យដោយវត្តអារាមនិងព្រះសង្ឃជាគ្រូ។ជាក់ស្តែងសម្តេចអគ្គមហាសេនាទាំងបីជាប្រមុខដឹកនាំក្នុងព្រឹទ្ឋសភារដ្ឋសភានិងនាយករដ្ឋមន្រ្តី
សុទ្ឋតែធ្លាប់ឆ្លងកាត់ការសិក្សាក្នុងវត្តអារាមហើយដែលប្ច្ចប្បន្នសម្តេចទាំងបីបានប្រឹងប្រែងលើក
គោលការណ៍ផ្តោតទៅលើកិច្ចការអភិវឌ្ឍធនធានមនុស្សដែលគោលការណ៍នេះទាមទារឱយយើង
ទាំងអស់គ្នាសិក្សាស្រាវជ្រាវទៅលើក្បួនច្បាប់ផ្សេងៗដើម្បីធ្វើការអប់រំបណ្តុះបណ្តាលដល់កុមារតាំង
ពីមត្តេយ្យសិក្សារហូតដល់ឧត្តមសិក្សានិងសម្រាប់ជនរួមជាតិទាំងអស់ផងដែរ។បន្ថែមពីនេះទៀតសម្តេចព្រះអគ្គមហាសង្ឃរាជនៅបានផ្តល់ឱវាទអប់រំណែនាំដល់ពុទ្ឋសាសនិក
ជនជិតឆ្ងាយទាំងអស់ឱយខិតខំប្រឹងប្រែងកាត់លះបង់នូវអំពើអាក្រក់ទាំងអស់ចេញពីផៅសន្តាន
ព្រះពុទ្ឋទ្រង់បានផ្តាំថាអំពើអាក្រក់មិនមែនជាករណីកិច្ចរបស់យើងទេ។និងបានផ្តល់ឱវាទដល់ព្រះភិក្ខុសង្ឃឱយខិតខំប្រតិបត្តិបំពេញករណីកិច្ចឱយបានល្អអនុលោមទៅ
តាមឱវាទបាតិមោគ្ខនៃព្រះសម្មាសម្ពុទ្ឋបរមគ្រូនៃយើង។វង្ស


Thursday, February 20, 2014

 ប្រក្រតិទិន២០១៤












 រូបភាពនៃរូបីយបណ្ណ័ខ្មែរពីអតីតកាលមកដល់បច្ចុប្បន្ន


មន្រ្តីកម្ពុជាថ្នាក់ដឹកនាំខេត្តសៀមរាបនិងមន្រ្តីសាធារណរដ្ឋសាធារណៈរដ្ឋប្រជាមានិត
ចិនខេត្តណានជីង