Friday, February 21, 2014

រឿងរាមាយណៈឥណ្ឌា បើកការសម្តែងនៅលើទឹកដី ក្រុងទេសចរណ៍ ប្រវត្តិសាស្ត្រ សៀមរាបអង្គរ



រឿងរាមាយណៈឥណ្ឌា បើកការសម្តែងនៅលើទឹកដី
ក្រុងទេសចរណ៍ ប្រវត្តិសាស្ត្រ
សៀមរាបអង្គរ
     ជាឱកាសពុទ្ឋសាសនិកដែលគោរពជឿព្រះពុទ្ឋសាសនានៅទូទាំងពិភពលោកកំពុងប្រារព្ឋពិធីបុណ្យ
មាឃបូជាដោយឡែកនៅខេត្តសៀមរាបនារាត្រី ថ្ងៃ14និង15កុម្ភៈ2014ក្រសួង វប្បធម៌ នៃរដ្ឋាភិបាល
ប្រទេសឥណ្ឌា បាននាំយកមហោស្រពរបាំបូរាណរបស់ប្រទេសឥណ្ឌាដ៏ល្បីល្បាញ

រឿងរាមាណៈសម្តែង ជូនទស្សនិកជន ជាតិនិងអន្តរជាតិ ចូលទស្សនាកំសាន្ត
ដោយសេរី នៅសណ្ឋាគារសូហ្វីតែល ក្នុងក្រុងសៀមរាប។ បើតាមកម្មវិធីដែលបានគ្រោងទុក  របាំបូរាណ ដ៏ល្បីល្បាញមួយនេះ នឹងត្រូវបានលើកយកទៅសម្តែងបន្តទៀត នាថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកុម្ភៈ

 ឆ្នាំ២០១៤ខាងមុខនេះនាសាលសន្និសីទចតុមុខ( រាជធានី ភ្នំពេញទស្សនាដោយសេរី ដោយមិនលក់សំបុត្រនោះទេ ។ មហោស្រពរបាំនេះដែរត្រូវបានដំណើការ តាមរយៈនៃអង្គការ Epicរួមជាមួយមូលនិធិ Kalakshetraគឺជាមូលនិធិ
ស្វ័យតមួយ ដែលស្ថិនៅក្រោមក្រសួងវប្បធម៌នៃរដ្ឋាភិបាលប្រទេសឥណ្ឌា ចាប់តាំងពីឆ្នាំ១៩៩៣ផងដែរ ។ Kalakshitraមានសាលាចំនួន២ គឺមហាវិទ្យាល័យវិចិត្រសិល្បៈ និង មជ្ឃមណ្ឌលស្រាវជ្រាវ-អប់រំ ។ មកដល់ពេលនេះដែរ Kalakshetraបានក្លាយជារោងល្ខោនមួយ ប្រមូលផ្តុំដោយបុគ្គលិក និស្សិត និង អតីតនិស្សិតអាហារូបករណ៍ របស់Kalakshetra តែម្តង  ដែលបានធ្វើការជ្រើសរើសកន្លងមក ។ ចាប់តាំងតែពីឆ្នាំដំបូង ស្ថាប័ននៃល្ខោនបូរាណរបស់ប្រទេសឥណ្ឌាមួយនេះ បានដំណើរការ ព្រមជាមួយ
នឹងការអបអរសាទរ យ៉ាងទូលំទូលាយ នៅជុំវិញពិភពលោក ហើយស្ថាប័នល្ខោនបូរាណមួយនេះ ក៏នៅតែបន្តការលើកកំពស់ស្តង់ដានៃការអនុវត្តជាបន្តបន្ទាប់ទៀត ។ ផលិតកម្ម Kalakshetra ត្រូវបានគេទទួលស្គាល់  ទាំងសោភណ្ឌ និង បច្ចេកទេស ល្អឥតខ្ចោះ។ក្នុងពិធីសម្តែងនេះដែរ
ក៏មានវត្តមានអញ្ជើញចូលរួមពីលោកជំទាវឯមផលាមុនីអភិបាលរងនៃគណៈអភិបាល ខេត្តសៀមរាប
លោកស្រ៊ីនីវាស់លេខាធិការនៃក្រសួងវប្បធម៌ឥណ្ឌានិងលោកវិជ្ជបណ្ឌិតសាជីទនាយកនៃមជ្ឈមណ្ឌលវប្បធម៌តំបន់ខាងត្បូងឥណ្ឌាលោកស្រីព្រីយ៉ា ដាស៊ីនិកហ្គូវិនប្រធានមូលនិធិKalakshetraនិង លោករ៉ាចាម៉ូ រ៉ូកាន់លេខាទី១ នៃស្ថានទូតឥណ្ឌា
ប្រចាំនៅកម្ពុជាព្រមទាំងអស់លោក លោកស្រីជាមន្ត្រីអាជ្ញាធរ អប្សរា និង ភ្ញៀវជាតិ អន្តរជាតិចូលរួម ផងដែរ៕យូវង្ស
                










No comments:

Post a Comment