កាត់ខ្សែបូរសម្ពោធឆ្លងអាគារសាលាឆាន់វត្ត
ពោធិ៍រាមហៅវត្តធិបតីស្ថិតក្នុងឃុំត្រីញ័រ
ស្រុកពួកខេត្តសៀមរាប
អាគារសាលាឆាន់ជាសមិទ្ឋផលដែលផុសចេញពីសន្តានចិត្តរបស់សប្បុរសជន
និងការខិតខំរបស់មន្រ្តីរាជការអាជ្ញាធរមូលដ្ឋានពុទ្ឋបរិស័ទជិតឆ្ងាយរួមជាមួយព្រះ
គ្រូចៅអធិការនិងព្រះសង្ឃផងបានកាត់ខ្សែបូរសម្ពោធឆ្លង
ក្រោមព្រះអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្សសម្តេចព្រះសម្តេចព្រះអគ្គមហាសង្ឃរាជ
នៃព្រះរាជាណាចក្រកម្ពុជា ព្រះសុមង្គលសិលាចារ្យឥន្ទកេសរោ
ពេជ្រសនព្រះមេគុណ
ខេត្តរួមជាមួយវត្តមានឯកឧត្តមឈឹមម៉ាតំណាងរាស្រ្តមណ្ឌលសៀមរាបនិងលោកជំទាវ
និងមន្រ្តីរាជការអាជ្ញាធរមូលដ្ឋានពុទ្ឋបរិស័ទជិតឆ្ងាយយ៉ាងប្រើនកុះករផងដែរ។អាគារសាលាឆាន់នេះកសាងរួចរាល់ចំណាយថវិកាអស់៦២៥៦២ដុល្លារក្រោមគំនិតផ្តួចផ្តើម
និងចូលរួមឧបត្ថម្ភពីឯកឧត្តមឈឹមម៉ានិងលោកជំទាវរួមសហការជាមួយអាជ្ញាធរស្រុកព្រះគ្រូចៅ
អធិការគណៈកម្មាការនិងពុទ្ឋស័ទជិតឆ្ងាយផងដែរ។មានប្រសាសន៍ក្នុងពិធីមុននឹងពិធីកាត់ខ្សែបូរឯកឧត្តម
នូផល្លា អភិបាលរងខេត្តបានថ្លែង
ប្រកបដោយក្តីសោមនស្សរីករាយនិងបានរំលឹកឡើងវិញដែលប្រទេសកម្ពុជាធ្លាក់ក្នុង
យុគ្គសម័យដ៍ខ្មៅងងឹតនិងជូរចត់បំផុតគឺរបប៣ឆ្នាំ៨ខែ២០ថ្ងៃដែលកាលនោះរចនាសម្ពន្ឋ័
ព្រះពុទ្ឋសាសនាត្រូវបំផ្លាញស្ទើគ្មានសល់។ឯ.ឧមានប្រសាសន៍ថា៖ក្រោមកិច្ចដឹកនាំដ៍ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
វិស័យព្រះពុទ្ឋសាសនារួមជាមួយ
ហេដ្ឋារចនាសម្ព័ន្ឋជាតិនានាត្រូវបានស្តារនិងអភិវឌ្ឍយ៉ាងឆាប់រហ័សដែលមិនគួរស្មានដល់ហើយ
ព្រះពុទ្ឋសាសនាត្រូវបានចែងកំណត់ជាសាសនារបស់រដ្ឋ។និមន្តយាងមានព្រះរាជបន្ទូលសំណេះសំណាលជាមួយព្រះសង្ឍនិងពុទ្ឋបរិស័ទនាឱកាសនោះ
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីទេពវង្សបាននាំយកព្រះរាជបណ្តាំផ្តាំផ្ញើសាកសួរសុខទុក្ខ
ប្រជារាស្ត្រកូនចៅរបស់សម្តេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជា
ណាចក្រកម្ពុជាសូមកូនចៅប្រជារាស្ត្រទូទាំងអស់ទទួលបានសុខសន្តិភាពសំបូររុងរឿងក្នុង
សុភមង្គលជានិច្ចនិរន្ត។សម្តេចព្រះអគ្គមហាសង្ឃរាជក៏បានមានព្រះរាជបន្ទូលរំលឹកខ្លះៗអំពីប្រវត្តិសាស្រ្តភូមិសាស្រ្ត
បរិស្ថានរបស់ប្រទេសកម្ពុជា។សម្តេចព្រះអគ្គមហាសង្ឃរាជមានព្រះបន្ទូលថា៖កាលពីសម័យមុនៗដោយខ្វះខាតផ្លូវលោកគេ
ច្រើនយកសាសនាតាមរយៈវត្តអារាមជាថ្នាលបណ្តុះបណ្តាលវប្បធម៌អក្សរសាស្រ្តការសិក្សានិង
ចំណេះដឹងទាំងឡាយគឺអាស្រ័យដោយវត្តអារាមនិងព្រះសង្ឃជាគ្រូ។ជាក់ស្តែងសម្តេចអគ្គមហាសេនាទាំងបីជាប្រមុខដឹកនាំក្នុងព្រឹទ្ឋសភារដ្ឋសភានិងនាយករដ្ឋមន្រ្តី
សុទ្ឋតែធ្លាប់ឆ្លងកាត់ការសិក្សាក្នុងវត្តអារាមហើយដែលប្ច្ចប្បន្នសម្តេចទាំងបីបានប្រឹងប្រែងលើក
គោលការណ៍ផ្តោតទៅលើកិច្ចការអភិវឌ្ឍធនធានមនុស្សដែលគោលការណ៍នេះទាមទារឱយយើង
ទាំងអស់គ្នាសិក្សាស្រាវជ្រាវទៅលើក្បួនច្បាប់ផ្សេងៗដើម្បីធ្វើការអប់រំបណ្តុះបណ្តាលដល់កុមារតាំង
ពីមត្តេយ្យសិក្សារហូតដល់ឧត្តមសិក្សានិងសម្រាប់ជនរួមជាតិទាំងអស់ផងដែរ។បន្ថែមពីនេះទៀតសម្តេចព្រះអគ្គមហាសង្ឃរាជនៅបានផ្តល់ឱវាទអប់រំណែនាំដល់ពុទ្ឋសាសនិក
ជនជិតឆ្ងាយទាំងអស់ឱយខិតខំប្រឹងប្រែងកាត់លះបង់នូវអំពើអាក្រក់ទាំងអស់ចេញពីផៅសន្តាន
ព្រះពុទ្ឋទ្រង់បានផ្តាំថាអំពើអាក្រក់មិនមែនជាករណីកិច្ចរបស់យើងទេ។និងបានផ្តល់ឱវាទដល់ព្រះភិក្ខុសង្ឃឱយខិតខំប្រតិបត្តិបំពេញករណីកិច្ចឱយបានល្អអនុលោមទៅ
តាមឱវាទបាតិមោគ្ខនៃព្រះសម្មាសម្ពុទ្ឋបរមគ្រូនៃយើង។វង្ស
No comments:
Post a Comment