Tuesday, March 24, 2015

សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការ កសាងសមត្ថភាពសមាជិកគណៈ កម្មាធិការអន្តរក្រសួង​ ដើម្បីស្រាវជ្រាវ ស៊ើបអង្គេតប្រឆាំងផលិតផលក្លែងក្លាយ ដែលមានហានីភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសាធារណៈនៅកម្ពុជា

សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការ
កសាងសមត្ថភាពសមាជិកគណៈ
កម្មាធិការអន្តរក្រសួង​ ដើម្បីស្រាវជ្រាវ
ស៊ើបអង្គេតប្រឆាំងផលិតផលក្លែងក្លាយ
ដែលមានហានីភ័យខ្ពស់ដល់សុខភាព
និងសុវត្ថិភាពសាធារណៈនៅកម្ពុជា
ខេត្តសៀមរាបថ្ងៃទី២៥.២៦ខែមិនាឆ្នាំ២០១៥ក្រសួងមហា
ផ្ទៃបានរៀបចំអង្គសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់នេះឡើង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ក្នុងការស្រាវជ្រាវ ស៊ើបអង្គេត ប្រឆាំងផលិតផលក្លែងក្លាយដែលមានហានីភ័យ
ខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសាធារណៈសង្គមនៅកម្ពុជា
ក្រោមអធិបតីភាព ឯកឧត្តមអង្គវង្សវឌ្ឍនារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
សិក្ខាសាលាធ្វើឡើងក្នុងទិសដៅអភិវឌ្ឍន៍កសាងសមត្ថភាពពង្រឹងនិងបញ្ជ្រាបចំណេះដឹងលើជំនាញ
និងការប្រតិបត្តិអនុវត្តន៍ច្បាប់ដល់មន្ត្រីជំនាញពាក់ពន្ឋ័ចំនួន១៥២រូប។
ថ្លែងបើកអង្គសិក្ខាសាលានាឱកាសនោះឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានមាន
ប្រសាសន៍ថា៖ក្នុងគោលដៅការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងស្ថេរភាពនយោបាយ
សង្គម និងប្រជាពលរដ្ឋ​​ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយព្រមទាំងក្របខណ្ឌច្បាប់
និងលិខិតបទដ្ឋានគតិយុត្តិជាច្រើនក្នុងការគ្រប់គ្រងនិងទប់ស្កាត់នូវបទល្មើសរួមទាំងកំណត់នូវចំណាត់
ការនិតិវិធីផ្សេងៗដែលត្រូវអនុវត្តលើបទល្មើសទាំងនោះ។ជាក់ស្តែងក្នុងការទប់ស្កាត់ប្រយុទ្ឋប្រឆាំងទៅនឹងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ដល់សុខភាព
និងសុវត្ថិភាពសង្គមរាជរដ្ឋាភិបាលបានរៀបចំដាក់ឱ្យអនុវត្តន៍នូវច្បាប់ព្រហ្មទណ្ឌពិសេសមួយចំនួនដូចជា
ច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញនិងសេវានិងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង
ញៀនច្បាប់ស្តីពីការគ្រប់គ្រងឱសថនិងច្បាប់ពាក់ពន្ឋ័មួយចំនួនទៀត។ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ផងដែរពាក់ពន្ឋ័ទៅនឹងផលិតផលនិងសម្ភារៈក្លែងក្លាយនៅកម្ពុជា សព្វថ្ងៃក៍មានការអភិវឌ្ឍន៍ច្រើនតែទៅភាពអវិជ្ជមានមានពិតខ្លះមិនពិតខ្លះចំពោះគ្រឿងឧបភោគបរិភោគ
មានឱសថក្លែងក្លាយនិងគ្រឿងបរិភោគដែលមានសារធាតុគីមីខ្លះវាប៉ះពាល់ដល់សុខភាពជាប្រយោលក្នុង
ពេលអនាគតនាំឱ្យប៉ះពាល់ដល់សុខភាពនិងសេដ្ឋកិច្ចផ្ទាល់ខ្លួននិងសង្គមគ្រួសារទាំងមូលផង។ទោះយ៉ាងណាក៍ដោយក៍ត្រូវយើងទាំងអស់គ្នាខិតខំទប់ស្កាត់និងការពារកុំឱ្យហេតុការមិនល្អវាកើតឡើងបាន។ឯកឧត្តមបានផ្តល់អនុសាសន៍មួយចំនួនដល់សមាជិកសមាជិកានៃសិក្ខាសាលាបណ្តុះបណ្តាលនេះ​ដោយស្នើឱ្យសិក្ខាកាមទាំងអស់ខិតខំក្រេបចំណេះដឹងនិងបទពិសោធក្នុងវគ្គនេះទៅអនុវត្តឱ្យ
មានប្រសិទ្ឋិភាពទទួលជោគជ័យតាមដែនសមត្ថកិច្ចរៀងខ្លួននិងបន្តខិតខំបើកវគ្គបណ្តុះបណ្តាលតាម
ជំនាញបច្ចេកទេសពីកម្រិតសមត្ថភាពជំនាញជូនមន្ត្រីនានាស្របទៅតាមសម័យសកលភាវូបនីយកម្ម ដែលទាមទារឱ្យមានការសហការជាមួយស្ថាប័នអន្តរជាតិដើម្បីនាំមន្ត្រីទៅសិក្សាជំនាញបន្ថែម ព្រម
ទាំងខិតខំសិក្សាស្វែងយល់ស្តីពីច្បាប់លិខិតបទដ្ឋាននានាដែលពាក់ពន្ឋ័ៅនឹងការងារសមត្ថកិច្ច
របស់ខ្លួនដោយត្រូវសហការជាមួយព្រះរាជអាជ្ញាឱ្យបានស្អិតរមួតក្នុងយុទ្ឋនាការនិងការទប់ស្កាត់បទ
ល្មើសគ្រប់រូបភាពដើម្បីចៀសវាងនូវកំហុសនិតិវិធីបន្ថែមពីនេះត្រូវប្រកាន់ខ្ជាប់នូវក្រមសិលធម៌ទាំង
ក្នុងអង្គភាពនិងក្នុងការបំពេញភារកិច្ចផ្សេងៗ។យូវង្ស






H.E.Thon Khun




ក្រុងសៀមរាបជាប់ចំណាត់ថ្នាក់ទីក្រុងគោល
ដៅទេសចរណ៍ទី១នៅតំបន់អាស៊ីនិងទី២
នៅលើពិភពលោ
ថ្លែងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់វិស័យទេសចរណ៍ជាមួយផ្នែកឯកជននៅខេត្តសៀមរាប
កាលពីថ្ងៃទី២៤ខែមិនាឆ្នាំ២០១៥រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឯកឧត្តមបណ្ឌិតថោងខុនបានមាន
ប្រសាសន៍ប្រកបដោយក្តីសោមនស្សនូវជោគជ័យថ្មីៗបន្ថែមទៀតលើវិស័យទេសចរណ៍នៅកម្ពុជា។ជាពិសេសការប្រកាសនៅលើគេហទំព័ររបស់ទ្រីបអាដវ៉ាយស៊ើថា៖ឆ្នាំ២០១៥ក្រុងសៀមរាបជាប់
ចំណាត់ថ្នាក់ទី១ក្រុងគោលដៅទេសចរណ៍ទាក់ទាញនិងទីក្រុងស្រស់ស្អាតនៅតំបន់អាស៊ីនិង
ចំណាត់ថ្នាក់លេខ២នៅលើពិភពលោកបន្ទាប់ពីទីក្រុងម៉ារ៉ាកេតរបស់ប្រទេសម៉ូរូកូ។ចំណាត់ថ្នាក់នេះត្រូវបានវាយតម្លៃដោយស្ថាប័នទ្រីបផេដវ៉ាយស៊ើតាមរយៈការបោះឆ្នោតលើប្រពន្ឋ័
អនឡាញរបស់អ្នកទេសចរណ៍ជុំវិញពិភពលោក។.ជាមួយគ្នានោះនឹងលទ្ឋផលដ៍ប្រសើរនេះ​រួមជាមួយនឹងវត្តមានរបស់ស្រ្តីទី១សហរដ្ឋអាមេរិក លោកជំទាវ មីឆែលអូបាម៉ា មកទស្សនកិច្ច
នៅខេត្តសៀមរាបរយៈពេល៣ថ្ងៃកាលពីពេលថ្មីៗនេះផងឯកឧត្តមរដ្ឋមន្ត្រីបានរំពឹងទុកពី
សក្តានុពលកំណើនកើនឡើងនៃភ្ញៀវទេសចរណ៍នឹងបន្តកើនឡើងជាបន្តបន្ទាប់
ពីលើកមុនសៀមរាបលេខ២ក្នុងអាស៊ីនិងលេខ៤ក្នុងពិភពលោករបស់ទស្សនាវដ្តីត្រាវែលម៉ាហ្គាស៊ីន
អាមេរិកកាំង។តែនេះជាការវាយតម្លៃរបស់ ទ្រីបអាដវ៉ាយស៊ើ ដែលជាភ្នាក់ងារប្រឹក្សាយោបល់ដ៍ល្បី
ល្បាញមួយលើពិភពលោកសម្រាប់ការធ្វើដំណើររបស់អ្នកទេសចរណ៍ហើយគេជឿជាក់លើព័ត៌មាន
ពីស្ថាប័ននេះ។ឯកឧត្តម ចាត់ទុកលទ្ឋផលនេះថាជាការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ទាំងផ្នែកឯកជននិងផ្នែករដ្ឋ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ។ដើម្បីរក្សាជ័យលាភីនេះ​យើងត្រូវប្រឹងប្រែងតទៅទៀត ហើយនៅសប្តាហ៍ក្រោយ គេនឹងមកប្រកាសជូនរង្វាន់ដល់យើង
យូវង្ស

Saturday, March 21, 2015