ក្រុងសៀមរាបជាប់ចំណាត់ថ្នាក់ទីក្រុងគោល
ដៅទេសចរណ៍ទី១នៅតំបន់អាស៊ីនិងទី២
នៅលើពិភពលោ
ថ្លែងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់វិស័យទេសចរណ៍ជាមួយផ្នែកឯកជននៅខេត្តសៀមរាប
កាលពីថ្ងៃទី២៤ខែមិនាឆ្នាំ២០១៥រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឯកឧត្តមបណ្ឌិតថោងខុនបានមាន
ប្រសាសន៍ប្រកបដោយក្តីសោមនស្សនូវជោគជ័យថ្មីៗបន្ថែមទៀតលើវិស័យទេសចរណ៍នៅកម្ពុជា។ជាពិសេសការប្រកាសនៅលើគេហទំព័ររបស់ទ្រីបអាដវ៉ាយស៊ើថា៖ឆ្នាំ២០១៥ក្រុងសៀមរាបជាប់
ចំណាត់ថ្នាក់ទី១ក្រុងគោលដៅទេសចរណ៍ទាក់ទាញនិងទីក្រុងស្រស់ស្អាតនៅតំបន់អាស៊ីនិង
ចំណាត់ថ្នាក់លេខ២នៅលើពិភពលោកបន្ទាប់ពីទីក្រុងម៉ារ៉ាកេតរបស់ប្រទេសម៉ូរូកូ។ចំណាត់ថ្នាក់នេះត្រូវបានវាយតម្លៃដោយស្ថាប័នទ្រីបផេដវ៉ាយស៊ើតាមរយៈការបោះឆ្នោតលើប្រពន្ឋ័
អនឡាញរបស់អ្នកទេសចរណ៍ជុំវិញពិភពលោក។.ជាមួយគ្នានោះនឹងលទ្ឋផលដ៍ប្រសើរនេះរួមជាមួយនឹងវត្តមានរបស់ស្រ្តីទី១សហរដ្ឋអាមេរិក លោកជំទាវ
មីឆែលអូបាម៉ា មកទស្សនកិច្ច
នៅខេត្តសៀមរាបរយៈពេល៣ថ្ងៃកាលពីពេលថ្មីៗនេះផងឯកឧត្តមរដ្ឋមន្ត្រីបានរំពឹងទុកពី
សក្តានុពលកំណើនកើនឡើងនៃភ្ញៀវទេសចរណ៍នឹងបន្តកើនឡើងជាបន្តបន្ទាប់
ពីលើកមុនសៀមរាបលេខ២ក្នុងអាស៊ីនិងលេខ៤ក្នុងពិភពលោករបស់ទស្សនាវដ្តីត្រាវែលម៉ាហ្គាស៊ីន
អាមេរិកកាំង។តែនេះជាការវាយតម្លៃរបស់
ទ្រីបអាដវ៉ាយស៊ើ ដែលជាភ្នាក់ងារប្រឹក្សាយោបល់ដ៍ល្បី
ល្បាញមួយលើពិភពលោកសម្រាប់ការធ្វើដំណើររបស់អ្នកទេសចរណ៍ហើយគេជឿជាក់លើព័ត៌មាន
ពីស្ថាប័ននេះ។ឯកឧត្តម
ចាត់ទុកលទ្ឋផលនេះថាជាការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ទាំងផ្នែកឯកជននិងផ្នែករដ្ឋ
ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី
។ដើម្បីរក្សាជ័យលាភីនេះយើងត្រូវប្រឹងប្រែងតទៅទៀត ហើយនៅសប្តាហ៍ក្រោយ
គេនឹងមកប្រកាសជូនរង្វាន់ដល់យើង។
យូវង្ស
No comments:
Post a Comment