កសាងសមត្ថភាពសមាជិកគណៈ
កម្មាធិការអន្តរក្រសួង
ដើម្បីស្រាវជ្រាវ
ស៊ើបអង្គេតប្រឆាំងផលិតផលក្លែងក្លាយ
ដែលមានហានីភ័យខ្ពស់ដល់សុខភាព
និងសុវត្ថិភាពសាធារណៈនៅកម្ពុជា
ខេត្តសៀមរាបថ្ងៃទី២៥.២៦ខែមិនាឆ្នាំ២០១៥ក្រសួងមហា
ផ្ទៃបានរៀបចំអង្គសិក្ខាសាលាបណ្តុះបណ្តាលថ្នាក់តំបន់នេះឡើង
ដើម្បីពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ក្នុងការស្រាវជ្រាវ ស៊ើបអង្គេត
ប្រឆាំងផលិតផលក្លែងក្លាយដែលមានហានីភ័យ
ខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសាធារណៈសង្គមនៅកម្ពុជា
ក្រោមអធិបតីភាព
ឯកឧត្តមអង្គវង្សវឌ្ឍនារដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
សិក្ខាសាលាធ្វើឡើងក្នុងទិសដៅអភិវឌ្ឍន៍កសាងសមត្ថភាពពង្រឹងនិងបញ្ជ្រាបចំណេះដឹងលើជំនាញ
និងការប្រតិបត្តិអនុវត្តន៍ច្បាប់ដល់មន្ត្រីជំនាញពាក់ពន្ឋ័ចំនួន១៥២រូប។
ថ្លែងបើកអង្គសិក្ខាសាលានាឱកាសនោះឯកឧត្តម
អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានមាន
ប្រសាសន៍ថា៖ក្នុងគោលដៅការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងស្ថេរភាពនយោបាយ
សង្គម
និងប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយព្រមទាំងក្របខណ្ឌច្បាប់
និងលិខិតបទដ្ឋានគតិយុត្តិជាច្រើនក្នុងការគ្រប់គ្រងនិងទប់ស្កាត់នូវបទល្មើសរួមទាំងកំណត់នូវចំណាត់
ការនិតិវិធីផ្សេងៗដែលត្រូវអនុវត្តលើបទល្មើសទាំងនោះ។ជាក់ស្តែងក្នុងការទប់ស្កាត់ប្រយុទ្ឋប្រឆាំងទៅនឹងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់ដល់សុខភាព
និងសុវត្ថិភាពសង្គមរាជរដ្ឋាភិបាលបានរៀបចំដាក់ឱ្យអនុវត្តន៍នូវច្បាប់ព្រហ្មទណ្ឌពិសេសមួយចំនួនដូចជា
ច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពលើផលិតផលទំនិញនិងសេវានិងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង
ញៀនច្បាប់ស្តីពីការគ្រប់គ្រងឱសថនិងច្បាប់ពាក់ពន្ឋ័មួយចំនួនទៀត។ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ផងដែរពាក់ពន្ឋ័ទៅនឹងផលិតផលនិងសម្ភារៈក្លែងក្លាយនៅកម្ពុជា
សព្វថ្ងៃក៍មានការអភិវឌ្ឍន៍ច្រើនតែទៅភាពអវិជ្ជមានមានពិតខ្លះមិនពិតខ្លះចំពោះគ្រឿងឧបភោគបរិភោគ
មានឱសថក្លែងក្លាយនិងគ្រឿងបរិភោគដែលមានសារធាតុគីមីខ្លះវាប៉ះពាល់ដល់សុខភាពជាប្រយោលក្នុង
ពេលអនាគតនាំឱ្យប៉ះពាល់ដល់សុខភាពនិងសេដ្ឋកិច្ចផ្ទាល់ខ្លួននិងសង្គមគ្រួសារទាំងមូលផង។ទោះយ៉ាងណាក៍ដោយក៍ត្រូវយើងទាំងអស់គ្នាខិតខំទប់ស្កាត់និងការពារកុំឱ្យហេតុការមិនល្អវាកើតឡើងបាន។ឯកឧត្តមបានផ្តល់អនុសាសន៍មួយចំនួនដល់សមាជិកសមាជិកានៃសិក្ខាសាលាបណ្តុះបណ្តាលនេះដោយស្នើឱ្យសិក្ខាកាមទាំងអស់ខិតខំក្រេបចំណេះដឹងនិងបទពិសោធក្នុងវគ្គនេះទៅអនុវត្តឱ្យ
មានប្រសិទ្ឋិភាពទទួលជោគជ័យតាមដែនសមត្ថកិច្ចរៀងខ្លួននិងបន្តខិតខំបើកវគ្គបណ្តុះបណ្តាលតាម
ជំនាញបច្ចេកទេសពីកម្រិតសមត្ថភាពជំនាញជូនមន្ត្រីនានាស្របទៅតាមសម័យសកលភាវូបនីយកម្ម
ដែលទាមទារឱ្យមានការសហការជាមួយស្ថាប័នអន្តរជាតិដើម្បីនាំមន្ត្រីទៅសិក្សាជំនាញបន្ថែម
ព្រម
ទាំងខិតខំសិក្សាស្វែងយល់ស្តីពីច្បាប់លិខិតបទដ្ឋាននានាដែលពាក់ពន្ឋ័ៅនឹងការងារសមត្ថកិច្ច
របស់ខ្លួនដោយត្រូវសហការជាមួយព្រះរាជអាជ្ញាឱ្យបានស្អិតរមួតក្នុងយុទ្ឋនាការនិងការទប់ស្កាត់បទ
ល្មើសគ្រប់រូបភាពដើម្បីចៀសវាងនូវកំហុសនិតិវិធីបន្ថែមពីនេះត្រូវប្រកាន់ខ្ជាប់នូវក្រមសិលធម៌ទាំង
ក្នុងអង្គភាពនិងក្នុងការបំពេញភារកិច្ចផ្សេងៗ។យូវង្ស
No comments:
Post a Comment