អភិបាលខេត្តសៀមរាបបើកការដ្ឋានជួសជុលផ្លូវដីក្រហមមួយខ្សែនៅឃុំខ្នារសណ្តាយ
ស្រុកបន្ទាយស្រី
ផ្លូវដីក្រហមមួយខ្សែប្រវែង៩០០០មទទឹង៦ម៉ែត្រចាប់ពីភូមិបន្ទាយស្រី
ទៅដល់ភូមិអូរម្នាស់ក្នុងឃុំខ្នារសណ្តាយស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានបើការដ្ឋាជួសជុលឡើងវិញ
នៅព្រឹកថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៨ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង
អភិបាលខេត្ត ដោយមានការចូលរួម ពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹក នាមន្ទីរ
សមាជិកក្រុមប្រឹក្សាក្រុង អាជ្ញាធរក្រុង សង្កាត់ មេភូមិ និង ប្រជា ពលរដ្ឋប្រមាណ ៥០០នាក់ចូលរួម
។បើតាមរបាយការណ៍របស់លោក ភន់ សុខុម អភិបាលរងស្រុកបន្ទាយស្រីថា៖ផ្លូវមួយខ្សែនេះ
បានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការលំបាករបស់ប្រចាពលរដ្ឋក្នុងការធ្វើដំណើរនិងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការងារសន្តិសុខ
សណ្តាប់ធ្នាប់សាធារណៈ និងសុខុមាលភាពសង្គមព្រមទាំងជួយលើកកំពស់ជីវភាពនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានមួយកម្រិតផងដែរ។
មានប្រសាសន៍សំណេះសំណាលនោះឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានលើកឡើងថា ៖ ផ្លូវ គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារ
មានផ្លូវ មានក្តីសង្ឃឹមផ្លូវនេះ មានសារៈសំខាន់ណាស់សម្រាប់ បងប្អូនប្រជាពលរដ្ឋភូមិបន្ទាយស្រី
និង ភូមិអូរម្នាស់បង្កលក្ខណៈងាយស្រួល ក្នុងការទំនាក់ទំនងគ្នា ងាយស្រួលដឹកកសិផលទៅ កាន់ទៅផ្សារ ក៍ដូចជាជួយសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្សទៅកាន់សាលារៀន
ជួយសម្រួលនិងកាត់បន្ថយការលំបាកជូនអ្នកជំងឺនិង ស្រ្តីឆ្លងទន្លរសម្រាលកូនទៅកាន់មណ្ឌលសុខភាពយប់ព្រលប់ជាដើមផង
។ឯកឧត្តមបន្តថា៖ ដោយសារប្រទេសយើងមានសង្គ្រាមរ៉ាំរ៉ៃ
ទើបធ្វើឲ្យប្រទេសយើងមានភាពខ្វះខាតនូវហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ
ដែលបញ្ហាទាំងនេះ គឺផ្តើមចេញពីមកសង្គ្រាម
ព្រោះថាសង្គ្រាមបានបំផ្លិចបំផ្លាញនូវអ្វីៗទាំងអស់ ដូចបងប្អូន ពូ មីងបានដឹង
និងធ្លាប់ឆ្លងកាត់មកហើយក្នុងសម័យ ៣ឆ្នាំ ៨ខែ ១០ថ្ងៃ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
ឯកឧត្តម បានបន្តទៀតថា ក្រោមការនាំការដឹកនាំដ៏ឈ្លាសវៃ និងក្រោមគោលនយោបាយឈ្នះឈ្នះ
របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យមាតុប្រទេសយើង ទទួលបានសុខសន្តិភាព
ស្ថេរភាពពេញលេញ និងអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យមកដល់ថ្ងៃនេះ ហើយ ស្របពេលនឹងប្រទេសជាតិមានសុខសន្តិភាពនេះ
ទើបធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ
មានសេដ្ឋកិច្ចកាន់តែល្អប្រសើរឡើង ។ឯកឧត្តម បន្តថា៖ ដើមី្បភាពសុខសាន្ត
រុងរឿងរបស់យើង ដូចនេះយើងត្រូវរួមគ្នារក្សា ឲ្យបាននូវសន្តិភាព
ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសរបស់យើងបន្តទៀត។
ឯកឧត្តមឃឹម ប៊ុនសុង បាន ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំង អស់
កុំឲ្យជឿនូវពាក្យញុះញង់របស់ក្រុមមនុស្សមួយចំនួន ដែលមានគោលបំណងបំផ្លាញនូវលទ្ធិប្រជាធិបតេយ្យនិងសន្តិភាពនៅ
កម្ពុជា តាមរយៈមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦
នាថ្ងៃខាងមុខ ។ បញ្ហាទាំង នេះគឺជាបទឧក្រិដ្ឋមួយ
ដែលនាំឲ្យប្រជាពលរដ្ឋយើងទៅទទួលរងការវិនាសកម្មសាជាថ្មីនៃរបបប្រល័យពូជសាសន៍ ។
ឯកឧត្តម បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅបោះ ឆ្នោតនាថ្ងៃទី២៩ កក្កដា
ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំដែលមានសមត្ថភាពក្នុងការអភិវឌ្ឍប្រទេសជាតិ។
ក្នុងឱកាសនោះ
ឯកឧត្តមអភិបាលខេត្តបានផ្តល់ថវិកាជូនដល់ បងប្អូនដែលបានចូលរួមទាំង ៥០០នាក់
ដោយម្នាក់ៗទទួលបានសារុងមួយនិងថវិកាចំនួន ២ម៉ឺនរៀលផងដែរ៕you vong
No comments:
Post a Comment