Sunday, June 10, 2018

អភិបាលខេត្តសៀមរាបកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលគ្រួសក្រហមប្រវែង៥០០០ម៉ែត្រ ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប



អភិបាលខេត្តសៀមរាបកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ផ្លូវក្រាលគ្រួសក្រហមប្រវែង៥០០០ម៉ែត្រ ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប
     ក្រោយពីដំណើរការជួសជុលរួចរាល់ នូវផ្លូវដីក្រហមមួយខ្សែប្រវែង៥០០០ម៉ែត្រទទឹង៥ម៉ែត្រ ចាប់ពីចំណុចភូមិនគរក្រៅសង្កាត់គោកចកក្រុងសៀមរាបភ្ជាប់ទៅ ដល់ភូមិចារឃុំដូនកែវស្រុកពួកខេត្តសៀមរាប ផ្លូវនេះត្រូវបានកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្ត និង​ឯកឧត្តម បណ្ឌិត នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប រួមជាមួយវត្តមានថ្នាក់ដឹកនាំ មន្ត្រីរាជការតាមបណ្តាមន្ទីរអង្គភាពនានាក្នុងខេត្ត សមាជិកសមាជិកាចុះមូលដ្ឋានក្រុងសៀមរាប ព្រមទាំងប្រជាពលរដ្ឋនិងសិស្សានុសិស្សយ៉ាងច្រើនកុះករចូលរួមផងដែរ។
    បើតាមការលើកឡើងរបស់លោក សូរ ប្លាតុង អភិបាលក្រុងសៀមរាបថា៖ ផ្លូវមួយខ្សែនេះចំណាយថវិកាជួសជុលអស់៤៦២០០ដុល្លារ ក្រោមព្រះគំនិតផ្តួចផ្តើមនិងបរិច្ចាកថវិកាពីព្រះតេជគុណ ម៉ី ស៊ុត ព្រះគ្រូចៅអធិការវត្តទេពប្រណម និងបានការចូលរួមឧបត្ថម្ភគាំទ្រថវិកាពីថ្នាក់ដឹកនាំអាជ្ញាធរខេត្ត សមាជិកសមាជិកាក្រុមការងារចុះក្រុងសៀមរាប រួមជាមួយសប្បុរសជន និងប្រជាពុទ្ឋបរិស័ទក្នុងមូលដ្ឋានផងដែរ។
     លោកសូរ ប្លាតុង បញ្ជាក់ថា៖ផ្លូវនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរនិងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខុមាលភាពសង្គមព្រមទាំងជួយលើកកំពស់ជីវភាពនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានមួយកម្រិតទៀតផង។
      មានប្រសាសន៍សំណេះសំណាលនោះឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង បានលើកឡើងថា ៖ផ្លូវមួយខ្សែនេះផ្តើមពីការយកព្រះទ័យទុកដាក់ពីព្រះសង្ឃនិងប្រជាពុទ្ឋបរិស័ទក្នុងមូលដ្ឋាន  និងថ្នាក់ដឹកនាំ ក្រុមការងារចុះជួយមូលដ្ឋាននេះ ជួយសម្របសម្រួលទើបអាចលេចចេញជារូបរាងដាក់ឱ្យប្រើប្រាស់ជាសម្បត្តិសាធារណៈ។សមិទ្ឋផលនេះអាចកើតឡើងទៅបានអាស្រ័យដោយប្រទេសជាតិយើងមានសុខសន្តិភាព បើប្រទេសជាតិគ្មានសន្តិភាពទេ កុំថាឡើយផ្លូវ សូម្បីតែហេដ្ឋារចនាសម្ព័ន្ឋផ្សេងៗក៍មិនអាចអភិវឌ្ឍទៅបានដែរ។
ឯកឧត្តមមានប្រសាសន៍ទៀតថា៖ការសហការចូលរួមពីវិស័យពុទ្ឋចក្រក៍បង្ហាញឱ្យឃើញថា​ វិស័យអាណាចក្រនិងពុទ្ឋចក្រនៅកម្ពុជាគឺដើរទន្ទឹមគ្នាពុំអាចខ្វះមួយណាបានឡើយ ហេតុនេះវិស័យព្រះពុទ្ឋសាសនារីកចំរើនលូត
លាស់ទៅបានគឺអាស្រ័យដោយប្រជាពុទ្ឋបរិស័ទមានជីវភាពសម្បូរធូរធារ ជាក់ស្តែង
ប្រទេសកម្ពុជា ក្រោមគោលនយោបាយឈ្នះៗ និងក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីអ្វីៗបាននឹងកំពុងរីកចំរើនជឿនលឿនទៅមុខឥតឈប់ឈរក្រោមដំបូលសន្តិភាពតែមួយ។ប្រទេសមានស្ថេរភាពមានសុខសន្តិភាពទើបយើងមានឱកាសបានបំពេញបុណ្យតាមទៅកាលវេលាទៅតាមគន្លងប្រពៃណីពីជីដូនជីតាបានពេញលេញដោយគ្មានក្តីបារម្ភ។ឯកឧត្តម មានប្រសាសន៍ទៀតថា៖  ផ្លូវ គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារ មានផ្លូវ មានក្តីសង្ឃឹមផ្លូវនេះ មានសារៈសំខាន់ណាស់សម្រាប់ បងប្អូនប្រជាពលរដ្ឋភូមិនគរក្រៅទៅកាន់  ភូមិចារ នេះ គឺបានបង្កលក្ខណៈងាយស្រួល ក្នុងការទំនាក់ទំនងគ្នា  ងាយស្រួលដឹកកសិផលទៅ កាន់ទៅផ្សារ ក៍ដូចជាជួយសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងសិស្សានុសិស្សទៅកាន់សាលារៀន ជួយសម្រួលនិងកាត់បន្ថយការលំបាកជូនអ្នកជំងឺនិង ស្រ្តីឆ្លងទន្លរសម្រាលកូនទៅកាន់មណ្ឌលសុខភាពយប់ព្រលប់ជាដើមផង ។
   



   ឯកឧត្តម បានបន្តទៀតថា ក្រោមការនាំការដឹកនាំដ៏ឈ្លាសវៃ និងក្រោមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឲ្យមាតុប្រទេសយើង ទទួលបានសុខសន្តិភាព ស្ថេរភាពពេញលេញ និងអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យមកដល់ថ្ងៃនេះ ហើយ ស្របពេលនឹងប្រទេសជាតិមានសុខសន្តិភាពនេះ ទើបធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃ មានសេដ្ឋកិច្ចកាន់តែល្អប្រសើរឡើង ។ឯកឧត្តម បន្តថា៖ ដើមី្បភាពសុខសាន្ត រុងរឿងរបស់យើង ដូចនេះយើងត្រូវរួមគ្នារក្សា ឲ្យបាននូវសន្តិភាព ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសរបស់យើងបន្តទៀ ឯកឧត្តម បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅបោះ ឆ្នោតនាថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសមេដឹកនាំដែលមានសមត្ថភាពក្នុងការអភិវឌ្ឍប្រទេសជាតិ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានប្រគេនថវិកាចំនួន៧លានរៀល ដល់ព្រះចៅអធិការវត្តទេពប្រណម និងផ្តល់ថវិកាជូនដល់បងប្អូនដែលបានចូលរួមទាំង ៥០០នាក់ ដោយម្នាក់ៗទទួលបានសារុងមួយ និងថវិកាចំនួន ២ម៉ឺនរៀល ព្រមទាំងសិស្សានុសិស្សចំនួន៥០៤នាក់ ក្នុងម្នាក់ៗថវិកា ៥០០០រៀល៕


No comments:

Post a Comment