Sunday, May 12, 2019

ទិវាឈ្វេងយល់ពីវិសាខបូជា



បុណ្យវិសាខបូជា ដែលជាបុណ្យដ៏ធំមួយក្នុងព្រះពុទ្ធសាសនា រាប់ថាជាពុទ្ធានុស្សរណកិច្ច ដ៏សំខាន់សំរាប់រំលឹកដល់ព្រះពុទ្ធទ្រង់ប្រសូត្រ ទ្រង់ត្រាស់ដឹង និង ទ្រង់បរិនិព្វាន ហើយត្រូវបានអង្គការសហប្រជាជាតិ ទទួលស្គាល់ជាសាកល កំណត់យកជាទិវាអន្តរជាតិ ក្នុងការលើកស្ទួយចិត្តវិញ្ញាណរបស់មនុស្សជាតិ !
      តើថ្ងៃខួបកំណើតរបស់ ព្រះសម្មាសម្ពុទ្ធ តើថ្ងៃត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ តើថ្ងៃចូលបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធ មានសារៈសំខាន់ដូម្តេចខ្លះ ទើបបានជាយើង ត្រូវរំឭក?ហើយគិតថាតើការរំឭកហ្នឹងនឹងបាន
ជាប្រយោជន៍អ្វីខ្លះសម្រាប់យើងទាំងអស់គ្នា សម្រាប់ក្រុមគ្រួសារ សម្រាប់សង្គមជាតិ និង ពិភពលោក?
      នៅរសៀលថ្ងៃទី១២ខែឧសភាឆ្នាំ២០១៩       ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ សហការជាមួយភូមិគ្រឹះអប់រំចិត្តផ្កាឈូក សាលាខេត្តសៀមរាប ពុទ្ធិកវិទ្យាល័យរាជបូណ៌ និង សមាគមជីវិតនិងក្តីសង្ឃឹម រៀបចំសន្និសឹទឈ្វេងយល់អំពីបុណ្យវិសាខបូជា នៅឧបដ្ឋាន
សាលាវត្តរាជបូណ៌(ក្រុងសៀមរាប) ក្រោមរាជាធិបតី ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ថេរសភាសង្ឃ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក
នៃព្រះរាជាណាចក្រកម្ពុជា ព្រះចៅអធិការវត្តរាជបូណ៌(ខេត្តសៀមរាប) និងមានព្រះភិក្ខុសង្ឃ និមន្តចូលរួមជាព្រះវាគ្មិន ចំនួន៤អង្គ ផ្សេងទៀត ។  
        ក្នុងពិធីក៍មានចែកជាធម្មទាននូវសៀវភៅឈ្វេងយល់ពីវិសាខបូជា ដែលរៀបរៀងដោយ ធម្មបណ្ឌិត ហេង មណីចិន្តា នាយកអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ផងដែរ។ វេទិកានេះធ្វើឡើងដើម្បីរំលឹកនឹកដល់ថ្ងៃខួបកំណើតគម្រប់២៦៤២ឆ្នាំ ខួបការត្រាស់ដឹង
គម្រប់២៦០៧ឆ្នាំ និងខួបថ្ងៃចូលព្រះនិព្វានគម្រប់២៥៦២ ឆ្នាំរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃ
យើងនិងដើម្បីឱ្យប្រជាពុទ្ធបរិស័ទនិងយុវ័យខ្មែរបានស្តាប់ និងឈ្វេងយល់ យល់ឱ្យកាន់
តែបានច្បាស់ថែមទៀតអំពីសារៈ សំខាន់នៃថ្ងៃដ៍នក្ខត្តិឬក្សទាំងបីរបស់ព្រះសម្មាសម្ពុទ្
ឋបរមគ្រូនៃយើងគឺថ្ងៃទ្រង់ប្រសូត្រ ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វាន ដើម្បីជាប្រយោជន៍សម្រាប់
យកមកប្រតិបត្តិនិងអនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន។
   អង្គវេទិកាបានពិភាក្សាផ្តល់ជាសំណួរនិងបកស្រាយយ៉ាងផុសផុសពាក់ព័ន្ឋទៅនឹងថ្ងៃដ៍អស្ចារ្
យរបស់ព្រះសម្មាសម្ពុទ្ឋបរមគ្រូនៃយើង ដែលទ្រង់បានប្រសូត្រ ទ្រង់ត្រាស់ដឹង និងទ្រង់
បរិនិព្វាននៅថ្ងៃ១៥កើតខែពិសាខដូចគ្នាខុសតែឆ្នាំ។អង្គពិភាក្សាឈ្វេងយល់បានចាប់អារម្មណ៍ទៅលើខួបប្រសូត្រឬខួបកំណើតរបស់ព្រះពុទ្ឋថា
មានសារៈសំខាន់និងយកជាគំរូសម្រាប់ការអប់រំដល់កុលបុត្រកុលធីតាគ្រប់រូបមិនថាជាជនជាតិ
ណាទេ។តាមរយៈពុទ្ឋប្បវត្តិឬគំនូរសុទ្ឋតែបានឆ្លុះ
បញ្ចាំងពីការប្រសូត្ររបស់ព្រះពុទ្ឋនៅពេល
ចាកផ្ទៃព្រះមាតាឈាន ជើងចំនួន៧ជំហាន
ដោយមានផ្កាឈូក៧ទ្រពីក្រោម ជំហាន
ទាំង៧គឺជាសូចនាករ ផែនការ ចក្ខុវិស័យ ទៅរកការសម្រេចគោលបំណងនៃការ
ត្រាស់ដឹង ជាមាគ៌ាដែលព្រះអង្គត្រូវដើរ ហើយជំហានទាំង៧នេះ ប្រដូចទៅនឹងពោជ្ឈ័ង្គ៧ដែលជាអង្គនាំឱ្យត្រាស់ដឹង៧យ៉ាងរបស់
ព្រះសម្មាសម្ពុទ្ឋឯផ្កាឈូកទាំង៧អាចបានន័យ
ដល់មាតាបីតាគប្បីផ្តល់នូវការស្រឡាញ់ គាំទ្រ ជ្រោមជ្រែងដល់កូន ដើម្បីឆ្ពោះទៅរក
ជោគជ័យគោលដៅ។         
ហេតុនេះគប្បីប្រជាពុទ្ឋបរិស័ទចិញ្ចឹមនិងអប់រំ
បណ្តុះបណ្តាលកូនៗឱ្យមានកន្លែងរស់នៅ
សមរម្យ ចំណីអាហារមានអនាម័យដើម្បី
ឱ្យរាងកាយកុមារលូតលាស់ល្អ ជជែកផ្លាស់
ប្តូរនិងផ្តល់គំនិតល្អៗ ផ្តល់ការសិក្សា និងអប់រំទូន្មានដល់ពួកគេឱ្យយល់ដឹងពីរបៀបរបបរស់នៅ
ក្នុងឥរិយាបទទាំង៤ ដេក​ដើរ ឈរអង្គុយ ។
    អង្គវេទិកាបានឈ្វេងយល់ផងដែរពីថ្ងៃត្រាស់ដឹងរបស់ព្រះពុទ្ឋបរមគ្រូនៃយើងជាថ្ងៃដ៍មានសារៈ
សំខាន់បំផុតព្រោះដែលអាចហៅព្រះពុទ្ឋបានលុះត្រាតែបានត្រាស់ដឹងនូវអរិយសច្ចៈទាំង៤ដែល
អាចយកមកកំចាត់កិលេសឱ្យអស់ចេញពីខ័ន្ឋសន្តាន។ក្នុងឋានៈជាពុទ្ឋបរិស័ទមានតែវិធីមួយគឺត្រូវដើរតាមវិធីអរិយសច្ចៈនេះឱ្យបានខ្ជាប់ខ្ជួន សម្រាប់ជាវិថីជីវិតតាំងពីតូចរហូតដល់ស្លាប់ ដូចជាហ្វឹកហាត់រស់នៅក្នុងវិថីអរិយសច្ចៈ ដែលអាចធ្វើបានណែនាំកូនចៅឱ្យរៀនរស់នៅក្នុងវិថីអរិយសច្ចៈរហូតក្លាយជាទំលាប់ក្នុងជីវិត
របស់ខ្លួនដោយរស់នៅមានគោលដៅជាក់លាក់ រស់នៅទៅតាមលំអានប្រពៃណីទំនៀមទំលាប់ រស់នៅដោយមិនចុះចាញ់បញ្ហា ត្រូវជឿជាក់ថា
បញ្ហាទាំងអស់សុទ្ឋតែមានវិធីដោះស្រាយ កំណត់ថា បញ្ហាកើតឡើងមិនមែនតែឯកឯងទេ សុទ្ឋតែមានប្រភពឬសគល់នៃបញ្ហា លើសពី
នេះ រស់នៅត្រូវមានក្តីមេត្តាករុណាមិន
ច្រណែនឈ្នានីសអហិង្សានិងយុត្តិធម៌
ក្នុងការដោះស្រាយបញ្ហា។
        សរុបសេចក្តីមក មេរៀនដែលទទួលបានអង្គវេទិកា គឺកើតមកជាមនុស្សត្រូវតាំងចិត្តធ្វើអ្វីមួយ បង្កើតថ្មីអ្វីមួយក្នុងជីវិតត្រូវបង្កើតឱ្យបានសម្រេច ដោយការសិក្សាហ្វឹកហាត់ អប់រំខ្លួនតាម
ជំហានទាំង៧ តាមផ្លូវមធ្យម តាមអរិយសច្ចៈ៤ដែលព្រះពុទ្ឋអង្គបានឈានមុនយើងនិងបាន
សម្រេចរួចមកហើយ។កាលបានសម្រេចនូវអ្វីដែលខ្លួនបានតាំងចិត្តហើយ គប្បីធ្វើឱ្
យការសម្រេចនោះ ទៅជាប្រយោផជន៍ដល់ខ្លួននិងមនុស្សជាតិ ព្រមទាំងចែកចាយការសម្រេច
និងវិធីដែលនាំឱ្យសម្រេចគោលដៅនោះ ដល់មនុស្សជាតិទូទៅ ។ក្នុងឋានៈជាពុទ្ឋបរិស័ទ ត្រូវប្រឹងប្រែងរៀនសូត្រព្រះពុទ្ឋសាសនាឱ្យយល់ច្បាស់យកពុទ្ឋធម៌មកអនុវត្តប្រចាំថ្ងៃ ថែរក្សានិងផ្សព្វផ្សាយពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ឋអំពីសន្តិភាព បញ្ញា មេត្តា ករុណា ដល់កុលបុត្រខ្មែរ និងមនុស្សជាតិជំនាន់ក្រោយឱ្យបានទូលំទូលាយ។
       ឧបាសក អៀង សុធារ៉ា អគ្គនាយកក្រុមហ៊ុនផ្កាឈូកមានប្រសាសន៍
ថា៖ តាំងពីបានសិក្សាគោលធម៌ដ៏ពិសិដ្ឋរបស់
ព្រះពុទ្ធបរមគ្រូមក បានឃើញនិង យល់ពី
តួនាទីដ៏សំខាន់ នៃវិស័យឯកជន ក្នុងការ
ទ្រទ្រង់និងផ្សព្វផ្សាយសីលធម៌ពុទ្ធសាសនា បានដើរតួជាគម្រូនៅក្នុងការទ្រទ្រង់ លើកស្ទួយ និងផ្សព្វផ្សាយ ពុទ្ធសាសនាឲ្យមានការរីក
ចម្រើនជាខ្លាំង។ នាបច្ចុប្បន្ននេះ ក្រុមហ៊ុន បានយកតាមអដ្ឋង្គិកមគ្គទាំង៨ និង អរិយសច្ចៈ៤ ដែលព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់ដឹងនៅក្នុងថ្ងៃ១៥កើតខែវិសាខ មកធ្វើជាគោលការណ៍
របស់ក្រុមហ៊ុន និង បានកំពុងអនុវត្តពាណិជកម្មរបស់ខ្លួន សមស្របទៅតាមមគ្គទាំង៨ ជាពិសេសអង្គសម្មាអាជីវៈ គឺការចិញ្ចឹមជីវិតត្រូវ និង ដោះស្រាយបញ្ហានានាទៅតាមអរិយសច្ចៈ៤ ដូចដែលព្រះពុទ្ធអង្គទ្រង់បានសម្តែងទុកមក។ លើសពីនេះទៅទៀត បុគ្គលិកនិងសកម្មភពរបស់
ក្រុមហ៊ុនទាំងអស់ ត្រូវប្រកបដោយគុណ
សម្បត្តិ៣យ៉ាង គឺ សច្ចៈ (ភាពស្មោះត្រង់) ខន្តី (ការអត់ធ្មត់) និង កតញ្ញូ (ការដឹងគុណ) ជានិច្ច។ព្រះវាគ្មិននៃកម្មវិធីនេះ បានបង្ហាញ
ឲ្យដឹងទៀតថា អភិលក្ខិតសម័យទាំង៣ ថ្ងៃខួបព្រះពុទ្ធទ្រង់ប្រសូត្រ ត្រាស់ដឹង និង ថ្ងៃខួបចូលបរិនិព្វាន របស់ព្រះសមណគោត្តម ដែលជាព្រះអរហន្តសម្មាសម្ពុទ្ធ បរមគ្រូនៃយើង ចំថ្ងៃ១៥កើតតែមួយ ខុសតែឆ្នាំនេះ គឺជាថ្ងៃដែលអង្គការសហប្រជាជាតិ បានកំណត់យកវិសាខបូជា ជាទិវាអន្តរជាតិ ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ទទួលស្គាល់ជាសាកល អំពីការចូលរួមចំណែករបស់ព្រះពុទ្ធសាសនា
ក្នុងពិភពលោកជាង២៥០០ឆ្នាំមកនេះ
ហើយនិងកំពុងបន្តនូវឥទ្ធិពលក្នុងការ

លើកស្ទួយចិត្តវិញ្ញាណរបស់មនុស្
សជាតិ តទៅ ការិយាល័យអង្គការសហ
ប្រជាជាតិគ្រប់ទីកន្លែងទាំងអស់ ត្រូវបានឈប់សម្រាកនៅក្នុងថ្ងៃដ៏ពិសិដ្ឋនេះ ៕
ដោយ យូ វង្ស

No comments:

Post a Comment