វិស័យ TVETគឺជាវិស័យមួយដែលប្រើ
ប្រាស់ដើមទុនវិនិយោគខ្ពស់និងទាមទារ
ថវិកាច្រើនដើម្បីធ្វើការអប់រំបណ្តុះ
បណ្តាលគ្រូបង្រៀនថ្មីនិងចាស់ បំពាក់
សម្ភារៈបច្ចេកទេសឧបករណ៍ថ្មីៗ សាងសង់
គ្រឺះស្ថានសិក្សា និងរោងជាង ធានាដល់ការ
បណ្តុះបណ្តាល សិក្ខាកាម សិស្ស និស្សិត
មានលក្ខណៈសមស្របប្រកបដោយគុណភាព ស្តង់ដារ សមត្ថភាព ដើម្បីបំពេញតម្រូវការ
ជំនាញដែលតែងតែផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។នៅកម្ពុជា វិស័យ TVET ក៍ជួបនឹងការលំបាក
ជាច្រើនដោយសារសង្គមមិនទាន់យល់
ដឹងច្បាស់អំពីតម្លៃនិងអត្ថប្រយោជន៍នៃ
វិស័យនេះ ដែលមនុស្សក្នុងសង្គមតែងតែ
យល់ឃើញថា វិស័យ TVETជាជំនាញសម្រាប់
ប្រជាជនក្រីក្រនិងអ្នកគ្មានការងារធ្វើ ហើយសិស្សដែលបញ្ចប់ការសិក្សាទទួល
បានការងារចំណូលទាប ហេតុនេះហើយ TVETត្រូវការ ការគំាទ្រពីដៃគូរអភិវឌ្ឍន៍នានា ក្នុងការផ្លាស់ប្តូរទស្សនៈសង្គមដើម្បីបង្កើន
ការចុះឈ្មោះចូលរៀនរបស់សិក្ខាកាម សិស្ស និស្សិតឱ្យបានច្រើនជាពិសេសស្ត្រី ឱ្យពួក
គាត់ជ្រើសរើសជំនាញ TVET ជាជម្រើសដំបូង មិនមែនជាជម្រើសចុងក្រោយ។នេះបើតាមប្រសាសន៍ ឯកឧត្តម បណ្ឌិត
ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ
នៃក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ
និងជាប្រធានគម្រោងថ្លែងកាលពីថ្ងៃទី១៧
ខែឧសភាឆ្នាំ២០១៩នៅក្នុងពិធីបើក
ប្រកាសដាក់ឲ្យអនុវត្តកម្មវិធីបណ្តុះបណ្តាល
វិញ្ញាបនបត្រវិជ្ជាជីវ:និងការដាក់ឲ្យអនុវត្
តប្រព័ន្ឋវាយតម្លៃផ្អែកលើសមត្ថភាពនិងការផ្តល់គុណវុឌ្ឍនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
ខេត្តសៀមរាប។
សូមបញ្ជាក់ថា៖ក្នុងការបន្តដំណើរការកែទម្រង់វិស័យធីវេត(TVET) គម្រោងដែលកំពុង
ដំណើរការបច្ចុប្បន្នបានផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាពចំនួន៤គឺវិស័យសំណង់ វិស័យមេកានិករថយន្ត វិស័យអគ្គីសនី
និងវិស័យកម្មន្តសាល ដែលអភិវឌ្ឍនិងអនុវត្តកម្មវិធី
នានាត្រូវស្របតាមវិស័យអាទិភាពទាំង៤
ការចាប់ផ្តើមអនុវត្តកម្មវិធីវិញ្ញាបនបត្រវិជ្ជាជីវៈ
នាពេលនេះជាកម្មវិធីកម្រិត១នៃក្របខ័ណ្ឌគុណវុឌ្ឍជាតិកម្ពុជា
ហើយវិញ្ញាបនបត្រវិជ្ជាជីវៈនេះ គឺជាការអនុវត្តប្រព័ន្ឋបណ្តុះបណ្តាលផ្អែកលើសមត្ថភាព(CBT)ដែលនឹងមានការទទួលស្គាល់
ថ្នាក់ជាតិនិងថ្នាក់តំបន់
តាមរយៈការវាយតម្លៃផ្អែកលើសមត្ថភាពនិងការផ្តល់គុណវុឌ្ឍ។
សូមចុចតំណភ្ជាប់នេះ ដើម្បីស្វែងរកដំណឹងការសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរខេត្តសៀមរាប
https://www.facebook.com/490736007774414/photos/802256006622411/
https://www.facebook.com/npia.info/videos/747003412147671/
No comments:
Post a Comment