កុលបុត្រកុលធីតាខ្មែរចំនួន៤៤៩រូប ជាសិស្សានុសិស្សមកពីតាមបណ្តាវិទ្យាល័យ
និងតាមបណ្តាសាកលវិទ្យាល័យនានា និងជា ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានស្ម័គ្រចិត្ត
កោរសក់និងបួងសក់បួសជាសាមណេរនិងសិលវត្តី ដែលពិធីកោរសក់ បួងសក់ និងគ្រោងស្បង់ជីពរធ្វើឡើងនៅរសៀលថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៩ នៅបរិវេណវត្តអង្គរខាងត្បូង
និងមានការដង្ហែជុំវិញប្រាងប្រាសាទអង្គតូចផងដែរ ក្រោមព្រះអធិបតីភាព ព្រះធម្មសិរី អាភាករោជុំ គឹមឡេង ព្រះរាជាគណៈកិត្តិយសនិងជាព្រះសុមង្គលសិលាចារ្យព្រះមេគណខេត្ត និងមន្ត្រីសង្ឃព្រមទាំងពុទ្ឋបរិស័ទជាច្រើនអង្គនិងនាក់ផងដែរ។
ពិធីបំបួសកុល
បុត្ររយៈពេលខ្លីក្រោមការរៀបចំរបស់ព្រះគ្រូចៅអធិការវត្តអង្គរខាងត្បូង និងព្រះគ្រូចៅអធិការវត្តឥន្ទបត្តបុរីហៅវត្តអង្គរខាងជើង និងបានការជួយជ្រោមជ្រែង
គាំទ្រចូលរួមឧបត្ថម្ភពីប្រជាពុទ្ឋបរិស័ទជិតឆ្ងាយ ផងដែរ។
បំណងសំខាន់នៃពិធីនេះ គឺដើម្បីប្រារព្
ប្រារព្ឋធ្វើជារៀងរាល់ឆ្នាំ ដើម្បីឱ្យកុលបុត្រ
កុលធីតាខ្មែរ
មានឱកាសតបគុណចំពោះ
អ្នកមានគុណរបស់ខ្លួន មានមាតាបិតា
ព្រះមហាវរៈក្សត្រ
ព្រះមហាក្សត្រនិង
ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាល
និងក៍
ដើម្បីអប់រំបន្ទុំនិស្ស័យកុលបុត្រកុលធីតា
ខ្មែរតាមមាគ៌ាព្រះពុទ្ឋសាសនាជាពិសេស
ដើម្បីឱ្យពួកគេភ្ញាក់រលឹកលះបង់នូវអ្វីដែលកំពុងធ្វើខុសនិងបានប្រតិបត្តិខ្លួនជាមនុស្សល្អ៥យ៉ាង
គឺកូនល្អ សិស្សល្អ មិត្តល្អ ប្រជាពលរដ្ឋល្អ និងជាពុទ្ឋសាសនិកល្អ។
ព្រះគ្រូធម្មវិសុទ្ធិកោសល ឥន្ទបាលី កែវ អាន ព្រះវិន័យធរអនុគណក្រុងសៀមរាប និងជាចៅអធិការវត្តអង្គរខាងត្បូង មានថេរៈដិកា ចាត់ទុកការបំបួសកុល បុត្រ កុលធីតាខ្មែរ នាឱកាសនេះថា
ជាការតបគុណដល់មាតាបិតាអាណាព្យាបាល គ្រូបាព្យាយ និង
ព្រះមហាក្សត្រព្រមទាំងថ្នាក់ដឹកនាំជាតិរបស់យុវជន និងរឹងរឹតតែជម្រុញឲ្យកុលបុត្រ
កុលធីតាខ្មែរមានការភ្ញាក់រលឹក និង ធ្វើការលះបង់នូវអំពើឧបាយមុខទាំងឡាយដែលបាន ប្រព្រឹត្តខុស ចំពោះមាតាបិតា គ្រូបាព្យាយ និង
សង្គមជាតិនាពេលកន្លងមក។
ព្រះធម្មសិរី អាភាករោ ជុំ គឹមឡេងព្រះរាជាគណៈកិត្តិយសនិងជាព្រះសុមង្គលសិលាចារ្យ
ព្រះមេគណខេត្ត
មានថេរៈដិកាថា៖ពិធីកោរសក់បួងសក់ដល់កុលបុត្រកុលធីតាខ្មែរគឺជាប្រពៃណី
ទំនៀមទំលាប់របស់ដូនតាខ្មែរមានជាយូរលង់ណាស់មកហើយ
ដោយយើង
យើងទ្រង់លះបង់ឋានៈកិត្តិយសទ្រព្យសម្បត្តិ
និងកោរកាត់កេសាដើម្បីសាងភ្នួស ដូចដែល
មានបរិយាយនៅក្នុងគម្ពីរព្រះត្រ័យ
បិតកជាដើម។
ព្រះអង្គមានថេរៈដិកាទៀតថា៖ការស្មគ្រ័ចិត្
តលះបង់សក់ដែលជាទីស្រឡាញ់របស់យុវវ័យ
គឺជាការលះបង់ធំធេង
ដើម្បីសាងភ្នួសបួស
សងតបគុណ ចំពោះលោកឱពុកអ្នកម្តាយនិងអ្នកមានគុណផងទាំងឡាយ
ជាពិសេសបាន
បំពេញជាកូនប្រុស តាមប្រពៃណីខ្មែរ ព្រោះថា
ប្រពៃណីខ្មែរយើងកូនប្រុសត្រូវតែសាងភ្នួស
បួសជាភិក្ខុឬសាមណេរទោះក្នុងរយៈពេលវែងឬខ្លីក៍ដោយក្តី។
បើតាមកម្មវិធីរបស់គណៈកម្មការរៀបចំ
បានបែងចែកកាលវិភាគ
សម្រាប់អនុវត្ត
ប្រចាំថ្ងៃ ដល់កុលបុត្តកុលធីតា ក្នុងអំឡុង
ស្ថិតក្នុងភ្នួស ពួកគេនឹង
ស្វាធ្យាយសូត្រ
នមស្ការព្រះរតនាត្រ័យ សមាទានសិល ស្តាប់ឱវាទ ធ្វើសមាធិ ដើរចង្ក្រម
និងទទួល
នូវការអប់រំសិលធម៌ ចរិយាធម៌
ចូលរួមស្តាប់ការផ្សព្វផ្សាយពីសុវត្តិភាពចរាចរណ៍ផ្លូវគោក និង
ស្តាប់ការផ្សព្វផ្សាយអប់រំផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ជួយសំអាតបរិស្ថាន
ជាដើម។ល។
ក្រោយពីការបួសរយៈពេលខ្លីនេះនឹងធ្វើឱ្យ
កុលបុត្រកុលធីតាខ្មែរមានឱកាសចូលរួម
ក្នុងពិធីបុណ្យវិសាខបូជា
បានបំពេញ
កាតព្វកិច្ចជាពុទ្ឋសាសនិក បានស្គាល់
តម្លៃព្រះពុទ្ឋសាសនា បានយល់ដឹងពីគោលធម៌
របស់ព្រះពុទ្ឋសាសនានិងចូលចិត្តយកព្រះធម៌
មកដាក់ខ្លួន
បានបំពេញតួនាទីជាកូនល្អ សិស្សល្អ មិត្តល្អ ប្រជាពលរដ្ឋល្អ និងជាពុទ្ឋសាសនិកល្អ
និងស្គាល់ពីទំនៀមទំលាប់ប្រពៃណី វប្បធម៌ អរិយធម៌ដ៍ល្អផូរផង់របស់ដូនតាខ្មែរ
No comments:
Post a Comment