Wednesday, May 15, 2019

ស្ថានភាពភ្ញៀវទេសចរជាតិ -អន្តរជាតិនៅខេត្តសៀមរាប ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៩

របាយការណ៏ពី​លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងនៅរសៀលថ្ងៃទី១៥ខែឧសភា
ឆ្នាំ២០១៩អំពីស្ថានភាពភ្ញៀវទេសចរជាតិ
-អន្តរជាតិ ក្នុងព្រះរាជពិធីបុណ្យចំរើន
ព្រះជន្មព្រះករុណាព្រះបាទសម្តេចព្រះ
បរមនាថ នរោត្តម សីហមុនី ថ្ងៃទី ១១-១៥ ខែ ឧសភា ឆ្នាំ២០១៩ មានចំនួនប្រមាណជាង ១៣ ម៉ឺននាក់ កើនឡើង +៥៤.៣៣%។ ក្នុងនោះ 
1- ភ្ញៀវជាតិមានចំនួនប្រមាណជាង ១១ ម៉ឺននាក់
 កើន +៨៣.៣៣% ប្រៀបធៀបឆ្នាំ២០១៨ ប្រមាណ ៦ ម៉ឺននាក់ ។
2- ភ្ញៀវអន្តរជាតិមានចំនួន ២១,៧៣៤ នាក់
ថយចុះ -១៤.២៩%  ប្រៀបធៀបឆ្នាំ២០១៨ ចំនួន ២៥,៣៥៩ នាក់ ។

សំគាល់ៈ
- ភ្ញៀវខ្មែរមានការកើនឡើងច្រើនដោយ
សារថ្ងៃឈប់សម្រាកមានរយៈពេលយូរ (០៥ ថ្ងៃ) ។
 -អាកាសធាតុមានលក្ខណៈអំណោយផលល្អ ។
- បញ្ហាសន្តិសុខមានលក្ខណះល្អប្រសើរ ។






No comments:

Post a Comment