Monday, July 1, 2019

ខេត្តសៀមរាបនឹងមានកន្ត្រកវិលមានកំពស់ខ្ពស់ជាងគេលំដាប់ទី៣ក្នុងតំបន់អាស៊ីអាគ្នេយ៍

ក្រុមហ៊ុនអង្គរអាយខេមភេនីលីមិតធីត(Angkor Eye Company Limited)បាននាំចូលកន្ត្រកវិលពីប្រទេសជប៉ុនដែលមានកំពស់៨៥ម៉ែត្រមាន៤៨កន្ត្រកនិងអាចផ្ទុកមនុស្សបាន
១៩២នាក់ក្នុងពេលតែមួយដែលគម្រោងនេះមានទីតាំងនៅខាងកើតភូមិវប្បធម៌កម្ពុជាខេត្តសៀមរាប​ និងបានចាប់បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩ ក្រោមអធិបតីភាព
ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។
លោកម៉េងហៀងអគ្គនាយកក្រុមហ៊ុនអង្គរអាយបានឱ្យដឹងថា៖គម្រោងនេះត្រូវតំឡើងនិងសាងសង់ដោយប្រើរយៈពេល៦ខែ គ្រោងប្រើប្រាស់ថវិកាសរុបចំនួន៧,២លានដុល្លារអាមេរិក។កម្ពុជាជាប្រទេសទី១ដែលបាន
នាំចូលកន្ត្រកវិលពីប្រទេសជប៉ុននិងមានកម្ពស់ខ្ពស់ជាងគេក្នុងទីផ្សារធំទី៣នៅអាស៊ីអាគ្នេយ៍។មូលហេតុដែលក្រុមហ៊ុនសម្រេចយកទីតាំងនៅខេត្តសៀមរាបសម្រាប់ការវិនិយោគនេះ អាស្រ័យដោយខេត្តសៀមរាបសម្បូរទៅដោយប្រាង្គប្រាសាទនិងជាខេត្តមានសក្តានុពលលើវិស័យទេសចរណ៍
ប្រកបដោយភាពទាក់ទាញបំផុតហើយនាពេលខាងមុខជាបន្តបន្ទាប់ក្រុមហ៊ុននឹងសហការជាមួយមន្ទីរទេសចរណ៍ខេត្តនិងបណ្តាសហគមន៍ទេសចរណ៍
នានាដើម្បីចូលរួមផ្សព្វផ្សាយនិងទាក់ទាញទេសចរណ៍ផងដែរ។
លោក ថាកិយូសិ សិណុមីយា(Taheyoshi Shinomiya) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អង្គរ អាយខមភេនីលីមីធីតមានប្រសាសន៍ថា៖កន្ត្រកវិលអង្គរអាយនឹងក្លាយជាគំរោងទី១៤របស់ក្រុមហ៊ុន
 CQ Amenic Co ខណៈដែលក្រុមហ៊ុននេះ មានកន្ត្រកវិលចំនួន១៣កន្លែងនៅក្នុងពិភពលោក  ហើយយើងក៍ធ្លាប់បានធ្វើការវិនិយោគលើកដំបូងនៅកម្ពុជា សួនទឹកនៅផ្សារទំនើបអ៊ី អនផងដែរ។
លោកថា៖កន្ត្រកវិលពីប្រទេសជប៉ុននេះមានលក្ខណៈពិសេសប្លែកដែលបានផលិតនិងបង្កើតឡើង
ជាមួយរូបសណ្ឋានលម្អិតដ៍កម្រក្នុងចំណោមកន្ត្រកវិលទាំ១៤០ក្នុងប្រទេសជប៉ុន។ថ្លែងសំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមទៀសីហាអភិបាលខេត្តបានមានប្រសាសន៍កោតសរសើរនិងថ្លែងអំណរគុណ ចំពោះ វិនិយោគិនជាតិ និងអន្តរជាតិដែលជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហើយបានមកបណ្តាក់ទុននៅកម្ពុជា ក៏ដូចជានៅក្នុងខេត្តសៀមរាប ហើយជាសក្ខីភាព នាថ្ងៃនេះយើងបាននិងកំពុងធ្វើពិធីសម្ពោធបើកការដ្ឋានសាងសង់មណ្ឌលកម្សាន្តកន្រ្តកវិលលំដាប់
ពិភពលោក ដែលត្រូវចំណាយថវិកាជាង ៧លានដុល្លារ ដែលជាការវិនិយោគរួមគ្នារវាងកម្ពុជា-ជប៉ុន។ឯកឧត្តមមានប្រសាសន៍ថា៖ការវិនិយោគនេះដែរមិនត្រឹមតែធ្វើការទាក់ទាញភ្ញៀវទេសចរជាតិ
និងអន្តរជាតិដែលចូលមកទស្សនាខេត្តសៀមរាបស្នាក់នៅបានកាន់តែយូរថែមទៀតប៉ុណ្ណោះទេ
តែបានស្រូបយកកម្លាំងពលកម្មពីការវិនិយោគ នេះបានមួយចំនួនធំផងដែរ ដែលពិតជា
បានរួមចំណែកដល់ការជម្រុញ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក្នុងខេត្តកាន់
តែប្រសើរឡើងមួយកម្រិតថែមទៀត។ឯកឧត្តម សម្តែងក្តីជឿជាក់និងរំពឹងថា៖តាមរយៈ
នៃការមក វិនិយោគរបស់ក្រុមហ៊ុនអង្គរ អាយ ខមភេនី លីមីធីត អាជ្ញាធរខេត្តសង្ឃឹមថា ក្រុមហ៊ុន នឹងបន្តបង្កើននូវការវិនិយោគបន្ថែមទៀតនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសខេត្តសៀមរាប លើវិស័យ ផ្សេងៗទៀត ដើម្បីចូលរួមដល់កិច្ចអភិវឌ្ឍន៍ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា
ខេត្តសៀមរាប និងបានរួមចំណែកដល់ការផ្សព្វផ្សាយអំពីវប្បធម៌ អារិយ្យធម៌ខ្មែរទៅកាន់
ភ្ញៀវទេសចរនៅទូទាំងពិភពលោក ឱ្យចូលមកទស្សនាខេត្តសៀមរាប កាន់តែច្រើនឡើង។ សកម្មភាពទាំងនេះពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតផលទេសចរណ៍ ដែលមិនអាចខ្វះបាន។




សាលាបឋមសិក្សាក្រវ៉ាន់ទទួលបានថវិកាជិត១៣០០០ដុល្លារពីបុណ្យផ្កាប្រាក់សាមគ្គីសម្រាប់ទុកសាងសង់អគារទីចាត់ការ

នៅថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៩  ឯកឧត្តម គង់ប៊ុនលី ទីប្រឹក្សាផ្ទាល់ សម្តេចព្រះ
មហាសុមេធាធិបតីកិត្តិឧទេ្ទសបណ្ឌិត
នន្ទង៉ែតសម្តេចសង្ឃនាយកនៃព្រះរាជា
ណាចក្រកម្ពុជានិងជាមេបញ្ជាការរង
នៃបញ្ជាការដ្ឋានកងអង្គរក្ស និងលោកជំទាវ សហការជាមួយ ព្រះសង្ឃក្នុងវត្តទាំង៧
ក្នុងសង្កាត់នគរធំ និង អាជ្ញាធរមូលដ្ឋាន គណៈគ្រប់គ្រងសាលា ព្រមទាំង សប្បុរសេជនជិតឆ្ងាយ ដឹកនាំដោយ ព្រះគ្រូបញ្ញារង្សីឧត្តមបណ្ឌិត
 គង់ សុភាព ថិតប្បញ្ញោព្រះចៅអធិការ
វត្តឥន្ទបត្តបុរី(អង្គរខាងជើង) បានមូលមតិគ្នា
រៀបចំអង្គផ្កាប្រាក់សាមគ្គីដើម្បីប្រមូលថវិកា
សាងសង់អគារទីចាត់ការនៃសាលាបឋមសិក្សា
ក្រវ៉ាន់ ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។
    បើតាមរបាយការណ៍របស់លោកនាយកសាលាក្រវ៉ាន់បានឱ្យដឹងថា៖ដោយសារកំណើនសិស្សា
នុសិស្សកើនឡងជាបន្តបន្ទាប់ បានធ្វើឱ្យសាលាខ្វះខាតអគារសិក្សា១ខ្នង និងអគារទីចាត់ការ
១ខ្នងស្មើនឹង១បន្ទប់ជាចាំបាច់។បន្ថែមពីនេះ សាលាក៍នឹងមានគម្រោងមួយចំនួន
ក្នុងការរៀបចំកែលំអបរិស្ថានសាលារៀនដូចជា សាងសង់រូបសំណាក សង់សួនកុមារ កែលំអសួនច្បារនិងក្រាលការ៉ឡា ជាដើម។ល។
      ក្នុងឆ្នាំសិក្សា២០១៨-២០១៩នេះ សាលាមានអគារសិក្សាចំនួន៤ស្មើនឹង១១បន្ទប់ មានសិស្សសរុបចំនួន៧២៦នាក់ ក្នុងនោះ ស្រី៣៣៩នាក់។ទីចាត់ការដែលត្រូវសាងសង់ មានបណ្តោយ៩គុណ១០ម៉ែត្រកន្លះ កំពស់៧ម៉ែត្រ សាងសង់ពីឥដ្ឋនិងបេតុង ដែលគ្រោងចំណាយថវិកាអស់១៣០០០ដុល្លារអាមេរិក។
        ឯកឧត្តម គង់ប៊ុនលី មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងអង្គរក្ស បានមានប្រសាសន៍ថា៖ ប្រទេសកម្ពុជាក្រោមការដឹកនាំដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីអ្វីៗបាននឹងកំពុងរីកចំរើនជឿនលឿនទៅមុខឥតឈប់ឈរក្រោមដំបូលសន្តិភាពតែមួយ។ប្រទេសមានស្ថេរភាព មានសុខសន្តិភាពទើបយើងមានឱកាសបានសិក្សារៀនសូត្រធ្វើបុណ្យទាន ដោយគ្មានក្តីបារម្ភ។    
    ឯកឧត្តមបញ្ជាក់ថា៖វិស័យអប់រំក៍មានតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ ជាពិសេសកុមារ យុវជន និងមនុស្សពេញវ័យបានទទួលការសិក្សានិងអប់រំពេញមួយជីវិត ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ហើយការអប់រំត្រូវផ្តោតលើការកសាងសមត្ថភាពជំនាញ និងផ្តល់ឱកាសដល់សិស្សគ្រប់រូបក្នុងការទទួលបាននូវចំណេះដឹងមូលដ្ឋាន ដើម្បីឈានទៅ
សិក្សាលើជំនាញបច្ចេកទេសផ្សេងៗ សម្រាប់គ្រប់ស្រទាប់យុវជនក្នុងការកសាង
អនាគតរបស់ពួកគេប្រកបដោយសមត្ថភាពនិងគុណភាព។
ឯកឧត្តម បានបន្តថា៖ការរួមសហការគ្នាធ្វើបុណ្យផ្កាប្រាក់នេះ ធ្វើឡើងដើម្
បីឆ្លើយតបទៅនឹងតម្រូវការខ្វះខាតជាក់ស្តែងរបស់សាលាក្នុងការសាងសង់ទីចាត់ការសម្រាប់

បំរើនិងលើកកំពស់វិស័យសិក្សាធិការជាតិ និងការលើកកំពស់ផ្នែកធនធានមនុស្សព្រម
ទាំងចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជារបស់យើងទាំងអស់គ្នាផដែរ។
សូមបញ្ជាក់ថា៖ថវិកាប្រមូលបានពីអង្គផ្កាប្រាក់នាពេលនោះទទួលបានថវិកាសរុបគិតជាប្រាក់ដុល្លារ ចំនួន១២៧០២(មួយម៉ឺនពីរពាន់ប្រាំពីររយពីរ)ដុល្លារ ក្នុងនោះឯកឧត្តម គង់ ប៊ុនលីនិងលោកជំទាវ បរិច្ចាកចូលរួមចំនួន៣ពាន់ដុល្លារអាមេរិក។