Sunday, August 17, 2014

កម្ពុជារៀបចំព្រឹត្តិការណ៍ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរលើកដំបូង ចម្ងាយ៤២គីឡូម៉ែត្រនៅអង្គរវត្ត



ដោយបានការអនុញ្ញាតិពីរាជរដ្ឋាភិបាល
គណៈកម្មាធិការជាតិអូឡាំពិចកម្ពុជា សហការ
ជាមួយក្រសួងអប់រំយុវជននិងកីឡារួមជាមួយ អាជ្ញាធរខេត្តសៀមរាប  អាជ្ញាធរជាតិអប្សរា
និងក្រសួងស្ថាប័នពាក់ពន្ឋ័មួយចំនួនទៀត
បានរៀបចំព្រឹត្តិការណ៍នេះឡើងកាលពី
ថ្ងៃទី១៧ខែសីហាឆ្នាំ២០១៤នៅលើទឹកដីវប្បធម៌
ប្រវត្តិសាស្រ្តខេត្តសៀមរាបដោយមានអ្នកចូល
រួមសរុបចំនួន២៦៣០នាក់មកពី៤២ប្រទេសក្នុងនោះ
ជនបរទេស១២៥០នាក់ ជនជាតិចិនឈរក្នុងចំនួន
លំដាប់ទី១ ជប៉ុនទី២ ខណៈដែលម៉ាឡេស៊ីទី៣ កម្ពុជាចំនួន១៣៧០នាក់។ព្រត្តិការណ៍នេះប្រព្រឹត្តឡើងជាលក្ខណៈមិត្តភាពក្នុងគោលបំណងផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរណ៍ និងរៃអង្គាស ថវិកាយកទៅជួយដល់ពេទ្យកុមារអង្គរ ពេទ្យកុមារគន្ឋបុប្ផា និងជួយដល់កាកបាទក្រហមកម្ពុជា ព្រមទាំងបំផុសចលនាពីភាពស្រស់បៃតងនៃតំបន់អង្គរផងនិងទូទាំងប្រទេសផងដែរ។



ប្រធានគណៈកម្មាធិការជាតិអូឡាំពិចកម្ពុជា
និងជា រដ្ឋមន្ត្រីក្រសួងទេសចរណ៍
 ឯកឧត្តម បណ្ឌិត ថោង ខុន ​បានចាត់ទុកទិវានៃព្រឹត្តិការណ៍នេះថាជា

ជោគជ័យនិងជាមោទនភាពដ៍ធំមួយរបស់ជាតិ
យើងក្នុងវិស័យទេសចរណ៍ ព្រោះថាព្រឹត្តិការណ៍នេះ
ចាត់ជាជាផលិតផលមួយរបស់វិស័យទេសចរណ៍ រួមទាំងព្រឹត្តិការណ៍វប្បធម៌និងព្រឹត្តិការណ៍កីឡា
ព្រមទាំង តំបន់គោលដៅទេសចរណ៍ដទៃទៀតដែល
សុទ្ឋតែរួមចំណែកទាក់ទាញទេសចរណ៍ផ្តើមពី
ឆ្នាំនេះទៅនឹងរៀបចំទិវាម៉ារ៉ាតុង៤២គីឡូម៉ែត្រ
នេះជារៀងរាល់ឆ្នាំបន្ថែមពីនេះនៅខែធ្នូចុងឆ្នាំនេះក៍នឹងមានរៀបចំព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង
ដូចបណ្តាឆ្នាំមុនដែរឯកឧត្តមមានប្រសាសន៍ថា៖ដោយកម្ពុជាជាគោលដៅទេសចរណ៍ដែលគេចូលចិត្តមក
ទស្សនានៅថ្ងៃទី៤ដល់៦ខែកម្ភៈឆ្នាំ២០១៥ខាងមុខយើងនឹងរៀបចំសន្និសីទពិភពលោកទេសចរណ៍និងវប្បធម៌
ដែលនឹងមានថ្នាក់រដ្ឋមន្រ្តីទេសចរណ៍និងវប្បធម៌ប្រមាណជាង៥០ប្រទេសនិងអ្នកពាក់ពន្ឋ័មួយចំនួនទៀត
ប្រមាណជាង១០០០នាក់ដើម្បីផ្លាស់ប្តូរយោបល់គ្នាអំពីតួនាទីរបស់វិស័យទេសចរណ៍ក្នុងការចូលរួមអភិរក្សនិងអភិវឌ្ឍ
វិស័យទេសចរណ៍ចំពោះស្ថានភាពភ្ញៀវទេសចរណ៍មកកម្ពុជាមួយរយៈនេះថ្វីបើមានភាពប៉ះពាល់ខ្លះដោយសារតែរដូវភ្លៀងផងនិង
ដោយសារសភាពការនយោបាយនៅប្រទេសថៃភ្ញៀវមកតាមផ្លូវគោកក៍មានការប៉ពាល់ដែរ តែឥឡូវនេះភ្ញៀវ
កំពុងតែឈានមករកភាពប្រក្រតីជាបណ្តើរឡើងវិញហើយ។ឯកឧត្តមមានប្រសាសន៍ថា៖ឆ្នាំនេះថ្វីបើមិន
អាចសម្រេចតាមគោលដៅទទួលអ្នកទេសចរណ៍បាន៤លាន៨សែននាក់ក៍អាចបានត្រឹម៤លាន៦សែននាក់ដែរ។ 
      ឯកឧត្តមរំពឹងថាឆ្នាំ២០១៥នឹងអាចបាន៥លាននាក់តាមផែនការអាស្រ័យដោយការប្រឹងរៀបចំជាព្រឹត្តិការ
និងរៀបគោលដៅទេសចរណ៍ថ្មីជាដើមយើងនឹងបង្កើតជើងហោះហើរត្រង់ពីប្រទេសជប៉ុនមកភ្នំពេញក្នុងមួយ
សប្តាហ៍បីជើងនៅដើមខែកញ្ញាខាងមុខនេះនិងដើមខែតុលាឆ្នាំនេះដែរនឹងមានជើងហោះហើរត្រង់ពីជប៉ុនមក
សៀមរាបផងដែរក្នុងមួយសប្តាហ៍៤ជើងនេះបើតាមការសន្យារបស់ឯកឧត្តមអាគីហ៊ីរ៉ូអូតារដ្ឋមន្រ្តីក្រសួងដែន
ដីរចនាសម្ព័ន្ធដឹកជញ្ជូននិងទេសចរណ៍ជប៉ុនជាមួយឯកឧត្តមក្នុងពេលថ្មីៗថានឹងជួយជម្រុញការហោះហើរត្រង់
ពីជប៉ុនមកកម្ពុជាតាមរយៈនេះភ្ញៀវទេសចរណ៍ជប៉ុននឹងកើនឡើងរួមជាមួយអ្នកវិនិយោគរបស់គេផងដែរស្របតាមផែនការនៅ
ឆ្នាំ២០២០នឹងទទួលភ្ញៀវជប៉ុនយ៉ាងតិច៥០ម៉ឺននាក់៦ខែឆ្នាំ២០១៤នេះភ្ញៀវជប៉ុនមកកម្ពុជាបានតែជាង១០ ម៉ឺននាក់ប៉ុណ្ណោះ។យូវង្ស

Thursday, August 14, 2014

ផ្ទះមួយខ្នងកុ្នងគម្រោងនិរន្តរភាពសហគមន៍របស់សមាគមជីវិតនិងក្តីសង្ឃឹមកំពុងសាងសង់ ជូនដល់គ្រួសារក្រីក្របំផុតមួយនៅភូមិពាក់ស្នែងចាស់ឃុំពាក់ស្នែងស្រុកអង្គរធំខេត្តសៀមរាប



ប្រជាពលរដ្ឋក្រីក្រលំបាកតោកយ៉ាកទាំង
ជីវភាពប្រចាំថ្ងៃនិងគ្មានផ្ទះសម្បែងជ្រកកោន
មួយគ្រួសារស្ថិតក្នុងភូមិពាក់ស្នែងចាស់ឃុំពាក់
ស្នែងស្រុកអង្គរធំខេត្តសៀមរាបបានសម្តែង
សេចក្តីត្រេកអររីករាយឥតឧបមាក្រោយពីអស់
សង្ឃឹមជាច្រើនឆ្នាំថានឹងគ្មានទីជម្រកជ្រក
កោននឹងគេខណៈដែលផ្ទះចាស់បាក់បែក
ធ្លុះធ្លាយជ្រកនៅលែងកើតទីបំផុតទទួលបាន
គម្រោងផ្ទះមួយខ្នងកំពុងសាងសង់ជិតរួចរាល់
ដែលមានទំហំ៥ម៉ែត្រគុណនឹង៧ម៉ែត្រក្រាល
ក្តារប្រក់សង្កសីសាងសង់នៅលើទីតាំងលំនៅ
ដ្ឋានចាស់ដោយមានអាជ្ញាធរមូលដ្ឋានដឹងលឺ
និងមានលិខិតបទដ្ឋានប្លង់គោលច្បាស់លាស់ ផ្តល់ជូនតាមរយៈគម្រោងនិរន្តរភាពសហគមន៍របស់សមាគមជីវិតនិងក្តីសង្ឃឹមដែលកំពុងប្រតិបត្តិ
សកម្មភាពគម្រោងនានាក្នុងស្រុកអង្គរធំខេត្តសៀមរាបលោកអ៊ុំម៉ិកាទិ(ក្ទិ)អាយុប្រមាណជាង៦០ឆ្នាំ
ជាមេគ្រួសារនិងភរិយាបានថ្លែងរៀបរាប់ប្រកបដោយក្តីរំភើបរកអ្វីប្រៀបផ្ទឹមពុំបានចំពោះ ទឹកចិត្ត
និងកាយវិការសកម្មភាពប្រកបដោយមនុស្សធម៌របស់សមាគមជីវិតនិងក្តីសង្ឃឹមដែលបាន
ផ្តល់និងសាងសង់ផ្ទះមួយខ្នងនេះសម្រាប់គ្រួសារគាត់ជាពិសេសរីករាយជ្រះថ្លានូវសកម្មភាពរបស់
ព្រះសង្ឃដែលបានចូលរួមផងដែរអ៊ុំបានឱ្យ
ដឹងថាគ្រួសារគាត់មានសមាជិកទាំងអស់៩នាក់
ក្នុងនោះមានកូនប្រុសស្រីក្នុងបន្ទុកចំនួន៧នាក់
ក្នុងនោះដែរពីរនាក់ពិការភាពតាំងពីតូចៗដើរ
ស្ទើតែមិនកើតហើយម្តាយរបស់ពួកគេក៍កំពុង
ប្រឈមនឹងជំងឺឡើងបាយភ្នែកម្ខាងមើលអ្វី
ពុំឃើញទៀតផង មួយវិញទៀតរបរចិញ្ចឹមជីវិត
អាស្រ័យបានទៅលើការធ្វើស្រែចំការប្រវ៉ាស
នឹងមេឃ។មេភូមិពាក់ស្នែងចាស់លោកមឿនមុល បាន
សម្តែងក្តីអាណិតអាសូរនិងទទួលស្គាល់ថាគ្រួ
សារនេះពិតជាជួបការលំបាកខ្វះខាតទាំងជីវ
ភាពប្រចាំថ្ងៃផងនិងកូនៗនៅតូចថែមទាំង
ពីរនាក់មានពិការភាពផ្នែកកាយសម្បទាផងដែរលោកបានជួយសម្រួលវាស់វែងនិងធ្វើប្លង់លំនៅ
ដ្ឋានជូនរួចរាល់ហើយគិតមកដល់ពេលនេះភូមិពាក់ស្នែងចាស់ទទួលបានផ្ទះពីសមាគមជិវិតនិងក្តី
សង្ឃឹមចំនួន៦ខ្នងហើយដែរព្រះតេជគុណព្រហ្មជោត្តោហឿនសំនៀងនាយកប្រតិបត្តិសមាគមជីវិត
និងក្តីសង្ឃឹមដែលបានដឹកនាំព្រះសង្ឃនិងអ្នកជិតខាងក្នុងភូមិក្នុងសកម្មភាពសាងសង់ផ្ទះថ្មីនោះ
បានមានថេរៈដិកាថា៖គ្រួសារនេះក្រៅពីផ្តល់ជូនផ្ទះមួយខ្នងនេះដល់គាត់សមាគមនបានជួយផ្គត់ផ្គង់
កូនៗគាត់លើផ្នែកសម្ភារៈសិក្សានិងជាបន្តខាងមុខទៀតនឹងពិនិត្យពីលទ្ឋភាពពួកគាត់ទៅ
លើការរកចំណូលសម្រាប់ផ្គត់ផ្គងជីវភាពគ្រួសារដើម្បីជួយសម្របសម្រួលនិងជម្រុញពួកគាត់បន្ថែម។យូវង្ស

Wednesday, August 13, 2014

អាជ្ញាធរមូលដ្ឋាននិងសមាគមមួយនៅខេត្តសៀមរាបជម្រុញលើកទឹកចិត្តឱ្យកសិករដាំដំណាំជាលក្ខណៈគ្រួសារនៅឃុំពាក់ស្នែងស្រុកអង្គរធំកាត់បន្ថយការដាំដុះដោយប្រើជីគីមី




ការដាំដំណាំដោយប្រើប្រាស់ជីគីមីនាំឱ្យប៉ះពាល់ដល់
សុខភាពតាមរយៈការបរិភោគភោគនូវភោគផល
ដំណាំដែលមានជាតិគីមីច្រើន ជាកត្តានេះនាំឱ្យកើត
ទៅជាជម្ងឺដំកាត់ផ្សេងៗនិងជាប្រភពនាំឱ្យជីវភាព
គ្រួសារធ្លាក់ទៅក្នុងអន្លង់នៃភាពក្រីក្រនិងបង្កឱ្យ
ខូចដីនិង
បរិស្ថានផងដែរ។ដោយមើលឃើញបញ្ហាខាងលើថាជាបញ្ហាសំខាន់
សម្រាប់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ 
សហគម សមាគមជីវិតនិងក្តីសង្ឃឹមនៅថ្ងៃទី១៣ខែសីហា
ឆ្នាំ២០១៤បានរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញ
ដាំដុះតាមបែបធម្មជាតិនិងអាជិវកម្មខ្នាតតូចជូនដល់
ប្រជាកសិករជាង៣០នាក់មកពីសហគមចំនួន៦ក្នុង
ឃុំពាក់ស្នែងស្រុកអង្គរធំ លើគោលបំណងផ្តល់នូវសមត្ថភាពនិងលទ្ឋភាពក្នុង
ការបង្កើតមុខរបរជាលក្ខណៈគ្រួសារក្នុងន័យជួយ
ជម្រុញនិងបញ្ជ្រាបការយល់ដឹងការធ្វើកសិកម្មប្រើ
ប្រាស់បច្ចេកទេសថ្មីក្នុងការដាំដុះរបស់សហគម
សំដៅកាត់បន្ថយការប្រើប្រាស់ជីគីមីដែលនាំឱ្យប៉ះ
ពាល់ដល់សុខភាព​​ ខូចដី និងខូច​បរិស្ថាន។ក្នុងសង្ឃដិការបស់ព្រះភក្ខុព្រហ្មជោត្តោ ហឿន សំនៀង នាយកប្រតិបត្តិសមាគមជីវិតនិងក្តីសង្ឃឹម ថ្លែង ថា៖ ប្រជាពលរដ្ឋភាគច្រើនជាកសិករតែជំនាញ
បច្ចេកទេសសម្រាប់ធ្វើកសិកម្មនៅមានកម្រិត
នៅឡើយ។ព្រះអង្គនៅបានបញ្ជាក់ទៀតថា៖គោលបំណង សំខាន់នៃការបណ្តុះបណ្តាលនេះគឺចង់ឱ្យញាតិ
ញោមមានសុខភាពល្អហើយទទួលបានប្រាក់
ចំណូលគ្រប់គ្រាន់តាមរយៈការដាំដុះដើម្បីថែរក្សា
លំនឹងសេដ្ឋកិច្ចគ្រួសារដើម្បីអាចមានលទ្ឋភាពផ្តល់
ឱកាសដល់កូនៗបានរៀនសូត្រមានអនាគតល្អ។មួយទៀតការទទួលទានបន្លែផ្លែឈើដែលមិនប្រើ
ប្រាស់ជាតិគីមីនាំឱ្យសុខភាពយើងល្អ កាត់បន្ថយការចំណាយទៅលើសេវាសុខភាព និងរក្សាបាននូវលំនឹងបរិស្ថានផងដែរ។ព្រះអង្គបានជម្រុញនិងគាំទ្រទទួលទិញផលិតផលដាំណាំដែលដាំដោយមិនប្រើប្រាស់ជីគីមី សម្រាប់
យកមកទ្រទ្រង់លើតម្រូវការក្នុងសមាគមនិងជួយស្វែងរកទីផ្សារឱ្យ ផងដែរឱ្យតែកសិករប្តេជ្ញាផលិត
ដំណាំដែលមិនប្រើគីមី។ លោកដួង ឡុចសមាជិកក្រុមប្រឹក្សាឃុំពាក់ស្នែងបានថ្លែងដោយជម្រុញ
និងសំណូមពរដល់កសិករឱ្យខិតខំបង្កបង្កើនផលនិងដាំដំណាំរួមផ្សំដោយកុំប្រើប្រាស់ជីគីមី។ការដាំដុះតាមបែបធម្មជាតិនាំប្រយោជន៍ដល់យើងទាំងអស់គ្នាក្នុងការកាត់បន្ថយបាននូវជម្ងឺដំកាត់ផ្សេងៗ
និងងាយស្រួលក្នុងការរកទីផ្សារនៅពេលដែលផលដំណាំកើនឡើងលើសពីសេចក្តីត្រូវការក្នុងគ្រួសារដើម្បីបាន
ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់និងដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃគ្រួសារ។លោកបានមើលឃើញថាកាលពីចាប់ផ្តើមដាំដំបូងហាក់សំបូរទីផ្សារតែដល់យូរៗទៅបាត់ទីផ្សារអស់ ។ប្រជាកសិករម្នាក់បានឱ្យដឹងថា៖ដំណាំដែលពួកគាត់ដាំច្រើនតែជាដំណាំរួមផ្សំតែក្រោយពេលដាំបានពិបាករក
ទីផ្សារឆ្នាំកន្លងៗមកការដាំដុះប្រើគីមីមានតិចតួចតែឆ្នាំនេះអាចមានច្រើនដោយឃើញមានអាជីវករបាននាំជីគីមី
យកមកលក់មួយទៀតអាស្រ័យដោយដីចេះតែខ្សោះជីជាតិៗ។សូមបញ្ជាក់ជូនថា៖វគ្គបណ្តុះបណ្តាលនេះមានរយៈពេលបីថ្ងៃដោយយោងទៅតាមលទ្ឋផលនៃការប្រើនូវកម្រង
សំណួរជាមួយគ្រួសារនិមួយៗអីចំណង់ចំណូលចិត្តនិងគោលបំណងរបស់ប្រជាកសិករជាច្រើនចង់រៀនពីវិធីដាំ
ដំណាំនិងចិញ្ចឹមសត្វព្រោះពួកគាត់យល់ឃើញថាជាការងារងាយស្រួលនិងមានសក្តានុពលសម្រាប់ពួកគាត់នាពេលអនាគត

Monday, August 11, 2014

មន្រ្តីសង្ឃនិងក្រុមការងារនៃក្រសួងធម្មការនិងសាសនាចុះត្រួតពិនិត្យសកម្មភាពសមាគម ជីវិតនិងក្តីសង្ឃឹមក្នុងខេត្តសៀមរាប




ថ្មីៗនេះក្នុងបំណងស្វែងរកឱ្យឃើញការពិត
និងពិនិត្យដោះស្រាយបញ្ហានៃភាពរកាំរកូស
ក្នុងផ្នែកអាណាចក្រនិងពុទ្ឋចក្រក្នុងសកម្មភាព
ប្រតិបត្តិរបស់សមាគមជិវិតនិងក្តីសង្ឃឹមដែល
រងការចោទប្រកាន់រិះគន់តិះដៀល
បង្កើតបានជាការសង្ស័យមិនទុកចិត្
តដាក់គ្នាទៅវិញទៅមកពីមតិជន
មួយភាគតូចថាមានភាពមិនប្រក្រតីមួយចំនួន ទៅលើអ្នកដឹកនាំក្នុងសមាគមដែលមាន
ព្រះតេជគុណព្រះនាម ហឿនសំនៀង 
គ្រូសូត្រឆ្វេងវត្តដំណាក់និងជានាយកប្រតិបត្តិសមាគមជីវិតនិងក្តីសង្ឃឹម មានទីស្នាក់ការ
ស្ថិតក្នុងវត្តដំណាក់សង្កាត់សាលាកំរើកក្រុងសៀមរាប, ក្រុមការងារនៃក្រសួងធម្មការនិងសាសនា
ដឹកនាំដោយ សម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា​សមាជិកថេរសភាសង្ឃនៃព្រះរាជាណាចក្រ
កម្ពុជានិងឯកឧត្តម ផ្លោក ផនរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបាននិមន្តនិងអញ្ជើញ
ដឹកនាំសហការីក្នុងដំណើរចុះខេត្តសៀមរាបដើម្បីត្រួតពិនិត្យនិងដោះស្រាយបញ្ហានេះ។
        កន្លងថ្មីៗនេះព្រះតេជគុណព្រះនាម ហឿន សំនៀង បានរងនូវការរិះគន់តិះដៀលបង្កើតបានជាការសង្ស័យពីជនមួយភាគតូច​បានចោទព្រះអង្គថាលួចលាក់សម្ព័នស្នេហាស្រីញី មានចិញ្ចឹមក្មេងទំនើងក្មេងអាណាថា
ក្មេងហិតកាវនិងចោទប្រកាន់ពីនិន្នាការនយោបាយផងដែរ។ព្រះតេជគុណហឿនសំនៀងបានសម្តែងភាពស្មោះត្រង់ចំពោះមុខក្រុមការងារមន្រ្តីសង្ឃនិងមន្ត្រី
ក្រសួងធម្មការនិងសាសនាថាការចោទប្រកាន់នោះដូចជាចោទសម្លាប់ព្រះអង្គៗថាមានមែននារីៗ
ជាច្រើនត្រូវបានជ្រើសរើសយកមកធ្វើការនិងរៀនជំនាញកាត់ដេរនិងមានក្មេងអាណាថាហិតកាវ
ដេកតាមចិញ្ចើមថ្នល់ដែលសមត្ថកិច្ចប្រមូលយកមកឱ្យជួយអប់រំណែនាំនិងឃុំគ្រងក្នុងសមាគមនេះ ចំពោះចោទបញ្ហាពាក់ពន្ឋ័នឹងរឿងនយោបាយមិនមានទាល់តែសោះ។ព្រះអង្គហ៊ានយកព្រះ
កេសមកធានា។ក្រោយពីបានស្តាប់របាយការណ៍របស់មន្រ្តីពាក់ពន្ឋ័និងបានពិនិត្យពីសកម្មភាពរបស់
សមាគមន៍ជិវិតនិងក្តីសង្ឃឹមសម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈា និងឯកឧត្តម ផ្លោក ផន  បានមានសង្ឃ

ដិកានិងថ្លែងដោយយល់ឃើញថារឿងរ៉ាវដែលចោទប្រកាន់ទាំងអស់ខាងលើពុំមែនជាការពិតទេ
និងបានសម្របសម្រួលណែនាំបន្ថែមទៅលើចំណុចខ្វះខាតក្នុងសកម្មភាពប្រតិបត្តិរបស់សមាគមមួយចំនួនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះសម្តេចព្រះឧត្តមចរិយាឈឹងប៊ុនឈាឯកឧត្តមផ្លោកផនថែមទាំងបានវាយតម្លៃកោតសរសើរការខិតខំប្រឹងប្រែង និងបានចាត់ទុកសកម្មភាពរបស់សមាគមន៍នេះថាបានរួមចំណែកជួយដល់វិស័យព្រះពុទ្ឋសាសនានិងសង្គមជាច្រើនផងដែរដោយ
បានជួយបណ្តុះបណ្តាលដល់កូនខ្មែរក្រីក្រឱ្យមានក្តីសង្ឃឹមបានរៀនសូត្រមានចំណេះដឹង និងមានវិជ្ជាជីវៈជំនាញក្នុងការងារចិញ្ចឹមជីវិត។ជាមួយគ្នានោះសម្តេចព្រះឧត្តមចរិយា ឈឹង ប៊ុនឈាឯកឧត្តមផ្លោកផនបានផ្តាំផ្ញើនិងជម្រុញឱ្យសមាគមបន្តសកម្មភាពរបស់ខ្លួនឱ្យខ្លាំងក្លាបន្ថែមទៀតដើម្បីជួយដល់សាសនា
និងសង្គមជាតិព្រមទាំងបានដាស់តឿនឱ្យថ្នាក់ដឹកនាំក្នុងសមាគមធ្វើយ៉ាងណាបន្តសហការឱ្យកាន់
តែស្អតរមួតជាមួយមន្រ្តីសង្ឃអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចគ្រប់ស្រទាប់ដោយផ្តល់របាយការភាសាខ្មែរជាប្រចាំព្រមទាំងកែសម្រួលឥរិយាបទ
ខ្វះចន្លោះខ្លះៗគួរធ្វើការគោរពឱនលំទោនប្រឹក្សាសុំយោបល់ពីពួកគាត់ឱ្យបានញឹកញាប់ចំពោះព្រះមហាថេរចាស់វស្សា
ដែលមានបទពិសោធខ្ពស់សម្រាប់ដើម្បីជាទុនផ្នែកគំនិតក្នុងសកម្មភាពប្រតិបត្តិការងាររបស់សមាគម សម្តេចព្រះឧត្តមចរិយាឈឹងប៊ុនឈាមានសង្ឃដិកាថា៖វិជ្ជាផ្លូវលោកនិងវិជ្ជាផ្លូវធម៌ត្រូវតែសិក្សាទាំងសងខាងនិងយកចំណេះដឹងទាំង
ពីរយកមកអភិវឌ្ឍន៍ជីវិតឱ្យទទួលជោគជ័យដោយយកការគាំទ្រនិងវាយតម្លៃពីមតិមហាជនភាគច្រើន​​ទៅលើការអនុវត្តសកម្មភាពរបស់យើងចំណុចខ្វះខាតគួរតែបំពេញបន្ថែមនិងកែលំអ។you vong Siem Reap