សិក្ខាសាលាបូកសរុបនិងផ្សព្វផ្សាយលទ្ឋផលការងារ
គម្រោងស្តារឡើងវិញនូវហេដ្ឋារចនាសម្ពន្ឋ័ដែលខូចខាត
ដោយព្យុះកេតសាណា
របស់ក្រសួងអភិវឌ្ឍជនបទ
សិក្ខាសាលានេះប្រារព្ឋធ្វើនៅខេត្តសៀមរាបនាថ្ងៃទី២៨ខែកក្កដា
ឆ្នាំ២០១៤និងបានប្រារព្ឋពិធីបិទនៅរសៀលថ្ងៃដដែល
ក្រោមអធិបតីភាពឯកឧត្តមជាសុផារ៉ារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍ
ជនបទ រួមជាមួយវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្នុងបណ្តាក្រសួងអង្គភាពមន្ទីរពាក់ពន្ឋ័និងថ្នាក់ដឹកនាំខេត្តក្រុងមួយចំនួនព្រមទាំងអាជ្ញាធរ
ក្នុងមូលដ្ឋាននានាជាច្រើនរូបផងដែរ។ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ពន្ឋ័ខូចខាតដោយព្យុះកេតសាណាដែលបានកើតឡើងកាលពី
ឆ្នាំ២០០៩ក្រសួងអភិវឌ្ឍជនបទក្រោមកិច្ចសហប្រតិបត្តិការរវាងធនាគារពិភពលោកនិងរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ឋ័ចម្រុះដូចជាផ្លូវ ស្ពាន សាលា រៀន មណ្ឌលសុខភាព អណ្តូង

ទឹក ស្រះទឹក ប្រពន្ឋ័ស្រោចស្រពតូចៗបង្គន់អនាម័យ
ផ្សារជនបទ។ល។ក្នុងខេត្តគោលដៅចំនួន៦
ខេត្តគឺ កំពង់ធំ សៀមរាបបន្ទាយមានជ័យ
បាត់ដំបង កំពង់ឆ្នាំង និងខេត្តកំពង់ចាមសម្រាប់រយៈ
ពេល៤ឆ្នាំចាប់តាំងពីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១០នឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៤
ប្រកបដោយជោគជ័យ និងបានបញ្ចប់គម្រោងមុនកាលកំណត់។ជាលទ្ឋផលគម្រោងនេះបានកសាងសមិទ្ឋិផលជាច្រើនជូនប្រជាពលរដ្ឋរស់នៅក្នុងគោលដៅខេត្ត
ទាំង៦រួមមាន៖ផ្លូវប្រវែង៦១៥គីឡូម៉ែត្រ
ក្នុងនោះផ្លូវក្រាលកៅស៊ូមួយជាន់SBSTប្រវែង២៩២,១៧គីឡូម៉ែត្រ ផ្លូវបេតុង៣,១០០គីឡូម៉ែត្រ
និងសំណង់សិល្បការជាច្រើនដូចជាស្ពាន លូប្រអប់លូមូលជាដើម ។លើសពីនេះគម្រោងក៍បានផ្តល់នូវអណ្តូងទឹកស្អាតចំនួន១.៣២៩និងបង្គន់អនាម័យចំនួន១៨.៤៦៥ផងដែរ។
ថ្លែងបិទអង្គសិក្ខាសាលានាឱកាសនោះឯកឧត្តម ជា សុផារ៉ា
រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ
បានមានប្រសាសន៍ដោយកត់សំគាល់ទៅលើសមិទ្ឋិផលគម្រោងនៃបណ្តាខេត្តទាំង៦ថា៖ប្រជាពលរដ្ឋមាន
ភាពសប្បាយរីករាយនិងពេញចិត្តចំពោះគុណភាពសំណង់ដែលបានកសាងឡើងតាមបទដ្ឋានបច្ចេកទេស
ត្រឹមត្រូវសមិទ្ឋផលទាំងនេះពិតជាបានចូលរួមចំណែកយ៉ាងពិតប្រាកដក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀតពិសេសពីជនបទទៅទីក្រុងបង្កលក្ខណៈងាយស្រួល
ដល់ការតាំងទីលំនៅថ្មីការបង្កើតមុខរបរថ្មីពិសេសសម្រាប់ស្រ្តីជាមេផ្ទះនិងកាត់បន្ថយចំណាកស្រុក។ការប្រើប្រាស់កម្រាលកៅស៊ូនិងបេតុងដែលធ្វើឱ្យមានបរិស្ថានល្អ
កាត់បន្ថយការប៉ះពាល់ដល់
សុខភាព កាត់បន្ថយអត្រាបោះបង់ចោលការសិក្សា
កាត់បន្ថយកង្វះទឹកស្អាតនិងអនាម័យ។បន្ថែមពីនេះជួយលើកស្ទួយវិស័យទេសចរណ៍
បង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរដល់
ប្រជាពលរដ្ឋបង្កើនលទ្ឋភាពរកចំណូលនិផ្តល់ឱកាសដល់ស្ត្រីឱ្យពួកគេមានពេលវេលាសម្រាប់ប្រកបការងារ
រកកម្រៃនិងជាពិសេសការសម្រួលដល់ប្រជាជនដែលមានពិការភាព។ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា៖សមិទ្ឋផលទាំងអស់ខាងលើមិនអាចលេចជារូបរាងបាន បើសិនគ្មាន
រកកម្រៃនិងជាពិសេសការសម្រួលដល់ប្រជាជនដែលមានពិការភាព។ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា៖សមិទ្ឋផលទាំងអស់ខាងលើមិនអាចលេចជារូបរាងបាន បើសិនគ្មាន
ភាពស្មោះត្រង់ការយកចិត្តទុកដាក់និងការទទួលខុសត្រូវពីសំណាក់បណ្តាក្រុមហ៊ុនទទួលការទាំអស់
ដោយការយកចិត្តទុកដាក់ធានាបាននូវសុវត្ថិភាពសម្រាប់ការដ្ឋានកម្មករនិងប្រជាជននៅតាមផ្លូវទទួល
បានការគាំទ្រពីសហគមន៍និងបានរួមចំណែកបង្កើនសមត្ថភាពមន្ត្រី
ស្ថាប័ននិងធនធានមនុស្ស
ក៍ដូចជាក្រុមហ៊ុនក្នុងស្រុកផងដែរដើម្បីជាផលប្រយោជន៍យូរអង្វែងនិងនិរន្តរភាពក្រោមទិសស្លោក អភិវឌ្ឍជនបទប្រកបដោយចីរភាព ,ឯកឧត្តម បានសំណូមពរឱ្យសមាជិកសមាជិកា
ក្នុងអង្គសិក្ខាសាលាយកចិត្តទុកដាក់លើបញ្ហាសំខាន់ៗដូចជាត្រូវរួមគ្នាចូលរួមថែរក្សាសមិទ្ឋផលដែល
ទទួលបានដោយស្មារតីទទួលខុសត្រូវ ត្រូវរួមគ្នាអនុវត្តទិសស្លោកថ្ងៃនេះនិងថ្ងៃស្អែកកុំឱ្យ
មានគ្រោះថ្នាក់ចរាចរណ៍និងបានបំផុសជម្រុញផងដែរឱ្យទាំងអស់គ្នាចូលរួមដាំដើមឈើជា
ទទួលបានដោយស្មារតីទទួលខុសត្រូវ ត្រូវរួមគ្នាអនុវត្តទិសស្លោកថ្ងៃនេះនិងថ្ងៃស្អែកកុំឱ្យ
មានគ្រោះថ្នាក់ចរាចរណ៍និងបានបំផុសជម្រុញផងដែរឱ្យទាំងអស់គ្នាចូលរួមដាំដើមឈើជា
ពិសេសលោកលោកស្រីជាប្រធានមន្ទីរអភិវឌ្ឍជនបទគ្រប់ខេត្តក្រុងគួររកទីតាំបង្កើតថ្នាល
បណ្តុះកូនឈើដើម្បីយកទៅដាំតាមផ្លូវជនបទដែលបានចុះក្នុងបញ្ជីសារពើភណ្ឌ័របស់ក្រសួងអភិវឌ្ឍជនបទ
តាមស្ថានភាពនិងភូមិសាស្រ្ត
ផងដែរ។ឯកឧត្តមជាសុផារ៉ាបានសង្កត់ធ្ងន់ទៀតដែរថា៖រាជរដ្ឋាភិបាលបានចំណាយថវិកាតាមរយៈក្រសួង
អភិវឌ្ឍជនបទ
ស្ថាបនានិងជួសជុលហេដ្ឋារចនាសម្ពន្ឋ័ក្នុងគោលដៅជាចំបងគឺដើម្បីចូលរួម
ចំណែកក្នុងការអភិវឌ្ឍលក្ខណ័្ឌសង្គមនិងសេដ្ឋកិច្ចនៅតំបន់ជនបទក្នុងប្រទេសកម្ពុជាដោយផ្តោតទៅលើការ
កែលំអជីវភាពប្រជាពលរដ្ឋក្រីក្រនៅជនបទនិងបង្កើតឱកាសឱ្យដល់ស្ត្រីចូលរួមការងារតាមរយៈការអភិវឌ្ឍនិង
ថែទាំផ្លូវជនបទប្រកបដោយចីរភាព។យូវង្ស