Sunday, July 27, 2014

សិក្ខាសាលាថ្នាក់តំបន់មួយស្តីពីការគ្រប់គ្រងប្រពន្ឋគណនីរណបនិង ស្ថិតីទេសចរណ៍




មន្រ្តីពាក់ពន្ឋទៅនឹងវិស័យទេសចរណ៍នៃបណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្គបានជួបប្រជុំ
នៅខេត្តសៀមរាបក្នុងសិក្ខាសាលាថ្នាក់តំបន់មួយស្តីពីការគ្រប់គ្រងប្រពន្ឋគណនីរណបនិង
ស្ថិតីទេសចរណ៍ 
.ថ្មីៗនេះក្រសួងទេសចរណ៍ដោយមានការសហការជំនួយបច្ចេកទេសពីអង្គការទេសចរណ៍ពិភពលោក និង តាមរយៈមូលនិធិនៃរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េបានរៀបចំបើកសិក្ខាសាលា នេះឡើងនៅខេត្តសៀមរាប មានរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី៣០ខែកក្កដាឆ្នាំ២០១៤ ក្រោមអធិបតីភាពបើករបស់ ឯកឧត្តម លី ប៊ុនធឿន រដ្ឋលេខាធិការក្រសួងទេសចរណ៍និងបានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ឯម ផល្លាមនី អភិបាលរងខេត្ត អ្នកជំនាញការស្ថិតិរបស់អង្គការទេសចរណ៍ពិភពលោកUNWTO តំណាងអង្គការអភិវឌ្ឍអាស៊ីADBរួមជាមួយមន្រ្តីជាតិនិងអន្តរជាតិមកពីបណ្តាប្រទេសក្នុងតំបន់ទន្លេមេគង្
គពាក់ពន្ឋ័នៃវិសយទេសចរណ៍ដូចជា​ចិន​ កម្ពុជា ថៃ មីយ៉ាន់ម៉ា វៀតណាម ឡាវ  ផងដែរ។សិក្ខាសាលាធ្វើក្នុងគោលបំណងបង្កើននូវចំណេះដឹងនិងបង្ហាញពីតួនាទីសំខាន់ៗដល់មន្ត្រីផ្នែកទេសចរណ៍ឈានទៅអនុវត្តប្រព័ន្ធនេះ ប្រកបដោយប្រសិទ្ធិភាព និងពិភាក្សាស្វែងយល់ផងដែរអំពីការស្រង់ស្ថិតិនិងការគណនា ទិន្នន័យទេសចរណ៍ពីគ្រប់ភាគីពាក់ពន្ឋ័ដើម្បីលើកកម្ពស់ប្រសិទ្ធិភាព និង ការគ្រប់គ្រងស្ថិតិវិស័យទេសចរប្រកបដោយនិរន្តរភាព។លោកស្រី វ៉ាន់ណេសា សាទូរ អនុប្រធានទទួលបន្ទុកការអភិវឌ្ឍនិងសេវាកម្មជំនួយ នៃអង្គការទេសចរណ៍ពិភពលោក បានមានប្រសាសន៍ថា នេះជាគម្រោងថ្មីមួយ សម្រាប់ការគ្រប់គ្រងចំណូលដែលបានមកពីវិស័យទេសចរ ហើយការបណ្តុះបណ្តាលនាពេលនេះ ក៏ទទួលបានមូលនិធិពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េផងដែរ។លោកស្រីឱ្យដឹងទៀត ថា៖អង្គការទេសចរណ៍ពិភពលោកមានបំណងចង់ឱ្យប្រទេសក្នុងក្របខណ្ឌពាក់ពន្ឋ៍ជាមួយអង្គការទេសចរណ៍
ពិភពលោកទាំងអស់ធ្វើការប្រមូលស្ថិតិប្រមូលទិន្នយឱ្យបានត្រឹមត្រូវ ជាលក្ខណៈប្រពន្ឋរួមមួយហើយ មានតែប្រពន្ឋ័គណនីរណបនេះទេដែលបានបង្ហាញពីតួនាទីសំខាន់របស់វិស័យទេសចរណ៍នៅក្នុងសេដ្ឋកិច្ច
ជាតិនិងចង់ដឹងថាតើវិសយទេសចរណ៍បានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិយ៉ាងដូចម្តេចខ្លះ។ មានប្រសាសន៍ក្នុងឱកាសបើកសិក្ខាសាលា ឯកឧត្តម លី ប៊ុនធឿន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថាពីសារៈសំខាន់នៃប្រពន្ឋ៍គណនីរណបនិងស្ថិតិទេសចរណ៍ដែលជាប្រពន្ឋគណនីមួយបន្ថែម
ទៅលើប្រពន្ឋគណនីជាតិក្នុងការគណនាអំពីគុណតម្លៃរបស់ទេសចរណ៍ទៅក្នុងប្រពន្ឋគណនីជាតិនិងបាន
ជម្រុញការប្រមូលទិន្នន័យពីគ្រប់ភាគីពាក់ពន្ឋ័ដើម្បីលើកកម្ពស់ប្រសិទ្ធិភាព និង ការគ្រប់គ្រងស្ថិតិវិស័យ
ទេសចរប្រកបដោយនិរន្តរភាពតាមរយៈការគ្រប់គ្រងប្រពន្ឋគណនីរណបនិងស្ថិតិទេសចរណ៍នេះ។ឯ.ឧមានប្រសាសន៍ថា៖យើងទាំងអស់គ្នាត្រូវរួមគ្នាសិក្សាស្វែងយល់បន្ថែមលើប្រពន្ឋគណនីរណប
និងស្ថិតីទេសចរណ៍ដើម្បីជម្រុញសកម្មភាពនៃកិច្ចការងារនេះឱ្យដំណើរការទៅបានឆាប់ដោយហេតុថាកន្លង


មកប្រទេសកម្ពុជាយើងពុំទាន់មានអ្នកជំនាញណាដែលបានតាក់តែងនិងកសាងឯកសារប្រពន្ឋគណនី
រណបនិងស្ថិតីទេសចរណ៍នៅឡើយទេការគ្រប់គ្រងទិន្ន័យតាមរយៈប្រពន្ឋ័នេះពិតជាមានសារៈសំខាន់
ណាស់សម្រាប់កម្ពុជា ព្រោះនឹងបានធ្វើឲ្យកម្ពុជា កាន់តែមានមូលដ្ឋានមួយរឹងមាំថែមទៀត សម្រាប់
ការរៀបចំការតាមដាន និង ការវាយតម្លៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិប្រកបដោយនិរន្តរភាព និង ការទទួលខុសត្រូវ ពិសេសឈានទៅសម្រេចគោលដៅអភិវឌ្ឍសហស្សវត្ស។ហើយកម្ពុជាក៍ត្រូវការឱ្យអង្គការទេសចរណ៍ពិភពលោកជួយធ្វើការកសាងប្រពន្ឋនេះដល់កម្ពុជាផងដែរ។ពាក់ព័ន្ធនឹងបញ្ហានេះ លោក ថុក សុខុម ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងអាស៊ាន នៃក្រសួងទេសចរណ៍បានផ្តល់ព័ត៌មានលំអិតបន្ថែមក្នុងពេលសំរាកនៃអង្គសិក្ខាសាលានោះថា
ប្រព័ន្ធគណនីរណបទេសចរណ៍នេះ គឺជាប្រព័ន្ធគណនាថ្មីមួយ ដែលប្រទេសកំពុងអភិវឌ្ឍ និង ប្រទេសអភិវឌ្ឍបាននឹងកំពុងរៀបចំនិងប្រើប្រាស់ប្រព័ន្ធនេះដើម្បីលើកកម្ពស់ប្រសិទ្ធភាពលើការគ្រប់គ្រង
ចំណូលផ្នែកវិស័យទេសចរហើយព្រមទាំងកំណត់ឲ្យដឹងថាតើវិស័យទេសចរនេះបានចូលរួមចំណែកអភិវឌ្ឍ
សេដ្ឋកិច្ចជាតិក្នុងកម្រិតណា។ដោយឡែកនៅកម្ពុជាក្នុងពេលកន្លងមក ប្រព័ន្ធនេះមិនទាន់មាននៅឡើយទេ វាជាប្រព័ន្ធថ្មីមួយដែលកម្ពុជាត្រូវរៀបចំទទួលយកព្រោះវាអាចគ្រប់គ្រងដល់ការចំណាយរបស់អ្នកទេសចរ
និងជាប្រពន្ឋ័មួយ បន្ថែមទៅលើប្រពន្ឋ៍គណនីទេសចរណ៍ជាតិសម្រាប់បំរើឱ្យវិសយទេសចរណ៍ សម្រាប់ស្ថិតិទេសចរណ៍កម្ពុជាក៍ដូចជាប្រទេសជាសមាជិកក្នុងតំបន់ទន្លេមេគង្គផងដែរ។លោកបានឱ្យដឹងពីរបៀបនៃការអនុវត្តដែរថា៖ចំពោះការអនុវត្តតាមប្រព័ន្ធគណនីរណបទេសចរណ៍នេះវាមិនត្រឹមតែគ្រប់គ្រងលើការចំណាយរបស់អ្នកទេសចរជាលក្ខណៈកញ្ចប់រួមប៉ុណ្ណោះនោះទេ តែនៅអាចគ្រប់គ្រងដល់អ្នកទេសចរ ដែលចូលមកជាលក្ខណៈឯកជននិងស្ម័គ្រចិត្តផងដែរ។មានន័យថារាល់ការចំណាយរបស់ភ្ញៀវទេសចរណ៍ក៍ដូចជាអ្នកស្ម័គ្រចិត្តអន្តរជាតិទាំងឡាយទៅលើអ្វី
គោលដៅណាកន្លែងណាគឺប្រើប្រពន្ឋ័ណនីរណបនិងស្ថិតិទេសចរណ៍នេះ។






No comments:

Post a Comment