Friday, July 25, 2014

បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ឡើគម្រោអអគារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងសាលាគរុកោសល្យនិងវិក្រិតការខេត្តសៀមរាប




ក្រោយពីបានចុះអនុស្សរណៈយោគយល់
បន្ថែមលើអនុស្សរណៈនៃកិច្ចព្រមព្រៀង
ស្តីពីគម្រោងនៃការអភិវឌ្ឍធនធានមនុស្ស
មិត្តភាពកម្ពុជាជប៉ុនរវាងក្រសួងអប់រំយុវ
ជននិងកីឡានិងអង្គការអិនភីអូ ខ្យូសៃហ្វ័ររ៉ាម
ជប៉ុនដែលជាអង្គការមិនរកប្រាក់ចំ
ណេញកាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៣រួចមក នៅព្រឹកថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៤​ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជន
និងកីឡារួមជាមួយឯកឧត្តមឧកញ៉ាសៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាបលោកកាណារី យូតាកានិងប្រតិភូនៃអង្គការអិនភីអូ ខ្យូសៃហ្វ័ររ៉ាមជប៉ុនរួមជាមួយវត្តមានលោកគ្រូអ្នកគ្រូក្នុងសាលាគរុកោសល្យនិងវិក្រិតការខេត្ត បានរួមគ្នាអញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងសាលាគរុកោសល្យនិងវិក្រិតការខេត្តសៀមរាប។ប្រធានមូលនិធិអិនភីអូខ្យូសៃ ហ្វ័ររ៉ឹមជប៉ុនលោកកាណារី យូតាកាបានថ្លែងដោយសង្ឃឹម
ថា៖សមិទ្ឋផលដែលយើងកំពុងសាងសង់នេះនឹងជួយពង្រឹងចំណេះដឹងដល់ប្អូនៗយុវជនកម្ពុជាសម្រេចបានតាមក្តីស្រម៉ៃទៅអនាគត ទន្ទឹមនឹងនោះក៍ត្រូវការការចូលរួមប្រឹងប្រែងរបស់យុវជននិងការជួយជ្រោមជ្រែងបន្ថែមទៀតពីគ្រប់ដៃគូភាគីពាក់ពន្ឋ័ទាំងអស់ផងដែរព្រោះថាប្រទេសជាតិមានការអភិវឌ្ឍនិងរីកចម្រើនទៅបានគឺសង្ឃឹមលើប្អូនៗយុវជនទទួលបានការបណ្តុះបណ្តាលលើជំនាញបច្ចេកទេសផ្សេងៗ។ក្រោយពីសាងសង់រួចលោកនឹងខិតខំប្រឹងប្រែងគៀងគររកអ្នកស្ម័គ្រចិត្តជួយឧបត្ថម្ភនៅទីនេះបន្តទៀតផងដែរ។ឯកឧត្តម ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាបក្នុងនាមប្រជាពលរដ្ឋក្នុងខេត្ត
សៀមរាបនិងក្នុងនាមឯកឧត្តមផ្ទាល់ បានថ្លែងអំណរគុណចំពោះទឹកចិត្តប្រកបដោយសប្បុរសធម៌
របស់ប្រតិភូជប៉ុនដែលបានជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋនៅខេត្តសៀមរាបនិងខេត្តមួយចំនួនទៀតក្នុងប្រទេសកម្ពុជា។ជាក់ស្តែង២ឆ្នាំកន្លងមក ក្នុងខេត្តសៀមរាបប្រធានមូលនិធិអិនភីអូខ្យូសៃហ្វ័ររ៉ឹមជប៉ុនលោកកាណារី យូតាកាបានជួយកសាងអគារសិក្សាចំនួនបីខ្នងមាន១៥បន្ទប់នៅអនុវិទ្យាល័យនិងបឋមសិក្សាខ្វៀនក្នុងសង្កាត់គោកចកក្រុងសៀមរាបខេត្តសៀមរាប រួមជាមួយនឹងអគារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈពេលនេះផងដែរដែលសរុបទឹកប្រាក់ប្រមាណជិត១លានដុល្លារសហរដ្ឋអាមេរិក។បន្ថែមពីនេះនៅបានជ្រើសរើសលោកគ្រូអ្នកគ្រូចំនួន១៦នាក់ទៅសិក្សានៅប្រទេសជប៉ុនបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់យកមកបំរើក្នុងសេចក្តីត្រូវការរបស់មជ្ឈមណ្ឌលនេះ។ឯកឧត្តមបានមានប្រសាសន៍ថា៖ដើម្បីរួមចំណែកអភិវឌ្ឍក្នុងវិស័យអប់រំនិងការកសាងធនធានមនុស្សនៅកម្ពុជាយើងជាយុវជនត្រូវតែខិតខំរៀនសូត្របង្កើតនូវទំនាក់ទំនងឱ្យកាន់តែមានភាពជិតស្និទ្ឋថែមទៀតរវាងគ្នានិងគ្នារវាងកម្ពុជានិងអន្តរជាតិជាពិសេសទំនាក់ទំនងជិតស្និទ្ឋជាមួយប្រទេសជប៉ុនធ្វើយ៉ាងណាឱ្យចំណងមិត្តភាពកម្ពុជាជប៉ុនកាន់តែយូរអង្វែង។មានប្រសាសន៍បើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានបញ្ជាក់ថា៖ព្រះរាជាណាចក្រកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានកំណត់យកការអភិវឌ្ឍជាអទិភាពរួមមាន ទឹក ផ្លូវភ្លើងនិងអភិវឌ្ឍ ធនធានមនុស្សស្របទៅតាមយុគសម័យបច្ចេកវិជ្ជាជឿនលឿនការអភិវឌ្ឍធនធានមនុស្សគឺគឺឈរលើគោលការណ៍ជំនាញទាមទារឱ្យយើងជឿលើសមត្ថភាពរបស់ខ្លួននិងត្រូវមានជំនាញធំៗបីដូចជាជំនាញវិភាគ សមត្ថភាពជំនាញក្នុងការដោះស្រាយបញ្ហានិងជំនាញលើសមត្ថភាពប្រតិបត្តិដោយប្រើបញ្ញាយកទៅអនុវត្តឱ្យកើតចេញជាការប្រតិបត្តិ ពោលគឺកុំពូកែតែមាត់គ្មានការអនុវត្តដែលគោលការណ៍ទាំងនេះជានយោបាយបច្ចេកទេសនៅតែមានអទិភាពនិងស្ថិតនៅក្នុងផ្លូវត្រូវទាំងក្នុងអតីតកាល​ បច្ចុប្បន្ននិងទាំងទៅអនាគតបន្ថែមពីនេះឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមផងដែរពីកំណែទម្រង់លើវិស័យអប់រំព្រមទាំងបានជម្រុញឱ្យសិស្សានុសិស្សខិតខំក្នុងការសិក្សានិងលោកគ្រូអ្នកគ្រូខិតខំរៀនសូត្រលើមុខជំនាញផ្សេងៗបន្ថែមទៀតលើមុខជំនាញដែលមានស្រាប់ដើម្បីជួយលើកស្ទួយវិស័យអប់រំនៅកម្ពុជាកាន់តែរីកចម្រើនទៅមុខ។យូវង្ស







No comments:

Post a Comment