នៅថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៤ ក្រសួងទេសចរណ៍
បានរៀបចំជាសិក្ខាសាលាថ្នាក់ជាតិនៅខេត្តសៀមរាប ស្តីពីប្រព័ន្ធគណនីរណបទេសចរណ៍និងស្ថិតិ
ដែលជាប្រព័ន្ធថ្មីមួយសម្រាប់កម្ពុជា
ក្នុងគោលបំណងបង្កើននូវចំណេះដឹងដល់មន្ត្រីនៃអង្គភាពទេសចរណ៍ឈានទៅអនុវត្តប្រព័ន្ធនេះ
ប្រកបដោយប្រសិទ្ធិភាព។នេះជាការស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតឲ្យមានជាសិក្ខាសាលានេះ
ក្នុងការលើកកម្ពស់ប្រសិទ្ធិភាព និង
ការគ្រប់គ្រងស្ថិតិវិស័យទេសចរប្រកបដោយនិរន្តរភាព។
មានប្រសាសន៍ក្នុងឱកាសបើកសិក្ខាសាលានោះ ឯកឧត្តម លី
ប៊ុនធឿន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា
វិស័យទេសចរជាមាសបៃតង ដែលបានរួមចំណែកកសាងសេដ្ឋកិច្ចសង្គម
ផ្តល់ឱកាសការងារ បង្កើនប្រាក់ចំណូល
លើកកម្ពស់ជីវភាពរស់នៅ និង
បានកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ
ហើយតាមរយៈនៃការរៀបចំការគ្រប់គ្រងប្រព័ន្ធគណនីរណបទេសចរណ៍និងស្ថិតិនេះ
បានធ្វើឲ្យកម្ពុជា កាន់តែមានមូលដ្ឋានមួយរឹងមាំថែមទៀត
សម្រាប់ការរៀបចំការតាមដាន និង ការវាយតម្លៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ
ហើយការដែលមានស្ថិតិល្អ គឺពិតជាបានជួយដល់រាជរដ្ឋាភិបាល និង
ដៃគូអភិវឌ្ឍ ក្នុងការវាស់វែងជាប្រព័ន្ធតាមដាន និង
រាយការណ៍អំពីកិច្ចអភិវឌ្ឍប្រកបដោយនិរន្តរភាព និង ការទទួលខុសត្រូវ
ពីព្រោះស្ថិតិជាមូលដ្ឋាននៃគោលនយោបាយអភិវឌ្ឍ និង
ការសម្រេចគោលដៅអភិវឌ្ឍសហស្សវត្ស។
ឯកឧត្តម បានមានប្រសាសន៍ទៀតថា៖ តាមរយៈនៃទំនាក់ទំនង និង
កិច្ចសហការល្អប្រសើរនោះ លោកសង្ឃឹមថា អង្គការទេសចរណ៍ពិភពលោក និង
រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នឹងបន្តជួយគាំទ្រដល់កម្ពុជា ទាំងស្មារតី
បច្ចេកទេស និង ធនធានមនុស្ស ដើម្បីកសាងនូវឯកសារ និង
អភិវឌ្ឍនូវប្រព័ន្ធគណនីរណបទេសចរមួយប្រកបដោយប្រសិទ្ធភាព និង
គម្រោងផ្សេងៗទៀត ក្នុងការអភិវឌ្ឍវិស័យទេសចរប្រកបដោយនិរន្តរភាព
ដូចប្រទេសជាសមាជិកក្នុងតំបន់។
No comments:
Post a Comment