Saturday, May 12, 2012

ខេត្ដសៀមរាប​ ៖​ ប្រជាពលរដ្ឋ​បាន​រិះ​ គន់​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ដសៀមរាប​ ថា​បាន​នឹង​កំ​ពុ​ង​ប្រមូល​លុយ​ពី​អ្នកជំងឺ​ ដែល​ទៅ​ពិនិត្យ​ព្យាបាល​នៅ​ទីនោះ​ខុស​នឹង​ គោលការណ៍​ក្រសួងសុខាភិបាល​ដែល​បាន​ កំណត់​ និង​មិន​អនុញ្ញាត​ឱ្យ​យក​ប្រាក់​ពី​ អ្នកជំងឺ​នោះ​ទេ​ ។​
​ប្រជាពលរដ្ឋ​ក្រីក្រ​មក​ពី​ជនបទ​បាន​ ត្អូញត្អែរ​ថា​ តាម​គោល​ការ​របស់​ក្រសួង​ សុខាភិបាល​មិន​បាន​អនុញ្ញាត​ឱ្យ​យក​ប្រាក់​ ទេ​ ក៏​ប៉ុន្ដែ​ ការ​មក​ព្យាបាល​របស់​ពួក​គាត់​ ត្រូវ​បាន​មន្ទីរ​បង្អែក​មួយ​នេះ​យក​ប្រាក់​ ពួក​គាត់​គ្រប់ៗ​គ្នា​ បើ​ទោះបីជា​នៅ​ក្នុង​ មន្ទីរពេទ្យ​មួយ​នេះ​បាន​បិទ​ប្រកាស​មិន​ អនុញ្ញាត​ឱ្យ​គ្រូពេទ្យ​យក​សេវា​ពី​អ្នកជំងឺ​ ក៏​ដោយ​ ។​
​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ សៀម​ រាប​គេ​បានឃើញ​បិទ​សេចក្ដីជូនដំណឹង​ ក្នុង​គោលបំណង​លើកលែង​បង់ថ្លៃ​សេវា​ សម្រាប់​អ្នក​ទៅ​ព្យាបាល​នៅ​ទីនោះ​មាន​ ចំនួន​៨​ចំណុច​ គឺ​ ទី​១.​ បុគ្គលិក​មន្ទីរពេទ្យ​ និង​គ្រួសារ​ ប្ដី​  ប្រពន្ធ​ កូន​ ឪពុក​ម្ដាយ​ មិន​ត្រូវ​ឱ្យ​បង់ប្រាក់​ នោះ​ទេ​,​ ទី​២.​ជន​ក្រីក្រ​,​ ទី​៣.​ជន​ពិការ​ដោយ​សង្គ្រាម​,​ ទី​៤.​យោធា​ រំសាយ​,​ ទី​៥.​ព្រះសង្ឃ​,​ ទី​៦.​អ្នកជំងឺ​អេស​ដ៍​,​ ទី​.៧​អ្នកជំងឺ​របេង​ និង​ទី​៨.​ពិរុទ្ធជន​ ។​
​អ្នកជំងឺ​ម្នាក់​ដែល​ទៅ​ពិនិត្យ​ ព្យាបាល​ នៅ​ទីនោះ​បាន​មាន​ប្រសាសន៍​ថា​ បើ​ទោះ​ បី​ជា​មាន​បិទ​សេចក្ដីជូនដំណឹង​ខាងលើ​ ក៏​ដោយ​ ជាក់ស្ដែង​មន្ទីរពេទ្យ​នេះ​នៅ​តែ​ យក​លុយ​អ្នកជំងឺ​ទាំងអស់​ដោយ​មិន​រើស​ មុខ​ឡើយ​ មិន​ថា​ជន​ក្រីក្រ​ ព្រះសង្ឃ​ យោ​ ធា​រំសាយ​ ជន​ពិការ​ដោយ​សង្គ្រាម​ស្ដី​ នោះ​ទេ​។​ ប្រភព​ព​*​ី​អ្នកជំងឺ​ដដែល​បាន​បន្ដ​ ថា​ ក្នុង​មួយ​ថ្ងៃៗ​មាន​ប្រជាពលរដ្ឋ​ជា​អ្នក​ ជំងឺ​រាប់រយ​នាក់​ចូល​ទៅ​ពិនិត្យ​ជំងឺ​មាន​ ទាំង​អ្នកក្រ​ និង​អ្នក​មធ្យម​ត្រូវ​បាន​មន្ទីរ​ ពេទ្យ​បង្អែក​ខេត្ដសៀមរាប​តម្រូវ​ឱ្យ​បង់​ ថ្លៃ​សេវា​ចំនួន​១.២០០០​រៀល​ទៅ​១.៥០០០​ រៀល​ ក្នុង​អ្នកជំងឺ​ម្នាក់ៗ​ ។​
​ព្រះសង្ឃ​មួយ​អង្គ​សុំ​មិន​បញ្ចេញ​ ព្រះ​ នាម​បាន​មាន​ថេរ​ដីកា​ថា​ ព្រះ​អង្គ​មក​ ពិនិត្យ​ជំងឺ​នៅ​ទី​នេះ​ត្រូវ​បាន​គេ​តម្រូវ​ឱ្យ​ បង់​សេវា​អស់​១.៥០០០​រៀល​ដូច​គេឯង​ ទាំងអស់​ ដោយ​ពុំ​បាន​លើកលែង​ដូច​ការ​ បិទ​ប្រកាស​នោះ​ឡើយ​ ។​ ព្រះ​អង្គ​បាន​ មាន​ថេរ​ដីកា​ថា​ ប្រជាពលរដ្ឋ​ដែល​ចូល​ មក​ពិនិត្យ​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ សៀមរាប​ភាគច្រើន​ជា​ពលរដ្ឋ​ក្រីក្រ​មក​ ពី​ទី​ជនបទ​ឆ្ងាយ​ដាច់​ស្រយាល​ដែល​ មាន​ប្រាក់​ត្រឹមតែ​ធ្វើ​សោហ៊ុយ​ធ្វើ​ដំណើរ​មក​ពិនិត្យ​ជំងឺ​ប៉ុណ្ណោះ​ មិន​មាន​លទ្ធភាព​ ឯណា​បង់ប្រាក់​នោះ​ឡើយ​ ។​
​ពលរដ្ឋ​ម្នាក់​មក​ពី​ជនបទ​ដាច់​ ស្រយាល​ បាន​មាន​ប្រសាសន៍​ដោយ​ឆ្ងល់​ថា​ មន្ទីរ​ ពេទ្យ​របស់​រដ្ឋ​ហេតុ​អ្វី​ត្រូវ​យក​លុយ​ដោយ​ មិន​រើសមុខ​ ម្យ៉ាងវិញទៀត​បើ​យក​លុយ​ បែប​នេះ​ ចាំបាច់​អី​បិទ​ប្រកាស​មិន​ឱ្យ​បង់​ សេវា​?​ ពលរដ្ឋ​ដដែល​បាន​មាន​ប្រសាសន៍​ ថា​ ករណី​លើកលែង​បង់ថ្លៃ​សេវា​ប្រហែល​ មាន​តែ​ក្រុម​គ្រួសារ​សាច់ញាតិ​បុគ្គលិក​ នៅ​មន្ទីរពេទ្យ​នេះ​តែ​ប៉ុណ្ណោះ​ឬ​ ?​
​អ្នក​មក​ពិនិត្យ​ជំងឺរបេង​ម្នាក់​ទៀត ​បាន​ និយាយ​ថា​ មាន​អ្នកជំងឺ​របេង​ខ្លះ​ត្រូវ​បាន​ ទៅ​សម្រាក​ព្យាបាល​នៅ​ឯ​ផ្ទះ​ដោយ​គេ​ សង្ស័យ​ថា​ជា​ការ​ឃុបឃិត​ចាយ​លុយ​ជាមួយនឹង​គ្រូពេទ្យ​ ដើម្បី​បាន​ថ្នាំ​របេង​ទៅ​ លេប​នៅ​ឯ​ផ្ទះ​រៀង​រាល់​ខែ​ ។​
​ទាក់ទិន​ការ​លើក​ឡើង​ខាងលើ​នេះ​ លោក​ ប៉ែន​ ផលគុណ​ ប្រធាន​
 មន្ទីរពេទ្យ​ បង្អែក​ខេត្ដសៀមរាប​បាន​មាន​ប្រសាសន៍​ តាម​ទូរស័ព្ទ​                                                                                                                       រូបភាពឯកសារផ្សេង
 ឱ្យ​ដឹង​ថា​ ការ​យក​លុយ​នេះ​ គឺជា​គោលការណ៍​របស់​ក្រសួង​ ហើយ​គោល​ ការណ៍​ដែល​បាន​បិទ​ប្រកាស​ទាំង​៨​ចំណុច​ នោះ​ ត្រូវ​បាន​លើក​ឡើង​បង់ថ្លៃ​សេវា​តែ​ លើ​អ្នក​ពិនិត្យ​ជំងឺ​រួច​ហើយ​ត្រូវ​បាន​ សម្រាក​ព្យាបាល​ ។​ លោក​ប្រធាន​មន្ទីរ​ ពេទ្យ​បន្ដ​ថា​ ចំពោះ​លុយ​យក​ថ្លៃ​សេវា​ ទាំងនោះ​៣៩​ភាគរយ​ទុក​បម្រើ​ការ​នៅ​*​ ក្នុង​មន្ទីរពេទ្យ​ ។​ ចំណែក​លុយ​នៅ​សល់​ ៦១​ភាគរយ​សុំ​សម្រាប់​បម្រើ​ការ​នៅ​ ក្រសួងសុខាភិបាល​ ។​
​ទោះបី​លោក​ប្រធាន​មន្ទីរពេទ្យ​បាន​ មាន​ប្រសាសន៍​បែប​នេះ​ក្ដី​ ពលរដ្ឋ​ក្រីក្រ​ ទាំង​អ្នក​មក​ពិនិត្យ​ជំងឺ​ និង​អ្នក​ត្រូវ​សម្រាក​ ព្យាបាល​បាន​រិះគន់​ថា​ ខាង​មន្ទីរពេទ្យ​បាន​ យក​ថ្លៃ​សេវា​ពី​ពួក​គាត់​ដោយ​ពុំ​មានការ​ លើកលែង​បន្ដិច​ឡើយ​ ៕អត្ថបទទាំងស្រុងពីគេហទំព័រនគរវត្ត
  ​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ព្រមាន​ដល់អ្នកអានព័ត៌មាន និងអ្នកវិភាគព្រឹត្តិការណ៍ព័ត៌មាន តាម​ស្ថានីយទូរទស្សន៍ ​ក្នុងស្រុក​មួយ​ចំនួន កុំ​ឲ្យ​តាំង​ខ្លួន​​ជា​អ្នក​ផ្តល់​អនុសាសន៍ ​ដល់​ចៅហ្វាយខេត្ត ​និងដល់រដ្ឋមន្ត្រី គឺ​ធ្វើ​បែប​នេះ មិន​ត្រូវ​តាម​វិជ្ជាជីវៈ​ឡើយ​។​

​ លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍​បែបនេះ កាលពី​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១២ ​ក្នុង​ពិធី​ខួប ១​ឆ្នាំ នៃ​ អប្សារា​ណិ​ត ( ថ្ងៃ១២​ឧសភា ឆ្នាំ​២០១១ ដល់ថ្ងៃ១២​ឧសភា ឆ្នាំ​២០១២ ) ​នៅ​ភោជនីយដ្ឋាន​ រស្មី​បឹងកក់​ ក្នុងរាជធានីភ្នំពេញ។​

​លោក ខៀវ កាញារីទ្ធ បាន​មានប្រសាសន៍​បញ្ជាក់​ថា "​ពិធីករ​អប្សា​រា​ណិ​ត មិន​ទាន់​ក្លាយទៅជា​អ្នក​ផ្តល់​អនុសាសន៍​ទៅ​គេ​ទេ​។ តែ​មាន​ទូរទស្សន៍​ច្រើនណាស់ នៅពេល​ល្បី បែរជាក្លាយទៅជា​ផ្តល់​អនុសាសន៍ ណែនាំ​តាំង​ពី​រដ្ឋមន្ត្រី និង​ចៅហ្វាយខេត្ត​"​។​

​លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​បន្ត​ទៀត​ថា "​យើង​ជា​អ្នកសារព័ត៌មាន មិនមែនជា​អ្នក​ផ្តល់​អនុសាសន៍ ដល់​ចៅហ្វាយខេត្ត និង​រដ្ឋមន្ត្រី​ទេ​។ គឺ​អ្នកសារព័ត៌មាន ផ្សាយ​អ្វី​ជា​ការពិត ហើយ​បង្ហាញ​។ កាលពី​ប៉ុន្មាន​ឆ្នាំមុន​កន្លងទៅ មាន​ក្រុម​អ្នកកាសែត​មួយក្រុម តាំងខ្លួន​ជា​អាជ្ញាធរ និង​ផ្តល់​ឱវាទ​ដល់​មន្ត្រី​រាជរដ្ឋាភិបាល​មួយ​ចំនួន រួម​ទាំង​ចៅហ្វាយខេត្ត ក្រុង និង​រដ្ឋ​មន្ត្រី​ខ្លះ​ដែរ ហើយ​ក្រុម​អ្នកការ​សែត​នោះ ទៅ​ណា​មក​ណា គឺ​មន្ត្រី​អាជ្ញាធរ នៅ​តំបន់​នោះ ត្រូវតែ​គោរព និង​តាម​ចេញ​លុយ​ប៉ាវ​ពួក​ក្រុម​អ្នកកាសែត ដែល​មាន​មេក្លោង​ម្នាក់ តាំងខ្លួន​ជា​ល្បង​ធំ​។ ឯ​កូនចៅ ស្វែងរក​ប្រយោជន៍​ជូន​លោក​បងធំ​នោះ ឲ្យខាងតែបាន​"៕​អត្ថបទទាំងស្រុងពីcen.co 
ឯកឧត្តម ខៀវ កញ្ញរិទ្ឋិ រដ្ឋមន្ត្រីក្រសួងព័តមាន
រូបថតឆ្នាំ២០១១នៅបម្ទាយមានជ័យ

Wednesday, May 9, 2012

 រូបភាពទាំងនេះជាទិដ្ឋភាពទឹកជំនន់នៅខេត្តសៀមរាបកាលពី
ឆ្នាំ២០១១។បច្ចុប្បន្នប្រជាពលរដ្ឋទូទាំងប្រទេសជាពិសេស
ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបនៅតែបារម្ភខ្លាចជួបនូវហេតុ
អាក្រក់ដូចឆ្នាំមុនទៀតខណៈឆ្នាំនេះជាឆ្នាំរោងដែលគេមាន
ជំនឿថាច្រើនតែមានជំនន់កើតឡើង។
                                                                    គេនៅចាំអ៊ុតមើលទឹកឆ្នាំនេះប្រកប  ដោយក្តីបារម្ភ។



ការរើរុះលំនៅដ្ឋានបណ្តោះអាសន្នតាមដងស្ទឹងសៀមរាប
ដើម្បីធ្វើការអភិវឌ្ឍន៍ក្រុងរបស់អាជ្ញាធរខេត្ត
 ឯកឧត្តម បណ្ឌិត ស៊ូ ភិរិន្ទ អភិបាលខេត្ត និងថ្នាក់ដឹកនាំក្នុងខេត្តចុះ
ពិនិត្យការរើរុះលំនៅដ្ឋានតាមដងស្ទឹង
តាមការអោយដឹងពីមន្ត្រីសាលាខេត្តថាស្ទឹង
សៀមរាបនឹងត្រូវស្តារអាចម៍ដីចេញដើម្បីបញ្ចៀស
ទឹកនិងកាយអោយជ្រៅកុំអោយស្ទះមុខទឹកព្រម
ទាំងធ្វើការសំអាតបរិស្ថានតាមបណ្តោយស្ទឹងឈាន
ទៅអភិវឌ្ឍន៍សោភ័ណភាពក្រុងទេសចរណ៍មួយនេះ
អោយស្រស់បំព្រងនិងដើម្បីចូលរួមក្នុងចលនាប្រឡង
ប្រណាំងទីក្រុងស្អាតរបស់ក្រសួងទេសចរណ៍ផង។
ចំពោះប្រជាពលរដ្ឋពួកគាត់ក៍សុខចិត្តទទួលយកនូវ
គោលនយោបាយជាដីធ្លីនិងប្រាក់កាក់មួយចំនួនផងដែរ។
 
 ឯកឧត្តម បណ្ឌិត ស៊ូ ភិរិន្ទក៍បានសម្តែងការអរគុណដល់ប្រជាពលរដ្ឋនូវ
ការចូលរួមរបស់ពួកគាត់ជាខ្លាំង

ប្រវត្តិនៃការកកើតអប្សារា

កំណើតអប្សារា
កំណើតអប្សរាមានដំណាលមកពីរឿងកូរសមុទ្រទឹកដោះ នៅក្នុងសមុទ្រទឹកដោះមានទឹកអម្រឹតនិងវត្ថុទិព្វច្រើនរកនឹងគណនាពុំអស់។ ដោយចង់ឃើញនូវវត្ថុទិព្វទាំងនោះ និងចង់បាននូវជីវិតអមតៈ ពពួកទេព្តា និងពពួកយក្ស សហការគ្នាកូរសមុទ្រទឹកដោះដោយសន្យាគ្នាថា បើទឹកអម្រឹតលេចឡើងចំមុខពពួកទេព្តានោះទឹកអម្រឹតបានទៅពពួកទេព្តា បើទឹកអម្រឹតលេចឡើងចំមុខពពួកយក្សនោះទឹកអម្រឹតបានទៅពពួកយក្ស។ បន្ទាប់ពីសន្យាគ្នាម៉ឹងម៉ាតដូច្នេះហើយ ភាគីទាំងពីរក៏ចាប់ផ្តើមមហាបេសកកម្មរបស់ខ្លួនដោយមាននាគឈ្មោះវាសុកី ធ្វើជាខ្សែសម្រាប់ទាញកូរមហាសមុទ្រទឹកដោះ និងយកភ្នំ មុន្ទរៈ ដែលនៅចំកណ្តាលសមុទ្រទឹកដោះធ្វើជាប្រដាប់បង្វិលកូរ។ ការកូរប្រព្រឹត្តទៅអស់រយៈពេលជាងមួយពាន់ឆ្នាំទិព្វនៅទេវលោក។ វត្ថុទិព្វដែលកើតចេញពីការកូរសមុទ្រទឹកដោះរួមមានៈ 
. ផ្កា បណ្ណជាតិៈ ថ្វាយទៅព្រះព្រហ្មយកទៅដាំនៅព្រហ្មលោកទាំងដប់ប្រាំមួយជាន់
 . ដំរីក្បាលបីឈ្មោះ ព្ធរាវ័ណៈ ថ្វាយទៅព្រះឥន្ទ្រធ្វើជាយានជំនិះ
  . ព្រះនាង ស្រីលក្ស្មីៈ ថ្វាយទៅព្រះវិស្ណុធ្វើជាអគ្គមហេសី
  . សេះសឈ្មោះ ឧច្ច័យស្វរៈ មិនថ្វាយឲ្យអាទិទេពអង្គណាទេ រក្សាទុកជានិមិត្តរូបគោរពប្រតិបត្តិសីលប្រាំសម្រាប់ឋានទាំងបី គឺឋានទេវលោក ឋានមនុស្សលោក និងឋានបាតាលលោក។
  . ទឹកអម្រឹតៈ ជាវត្ថុសក្តិសិទ្ធិធ្វើឲ្យមានអាយុវែងឥតដែនកំណត់
  . អប្សរាៈ អប្សររាប់សិបអង្គលេចចេញឡើងអណ្តែតពាសពេញលំហអាកាសរេរាំរបាំសួគ៌ បន្ទាប់ពីវត្ថុសក្តិសិទ្ធិទីប្រាំគឺទឹកអម្រឹតបានធ្លាក់ទៅក្នុងដៃពួកយក្ស។ ប្រមុខអប្សរធ្វើសញ្ញាឲ្យបរិវារ រាំរបាំងទេពពង្វក់ចិត្តពួកយក្សឲ្យភ្លឹកភ្លេចផឹកទឹកអម្រឹត។ រសរបាំទាក់ទាញពួកអសុរៈឲ្យស្រើបស្រាល ស្លុតស្លុងអារម្មណ៍ទៅតាមក្បាច់រាំ។ ឃើញឱកាសល្អ ព្រះវិស្ណុក៏កាឡាខ្លួនជាព្រះពាយឆក់យកទឹកអម្រឹតឲ្យពួកទេវតា
ផឹកទាំងអស់ដើម្បីឲ្យមានជីវិតអមតៈ។ ពេលបេសកកម្មកូរសមុទ្រទឹកដោះបានចប់សព្វគ្រប់ហើយ ពួកស្រីទេពអប្សរទាំងអស់បានក្លាយទៅជាស្រីរបាំសួគ៌រាំថ្វាយព្រះឥន្ទ្រតាំងតែតពីនោះមក។
  របាំរបស់ពពួកស្រីទេពអប្សរនោះ សន្មត់ហៅថា របាំអប្សរា។ របាំអប្សរារាំលើកទីមួយនៅឋានសមុទ្រទឹកដោះហៅថា របាំទឹកអម្រឹត។ ពេលរេរាំពពួកទេពអប្សរតែងកាន់ផ្កាបណ្ណជាតិជានិច្ច ដែលតំណាងឲ្យទេវលោក សុភមង្គល និងភាពរុងរឿងរបស់សត្តនិករគ្រប់ឋាន។
  ដកស្រងពីsalarean.com

ទាហានកម្ពុជា និងថៃបានប៉ះទង្គិចគ្នាដោយអាវុធមួយប្រាវនៅលើភ្នំដងរែក ចំណុចច្រកអានសេះ កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២៩ មេសា ២០១២ បង្កឱ្យមានរបួសទាំងសងខាង ការផ្ទុះអាវុធមួយប្រាវនេះ បើតាមមន្ត្រីយោធាកម្ពុជាបានឱ្យដឹងថា បង្កឡើងដោយភាគីថៃ ខណៈភាគីកម្ពុជា មិនបានប្រុងប្រយ័ត្ន ប្រភពបន្តថា កងទ័ពកម្ពុជាប្រមាណជាង១០នាក់បានឡើងលើភ្នំដងរែកបោះតង់ដើម្បីល្បាតចាំទប់ស្កាត់ប្រជាពលរដ្ឋខ្មែរដែលតែងតែឡើងភ្នំឆ្លងដែនចូលក្នុងដីថៃខុសច្បាប់។ ការបោះតង់បានធ្វើ៣ទៅ៣ថ្ងៃមកហើយ នៅមុនពេលកើតហេតុ ខណៈទាហានកម្ពុជាដើរល្បាតក្នុងទឹកដីខ្មែរ ហើយចុះទៅដងទឹកស្រះលើខ្នងភ្នំ ដោយមិនបានកាន់អាវុធនៅដៃ ស្រាប់តែក្រុមទាហានថៃបានបាញ់សន្ធាប់មកលើក្រុមទាហានកម្ពុជាតែម្តង ភ្លាមនោះទាហានកម្ពុជាបានស្រវេស្រវាចាប់អាវុធបាញ់តបវិញ។ ការផ្ទុះអាវុធប្រព្រឹត្តទៅប្រមាណជា១០នាទី និងបង្កឱ្យមានរបួសទាំងសងខាងផងដែរ ប្រភពដដែលបន្តទៀតថា បន្ទាប់ពីផ្ទុះអាវុធមួយប្រាវមេបញ្ជាការទាំងសងខាងដែលឈរជើងនៅចំណុចខាងលើ ក៏បានចរចាគ្នាធ្វើឱ្យស្ថានភាពងាកមករកសភាពធម្មតាវិញ ឯកសារដកស្រង់


 ប្រាសាទគោគចកស្ថិតនៅភូមិត្រពាំងសេះសង្កាត់គោកចកក្រុងខេត្តសៀមរាប


 តើប្រិយមិត្តចាប់អារម្មណ៍ដែរទេ?


Tuesday, May 8, 2012

 ទៅព្រះវិហារលើកដំបូតាំងពីមានការឈ្លានពានពីសំណាក់ទាហានសៀមដែលចង់បាន
តែទឹកដីខ្មែរ២០០៨មកខ្ញុំមិនដែល បានទៅលេងប្រាសាទព្រះវិហារសោះ
ទើបតែថ្ងៃទី៧ខែឧសភា២០១២ទើបបានទៅជាលើកដំបូង

  1.  
 ពិតជាគួរអោយស្ងើចសរសើរដល់បុព្វបុរសខ្មែរយើងចំពោះការកសាងប្រសាទមួយនេះ។

 ជាមួយគ្នានោះគេបានឃើញយុទ្ឋជនកំពុងតែក្តាប់អាវុធយ៉ាងហានក្លាខ្លាំមើលខ្លាចមានការជ្រៀតជ្រែក
ពីសត្រូវឈ្លានពាន។
  យុទ្ឋជនយើងខ្លះបានប្តូរវេនគ្នាដើម្បីសំអាតអនាម័យជុំវិញជំរុំដុសសំអាតអាវុធ កាត់សក់ ជាដើម.....

ពិធីបំបួសកុលបុត្រចំនួន១០៦២អង្គ.នាក់នៅខេត្តសៀមរាប
អស់រយ៖ពេលប្រមាណជាមួយសប្តាហ៍ដែលកុលបុត្រចំនួន១០៦២អង្គ.នាក់បានក្លាយជាសាមណេរនិងសាមណេរី
នៅវត្តអង្គរខាងត្បូងក្នុងឪកាសបូណ្យវិសាខបូជានាព.ស២៥៥៦.។សាមណេរទាំងអស់បានលាចាកសិក្ខាបទនាថ្ងៃបន្ទាប់ពី
រាប់បាត្រឆ្លងពិសាខបូជា