ទាហានកម្ពុជា និងថៃបានប៉ះទង្គិចគ្នាដោយអាវុធមួយប្រាវនៅលើភ្នំដងរែក ចំណុចច្រកអានសេះ កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២៩ មេសា ២០១២ បង្កឱ្យមានរបួសទាំងសងខាង ។ការផ្ទុះអាវុធមួយប្រាវនេះ បើតាមមន្ត្រីយោធាកម្ពុជាបានឱ្យដឹងថា បង្កឡើងដោយភាគីថៃ ខណៈភាគីកម្ពុជា មិនបានប្រុងប្រយ័ត្ន ។ ប្រភពបន្តថា កងទ័ពកម្ពុជាប្រមាណជាង១០នាក់បានឡើងលើភ្នំដងរែកបោះតង់ដើម្បីល្បាតចាំទប់ស្កាត់ប្រជាពលរដ្ឋខ្មែរដែលតែងតែឡើងភ្នំឆ្លងដែនចូលក្នុងដីថៃខុសច្បាប់។ ការបោះតង់បានធ្វើ៣ទៅ៣ថ្ងៃមកហើយ ។ នៅមុនពេលកើតហេតុ ខណៈទាហានកម្ពុជាដើរល្បាតក្នុងទឹកដីខ្មែរ ហើយចុះទៅដងទឹកស្រះលើខ្នងភ្នំ ដោយមិនបានកាន់អាវុធនៅដៃ ស្រាប់តែក្រុមទាហានថៃបានបាញ់សន្ធាប់មកលើក្រុមទាហានកម្ពុជាតែម្តង ។ ភ្លាមនោះទាហានកម្ពុជាបានស្រវេស្រវាចាប់អាវុធបាញ់តបវិញ។ ការផ្ទុះអាវុធប្រព្រឹត្តទៅប្រមាណជា១០នាទី និងបង្កឱ្យមានរបួសទាំងសងខាងផងដែរ ។ ប្រភពដដែលបន្តទៀតថា បន្ទាប់ពីផ្ទុះអាវុធមួយប្រាវមេបញ្ជាការទាំងសងខាងដែលឈរជើងនៅចំណុចខាងលើ ក៏បានចរចាគ្នាធ្វើឱ្យស្ថានភាពងាកមករកសភាពធម្មតាវិញ ។ឯកសារដកស្រង់
No comments:
Post a Comment