Saturday, May 12, 2012

នេះជារូបភាពឯកសារផ្សេងបង្ហាញពីភាពប៉ិនប្រសព្វលាក់កំណាត់
ឈើក្នុងទា្វរឡានរបស់បុគ្គលល្មើសកន្លងមក
អត្ថបទទាំងស្រុងពីគេហទំព័រនគរវត្តៈ
​ខេត្ដសៀមរាប​ ៖​ មន្ដ្រី​មេព្រៃ​ខណ្ឌ​រដ្ឋ​ បាល​ព្រៃឈើ​សៀមរាប​ លោក​គង់​ រី​ទ្ធិ​ ដែល​គេ​និយម​ហៅ​ថា​ លោក​រិ​ទ្ធ​ក្បាល​ធំ​ នោះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​យក​ តួនាទី​របស់​ខ្លួន​មក​រកស៊ី​ដឹកឈើ​ខុស​ ច្បាប់​ពុំ​មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ ឡើយ​ ។​
​ទាក់ទិន​នឹង​ការ​រកស៊ី​ដឹកឈើ​ខុស​ ច្បាប់​របស់​លោក​រិ​ទ្ធ​ក្បាល​ធំ​ ដែល​ជា​ មន្ដ្រី​មេព្រៃ​សៀមរាប​នេះ​ មាន​សេចក្ដី​ រាយការណ៍​មួយ​បានឱ្យ​ដឹង​ថា​ កាលពី​ ល្ងាច​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០១២​ មាន​ ឡាន​យី​ឌុ​ប​១​គ្រឿង​ពាក់​ស្លាក​លេខ​ព្រៃ​ វែង​ 3A-0521​ មួយ​គ្រឿង​ដឹកឈើ​ពី​ស្រុក​ ស្វាយ​លើ​ចូល​មក​ចែកចាយ​តាម​បណ្ដា​ ដេប៉ូ​លក់​ឈើ​នានា​នៅ​ក្នុង​ខេត្ដសៀមរាប​ ។​
​តាម​ប្រភព​ព័ត៌មាន​ខាងលើ​បានឱ្យ​ ដឹង​បន្ដ​ថា​ ឡាន​យី​ឌុ​ប​ដឹកឈើ​១​គ្រឿង​នេះ​ ពុំ​មានច្បាប់​អនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ​ទេ​  ព្រោះ​ម្ចាស់​របស់​វា​អាង​ខ្លួនឯង​ជាម​ន្ដ្រី​ មេព្រៃ​ស្រាប់​ ។​
​ទាក់ទិន​នឹង​ករណី​នេះ​ លោក​គង់​ រិ​ទ្ធិ​ បាន​ប្រាប់​នគរវត្ដ​តាម​ទូរស័ព្ទ​នៅ​រសៀល​ ថ្ងៃ​ទី​១២​ ខែឧសភា​ ដោយ​ទទួលស្គាល់​ថា​ លោក​បាន​ដឹកឈើ​ចូល​មក​ក្រុង​សៀមរាប​ មែន​ ប៉ុន្ដែ​ឈើ​ទាំងនោះ​ជា​ឈើ​ផ្ទះ​ចាស់​ ។​ លោក​រិ​ទ្ធ​ បន្ដ​ថា​ ឈើ​ទាំងនោះ​លោក​មិន​ បាន​ដឹក​យក​មក​លក់​ទេ​ គឺ​យក​មក​ធ្វើ​ផ្ទះ​ របស់​លោក​ដែល​ធ្វើ​៣​ឆ្នាំ​មក​ហើយ​ ។​
​ចំពោះ​ការ​លើក​ឡើង​របស់​លោក​រិ​ទ្ធិ​   ដែល​តាម​តាម​ប្រភព​ពី​អ្នក​ដែល​ដឹង​រឿង​និយាយ​ថា​ ឈើ​ដែល​លោក​រិ​ទ្ធ​ដឹក​មិន​ មែន​ជា​ឈើ​ផ្ទះ​ចាស់​នោះ​ទេ​ តែ​វា​ជា​ឈើ​ ថ្មី​ ។​ ពួក​គេ​បន្ដ​ថា​ គេ​មិន​ដែល​ឃើញ​ នរណា​ម្នាក់​គ្រាន់តែ​ធ្វើ​ផ្ទះ​ទៅ​ដឹកឈើ​ រាប់​ឆ្នាំ​ដូច​លោក​រិ​ទ្ធ​ឡើយ​ ។​
​បើ​តាម​ប្រភព​ដោយឡែក​មួយទៀត​ ស្និទ្ធ​ជាមួយ​លោក​រិ​ទ្ធិ​ បាន​និយាយ​ថា​ លោក​ រិ​ទ្ធិ​ មិនមែន​ទើបតែ​ចេញ​មក​រក​ ស៊ី​ឈើ​ថ្មីៗ​ទេ​ គឺ​គាត់​ស្ទើ​តែ​ក្លាយទៅជា​ ឈ្មួញ​ដុះ​ស្លែ​ទៅ​ហើយ​ សូ​ម្បី​តែ​ក្នុង​ពេល​ ដែល​លោក​កាន់​តំណែង​ជា​នាយ​សង្កាត់​ស្ដីទី​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្វាយ​លើ ​ ក៏​គាត់​រកស៊ី​ដឹកឈើ​ខុសច្បាប់​ដូច​គ្នា​នេះ​ដែរ​។​

​ក្រុម​មន្ដ្រី​សង្គម​ស៊ី​វិល​ដែល​ ធ្វើ​ការងារ​ផ្នែក​ព្រៃឈើ​នេះ​ បាន​និយាយ​ថា​ ធន​ ធាន​ធម្មជាតិ​ ជា​ពិសេស​ព្រៃឈើ​នៅ​ ក្នុងស្រុក​ខ្មែរ​ អាច​នឹង​រលាយ​នៅ​ពេល​ ឆាប់ៗ​ខាង​មុខ​នេះ​ ព្រោះថា​ បច្ចុប្បន្ន​នេះ​ គ្រាន់តែ​ក្នុង​ខេត្ដសៀមរាប​មួយ​មាន​ ឈ្មួញ​ឈើ​គរ​ជើង​លើ​គ្នា​ទាំង​អ្នក​រកស៊ី​ ស្របច្បាប់​និង​ខុសច្បាប់​។​ ប្រភព​បន្ដ​ ថា​ ក្នុង​ចំណោម​អ្នក​រកស៊ី​ទាំងនោះ​ គេ​ ក៏​ឃើញ​មាន​វត្ដមាន​របស់​មន្ដ្រី​ជំនាញ​ និង​មន្ដ្រី​យោធា​ខ្លះៗ​ផង​ដែរ​ ៕ជា ស្រស់

No comments:

Post a Comment