Thursday, May 24, 2012

 សហភាពអឺរ៉ុបប្រចាំកម្ពុជាកាត់ខ្សែបូរសម្ពោធដាក់បញ្ចាំងខ្សែភាពយន្តមកពីបណ្តាប្រទេសក្នុងសហគមន៍ អឺរ៉ុបនៅរោងភាពយន្តបារាយណ៍អណ្តែតខេត្តសៀមរាប
          ខ្សែភាពយន្តអឺរ៉ុបជាច្រើនរឿងមកពីប្រទេសបែលសិក ប៊ុលការី ដាណឺម៉ាក បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ប៉ទុយហ្គាល់ អេស្បាញ  ស៊ុយអ៊ែត និងចក្រភពអង់គ្លេស បានដាក់បញ្ចាំងជូនទស្ស
នាដោយឥតគិតថ្លៃចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី៣១ខែឧសភាឆ្នាំ២០១២នៅរៀងភាពយន្តបារាយណ៍អណ្តែត
ខេត្តសៀមរាប។
 ក្រោមវត្តមាអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ស៊ូ ភិរិន្ទ អភិបាល
ខេត្តសៀមរាបនិងសិស្សនិសិ្សតមកពីបណ្តាសកលវិទ្យាល័យនានាក្នុងខេត្តប្រមាណជាង៣០០នាក់។
        ថ្លែងក្នុងឪកាសបើកមហោស្រពភាពយន្តនៃសហភាពអឺរ៉ុបនារសៀលថ្ងៃទី២១ខែឧសភាឆ្នាំ២០១២នេះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាលោក ហ្សង់ហ្រង់ស័រកូតាងបានមានប្រសាសន៍
ថាៈនេះជាលើកទី២ហើយដែលសហភាពអឺរ៉ុបបាននាំយកភាពយន្តទាំងនេះមកបញ្ចាំងចាក់ផ្សាយជូន
ទស្សនានៅខេត្តសៀមរាបក្នុងបំណង ផ្សព្វផ្សាយបង្ហាញ ដល់ប្រជាជនកម្ពុជា យល់ដឹងកាន់តែច្រើន
អំពីកិច្ចសហប្រតិបតិការរវាងប្រជាជនកម្ពុជាជាមួយសហគមន៍អឺរ៉ុបដើម្បីធ្វើការប្រាស្រ័យទាក់ទងរវាង
មនុស្សនិងមនុស្សអោយកាន់តែជិត
ស្និទ្ឋនិងតាមរយៈរូបភាពភាពយន្តទាំងអស់នេះការធ្វើទំនាក់ទំនងអោយកាន់តែជិតស្និទ្ឋរវាងមនុស្សនិង
មនុស្សនិងបង្កើនភាពយោគយល់រវាង
គ្នាទៅវិញទៅកមពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប។ស្តែងចេញតាមរយៈភាពយន្តទាំងនេះសហភាពអឺរ៉ុប
ចង់អោយប្រជាជនកម្ពុជាជាពិសេស
ប្អូនៗជាស្រទាប់យុវវ័យជានិស្សិតធ្វើការស្វែងយល់អោយបានទូលំទូលាយបន្ថែមទៀតអំពីវប្បធម៌និង
ភាពជឿនលឿននៃបណ្តាប្រទេសក្នុង
 សហភាពអឺរ៉ុបដើម្បីពង្រីកចំណេះដឹងរបស់ប្អូនៗបន្ថែមទៀត។
          ឯកឧត្តមបណ្ឌិត ស៊ូ  ភិរិន្ទ បានមានប្រសាសន៍ថាៈកន្លងមកសហគមន៍អឺរ៉ុបបានជួយដល់
ប្រទេសកម្ពុជាយើងច្រើនណាស់ក្នុងការស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិអោយមានលិទ្ឋិប្រជាធិបតីពិត
ប្រាកដហើយសហគមន៍អឺរ៉ុបមានបំណង
ចង់បន្តបណ្តុះបណ្តាលយុវជនជំនាន់ក្រោយលើចំណេះដឹងគ្រប់ផ្នែកដោយត្រូវធ្វើការស្វែងយល់ពីគ្នា
ទៅវិញទៅមកអំពីវប្បធម៌ប្រពៃណីទំនៀម
ទំលាប់បណ្តាប្រទេសក្នុងសហគមន៍អឺរ៉ុប។ឯកឧត្តមបានផ្តាំផ្ញើដល់ប្អូនៗជានិស្សិតដែលបានមកទស្សនា
ផ្ទាល់ថាៈតាមរយៈខ្សែភាពយន្តទាំងនេះ
ទស្សនាភាពយន្តថ្ងៃនេះមិនមែនមើលគ្រាន់តែជាការកំសាននោះទេប្អូនៗត្រូវមើលប្រកបទៅដោយការ
ត្រិះរិះពិចារណាឈរលើមនសិការខ្ពស់
ស្វែងយល់អោយស៊ីជម្រៅដើម្បីបន្ថែមលើចំណេះដឹងដែលយើងមានស្រាប់។
ភាពយន្តដែលដាក់បញ្ចាំងពេលនេះមាន១១រឿងហើយបានប្រែជាភាសាខ្មែររួចជាស្រេច


No comments:

Post a Comment